មិនឱ្យអ្នកគាំទ្រខកបំណង! សួស វីសា បង្ហាញលទ្ធផលសម្រកទម្ងន់ និងវិលមកសិល្បៈជាថ្មី ក្រោយខកខានជិត២ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតមកទល់ពេលនេះ មានរយៈពេលប្រមាណ២ឆ្នាំហើយ ដែលតារាចម្រៀងនាង សួស វីសា បានខកខានមិនបានចេញមុខក្នុងវិស័យសិល្បៈរបស់ខ្លួន ដោយសារមូលហេតុផ្ទាល់ខ្លួនមួយចំនួន ជាពិសេសនោះ ដោយសារតែនាងឡើងគីឡូលើសពីធម្មតា ។

យ៉ាងណា ក្រោយពីការព្យាយាមសម្រកគីឡូរហូតទទួលបានលទ្ធផលល្អជាងមុននោះ តារាចម្រៀងរូបនេះ ក៏បានវិលមកចាប់អាជីពចម្រៀងជាថ្មីឡើងវិញ និងបានចេញបទថ្មីផងដែរ ខណៈពេលដែលការវិលមកជាថ្មីនេះ នាងរំពឹងថា នឹងមិនអោយអ្នកគាំទ្រខកបំណងឡើយ ។
ជាមួយសកម្មភាពថត MV ថ្មី បង្ហោះលើបណ្តាញសង្គម តារាចម្រៀងនាង សួស វីសា បានភ្ជាប់ជាមួយសំណេរលើកឡើងថា ថ្ងៃនេះជាថ្ងៃចេញថតបទចម្រៀងថ្ងៃដំបូងសំរាប់ការវិលត្រឡប់ចូលសិល្បៈវិញរបស់ខ្ញុំ បន្ទាប់ពីផ្អាករយៈពេលជិត2ឆ្នាំ😘 ។

នាងបន្តថា នេះជាបទចំរៀងថ្មី ជាចំណងដៃថ្មីដែលខ្ញុំនិងក្រុមការងាររៀបជូនសំរាប់Fansរបស់ខ្ញុំ សង្ឃឹមថាបងប្អូនពេញចិត្ត ។
នាងបញ្ជាក់ថា ការវិលត្រឡប់មកវិសយ័ចម្រៀងរបស់ខ្ញុំវិញលើកនេះ និងធ្វើអោយ Fans របស់នាងខ្ញុំសប្បាយចិត្ត និងមិនខកបំណងជាមួយរូបរាងថ្មី ដោយ😘ពីមុនរូបរាងខ្ញុំជាង70kg.. តែពេលនេះខ្ញុំនៅសល់តែ53kgទេ ។

យ៉ាងណា បើតាមតារាចម្រៀងនាង សួស វីសា ការសម្រេចជោគជ័យនៃការបញ្ចុះទម្ងន់មកត្រឹម៥៣គីឡូរបស់នាងនាពេលនេះ គឺមិនទាន់ដល់គោលដៅដែលនាងចង់បាននោះឡើយ ពោលគោលដៅរបស់នាង គឺបញ្ចុះមកត្រឹម ៤៨គីឡូ ក្នុងពេលដែលការបញ្ចុះគីឡូមកត្រឹមនេះគឺនាងក៏ជិតបានសម្រេចហើយដែរ ។
ជាការកត់សម្គាល់ ក្រោយរៀបការសាងគ្រួសារទទួលបានចំណងដៃកូនប្រុសស្រីចំនួន២នោះមក អ្នកនាង សួស វីសា ហាក់រយាលដៃពីការងារសិល្បៈអស់ពេលជិត២ឆ្នាំ ខណៈអ្នកនាងមានភាពមមាញឹកខ្លាំងក្នុងការរកស៊ី និងមើលថែកូនៗ ។

លើសពីនោះ អ្នកនាង ក៏ធ្លាប់បានឱ្យដឹងដែរថា មូលហេតុដែលនាងបាត់មុខពីវិស័យសិល្បៈនោះគឺដោយសារតែគីឡូឡើងខ្លាំងពេក ក្រោយសម្រាលកូនទី២ ប៉ុន្តែនាងបានព្យាយាមសម្រកគីឡូឲ្យបានដូចដើម ដើម្បីវិលមកវិស័យសិល្បៈជាថ្មីឡើងវិញ តបតាមការចង់បានពីបណ្តាប្រិយមិត្តគាំទ្រ ៕




ចែករំលែកព័តមាននេះ