ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូត រវាង​ព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ​១៩ ខែធ្នូ ឆ្នាំ ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ​១៩ ខែធ្នូ ឆ្នាំ ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និងលោក​ជំទាវ Bounkham Vorachit ទេសាភិបាល ធនាគារកណ្ដាល​ឡាវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ (​ដំណាក់កាល​ទី​២៖ ឡាវ​ស្កេ​ន​ខេ​អេ​ច​ឃ្យូ​អរ​កូត​) នៅ​រាជធានី​ភ្នំពេញ​ ។

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បែងចែក​ជា ២ ដំណាក់កាល​។ ដំណាក់កាល​ទី​១ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ បាន​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាជន​កម្ពុជា​ដែល​មាន​គណនី​ជា​ប្រាក់​រៀល​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ឱ្យ​អាជីវករ​នៅ​ប្រទេស​ឡាវ ដោយ​ស្កេ​ន​ឡាវ​ឃ្យូ​អរ​កូត (LAOQR) តាម​កម្មវិធី​បាគង ឬ​កម្មវិធី​ធនាគា​ចល័ត​។

ម្រា​ប់​ដំណាក់កាល​ទី​២​នេះ ប្រជាជន​ឡាវ​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ឱ្យ​អាជីវករ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​ស្កេ​ន​ខេ​អេ​ច​ឃ្យូ​អរ​កូត (KHQR Codes) តាម​កម្មវិធី​ធនាគារ​ចល័ត​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ឡាវ ដោយ​ពុំ​ចាំបាច់​យក​ក្រដាសប្រាក់​តាម​ខ្លួន ឬ​ប្តូរ​រូបិយប័ណ្ណ​ឡើយ​។

លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​មាន​ប្រសាសន៍​ថា​៖ “​ការ​អភិវឌ្ឍ​គម្រោង​ទូទាត់​ឆ្លង​ដែន​នេះ មិន​ត្រឹមតែ​ជា​សមិទ្ធផល​កម្រិត​បច្ចេកទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ស្ពាន​ត​ភ្ជាប់​រវាង​វប្បធម៌ សេដ្ឋកិច្ច និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ គំនិត​ផ្ដួចផ្ដើម​នេះ​មាន​សក្ដានុពល​ក្នុង ១/-​ការ​លើកកម្ពស់​កា​រត​ភ្ជាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ប្រតិបត្តិការ​ទូទាត់​ឌី​ជី​ថ​ល​ដែល​សុវត្ថិភាព ២/-​ការ​ពង្រឹង​វិស័យ ទេសចរណ៍ តាម​រយៈ​ការ​រៀបចំ​ដំណើរការ​ទូទាត់​ដែល​ងាយស្រួល និង ៣/-​ការ​លើកកម្ពស់​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ាន​។​”

លោក​ជំទាវ Bounkham Vorachit ក៏​បាន​លើក​ឡើង ផង​ដែរ​ថា​៖ “​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ត​ភ្ជាប់​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ត្រូវ​បាន​ចាត់ទុកជា​សមិទ្ធផល ប្រកបដោយ​ផ្លែផ្កា​ដែល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារកណ្ដាល​ទាំង​ពីរ​។ កិច្ច​សហប្រតិបត្តិការ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ទូទាត់​ជា​រូបិយ​វត្ថុ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​ទិស​ដៅ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​។​តា

មរយៈ​កា​រវិ​វត្ត​នៃ​នវានុវត្តន៍​ឌី​ជី​ថ​ល ធនាគារកណ្ដាល​ទាំង​ពីរ​មាន​បំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​ទូទាត់​បែប​ប្រពៃណី និង​ជំរុញ​លំហូរ​ហិរញ្ញវត្ថុ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​”៕ អត្ថបទសហការ