ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​១០ «​ខ្មែរ ប៊ែ​វើ​រី​ជី​ស​» ចូលរួម​ឧបត្ថម្ភ​គាំទ្រ លើក​ស្ទួយ​វប្បធម៌ និង​តំបន់​ទេសចរណ៍​នៅ​កម្ពុជា

1 នាទី មុន

ខេត្តក្រចេះ​ ៖ ជា​ការ​គាំទ្រ​វប្បធម៌​ខ្មែរ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ជាតិ​ឱ្យ​កាន់តែ​គគ្រឹកគគ្រេង ខ្មែរ ប៊ែ​វើ​រី​ជី​ស ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង «​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​១០» ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាល​ខេត្តក្រចេះ…

ខេត្តក្រចេះ​ ៖ ជា​ការ​គាំទ្រ​វប្បធម៌​ខ្មែរ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ជាតិ​ឱ្យ​កាន់តែ​គគ្រឹកគគ្រេង ខ្មែរ ប៊ែ​វើ​រី​ជី​ស ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង «​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​១០» ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាល​ខេត្តក្រចេះ ក្រោម​ប្រធានបទ «​ទន្លេ​បៃតង បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​មហាសាល​» ​។

មិន​ត្រឹមតែ​ជា​ការ​អបអរសាទរ​ប៉ុណ្ណោះ​ទេ ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ទឹក​ពិសា​កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា និង​ទឹកក្រូច​កម្ពុជា​កូ​ឡា របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ផ្តល់​បទ​ពិសោធន៍​ដល់​អ្នកចូលរួម ឱ្យ​បាន​ស្គាល់​កាន់តែ​ច្បាស់​អំពី​វប្បធម៌ ប្រពៃណី និង​របៀបរបប​រស់នៅ​ប្រជាជន​ដែល​នៅ​តំបន់​ជាប់​ទន្លេ ជាមួយ​សហគមន៍​ផ្ទាល់ ជា​ពិសេស​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នានា​ទៅ​កាន់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៀត​ផង​ ។

ជាមួយ​គ្នា​នេះ Cambodia Sport+ ដែល​ជា​ភេសជ្ជៈ​កីឡា​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​រត់​កម្សាន្ត​ចម្ងាយ ៥ គីឡូម៉ែត្រ​នា​ព្រឹក​ថ្ងៃ​ទី ២៧ ខែមីនា ឆ្នាំ ២០២៦ មុន​ពេល​បើក​ព្រឹត្តិ​កាណ៍​បុណ្យ​ទន្លេ​ជា​ផ្លូវការ​ផ្ទាល់ កម្តៅ​សាច់ដុំ​ត្រៀមខ្លួន​សម្រាប់​កម្មវិធី​កម្សាន្ត​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៧-២៨-២៩ ខែមីនា ឆ្នាំ ២០២៦ ​។

កាន់តែ​ពិសេស នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៦ ភេសជ្ជៈ EXPREZ មានការ​ប្រគំ​តន្ត្រី​១​ពាន់​លាន​រៀល ដើម្បី​សប្បុរសធម៌ ដើម្បី​ប្រមូល​ថវិកា យក​ទៅ​ជួសជុល ឬ​កសាង​សាលារៀន ដែល​រង​ការ​ខូចខាត​តាម​តំបន់​ព្រំដែន ​។
ខ្មែរ ប៊ែ​វើ​រី​ជី​ស​! ផលិតផល​ខ្មែរ​! ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ឱ្យ​គង់វង្ស​! ៕ អត្ថបទសហការ