ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថោះ មមែ ​ម្សាញ់ អនាគត​រុងរឿង ​រាល់​ការ​ខំប្រឹងប្រែងនឹង​ទទួលបាន​មកវិញជាលុយកាក់ និងមាសប្រាក់

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ខ្សែជីវិត​របស់​ឆ្នាំ​ទាំង​៣​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំថោះ

បុគ្គល​ឆ្នាំថោះ​នេះ ទោះជា​កើត​ក្នុងផ្ទះ​មាន​ជីវភាព​មិនល្អ​ក៏​ដោយ ក៏​គេ​អាច​កែប្រែ​ឲ្យ​បាន​ល្អ​វិញ​ដែរ ថែម​ទាំង​អាច​ល្អ​ខ្លាំង​ទៀត​ផង​។ ជីវិត​របស់​គេ​មិន​អាច​រស់នៅ​ក្នុង​ភាព​លំបាក​យូរ​ទេ ព្រោះ​ឲ្យ​តែ​គេ​ខំប្រឹង នោះ​នឹង​អាច​ប្តូរ​ទៅ​ជា​ជីវភាព​សុខ​ស្រួល​បានជា​មិន​ខាន​ឡើយ​។

ឆ្នាំមមែ

បុគ្គល​ឆ្នាំមមែ​វិញ មាន​ចរិត​ដែល​មិន​ងាយ​ចុះចាញ់​មួយ ដោយ​មិន​ថា​ជួប​ឧបសគ្គ​ធំ​យ៉ាងណា​ទេ សុទ្ធតែ​មិន​បោះបង់​ចោល​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អនាគត​របស់​គេ​គឺ​អាច​ក្លាយជា​អ្នក​មានបាន​។ ដូចនេះ អ្នក​គួរតែ​រក្សា​ស្មារតី​មួយ​នេះ ទើប​អាច​ទទួល​បាន​ផល​ខ្ពស់​។

ឆ្នាំម្សាញ់

បុគ្គល​ឆ្នាំម្សាញ់ ទោះជា​ក្នុង​វ័យក្មេង​លំបាក ប៉ុន្តែ​ពេល​ដែល​គេ​ចាប់ផ្តើម​ដើរ​ចូល​សង្គម ខ្សែជីវិត​របស់​គេ​ចាប់ផ្តើម​ប្រែប្រួល​តាម​នោះ​ដែរ​។ នៅ​ពេល​ដែល​គេ​កាន់តែ​ដើរទៅ​មុខ ជីវិត​របស់​គេ​នឹង​កាន់តែ​ប្រសើរ​។ ដូចនេះ ភាព​លំបាក​ទាំងឡាយ​នឹង​អាច​តបស្នង​ជា​ទ្រព្យ​ជូន​គេ​ជា​មិន​ខាន​ឡើយ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>