ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kabrita ទទួល​បាន​ពានរង្វាន់ Purity Award ពី Clean Label Project

54 នាទី មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ០២ ខែមេសា ឆ្នាំ ២០២៦ ៖ Kabrita មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ថា រូបមន្ត​ទឹកដោះគោ​ពពែ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ០២ ខែមេសា ឆ្នាំ ២០២៦ ៖ Kabrita មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ថា រូបមន្ត​ទឹកដោះគោ​ពពែ Kabrita បាន​ទទួល​ពានរង្វាន់ Purity Award ពី Clean Label Project ដែល​ការ​ទទួលស្គាល់​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ក្រុមហ៊ុន​ចំពោះ​ការ​ជ្រើសរើស​វត្ថុធាតុដើម​ដែល​បរិសុទ្ធ និង ការ​ផលិត​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្តង់ដារ​គុណភាព​យ៉ាង​តឹងរ៉ឹង​ សម្រាប់​កុមារ​តូច​ៗ​ដែល​កំពុង​លូតលាស់ ​។

គម្រោង Clean Label គឺជា​កម្មវិធី​បញ្ជាក់ និង​ធ្វើតេស្ត​ដែល​ផ្តោត​លើ​ភាព​បរិសុទ្ធ​នៃ​ផលិតផល​លើស​ពី​អ្វី​ដែល​បង្ហាញ​នៅ​លើ​ស្លាក​។ ការ​ធ្វើតេស្ត​ឯករាជ្យ​នេះ​រួម​បញ្ចូល​ការ​សិក្សា​ទៅ​លើ​សារធាតុ​ដែល​ពិតជា​មាននៅ​ក្នុង​ផលិតផល និង ពិនិត្យ​ផង​ដែរ​លើ​ផលិតផល​នេះ​ពិតជា​មិន​មាន​សារធាតុ​ទាំងឡាយ​ណា​ដែល​មិន​គួរ​មាន ជាមួយនឹង​វិធីសាស្ត្រ​ក្នុង​ការ​ជ្រើសរើស និង គ្រប់គ្រង​គុណភាព សុ​វត្ថ​ភាព​វត្ថុធាតុដើម និង សង្វា​ក់​ផលិតកម្ម​ ។

លោក Donovan van der Voort នាយក​អាជីវកម្ម​នៅ Kabrita Asia បាន​មាន​ប្រសាសន៍​ថា “​ការ​ទទួលស្គាល់​នេះ​មាន​អត្ថន័យ​ណាស់ ព្រោះ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ទៅ​លើ​គ្រប់​ជំហាន​នីមួយ​ៗ​នៃ​ដំណើរ​គុណភាព និង សុ​វត្ថ​ភាព​របស់ Kabrita ​។ សម្រាប់​ឪពុក​ម្តាយ ទំនុកចិត្ត​មាន​សារៈសំខាន់​ណាស់​។ ពានរង្វាន់ Purity Award ពី Clean Label Project ផ្តល់​នូវ​ការ​ធានា​ទុកចិត្ត​បន្ថែម​ថា Kabrita មាន​ប្រើ​វត្ថុធាតុដើម​ដែល​មាន​ភាព​បរិសុទ្ធ មានគុណ​ភាព និងសុ​វត្ថ​ភាព សម្រាប់​កុមារ​តូច​ៗ​ដែល​កំពុង​លូតលាស់​”​ ។

Kabrita ត្រូវ​បាន​ផលិត​ឡើង​ជាមួយនឹង​ទឹកដោះពពែ​លំដាប់​ខ្ពស់​របស់​ប្រទេស​ហូ​ឡង់ ហើយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​នូវ​អាហារូបត្ថម្ភ​ដ៏​ទន់ភ្លន់ និង​មានគុណ​ភាព​ខ្ពស់​សម្រាប់​កុមារ​ដែល​កំពុង​លូតលាស់​។ យោង​តាម​គម្រោង Clean Label Project ដំណើរការ​ផលិត​របស់ Kabrita អាច​តាមដាន​បាន​យ៉ាង​ពេញលេញ និង​គោរព​តាម​ស្តង់ដារ​គុណភាព​យ៉ាង​តឹងរ៉ឹង ដែល​ផ្តល់​ឱ្យ​ឪពុក​ម្តាយ​នូវ​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង​លើ​អាហារូបត្ថម្ភ​ដែល​ពួក​គេ​ជ្រើសរើស​សម្រាប់​គ្រួសារ​របស់​ពួក​គេ ​។

ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​កាន់តែ​សម្លឹង​មើល​បន្ថែម​លើស​ពី​ព​ត៌​មាន​ដែល​មាននៅ​លើ​ស្លាក​សញ្ញា ដូច​ជា​គុណភាព និង សុ​វត្ថ​ភាព​របស់​វត្ថុធាតុដើម ដែល​យក​មក​ផលិត និង សង្វា​ក់​ផលិតកម្ម​ទាំង​មូ ការ​ទទួលស្គាល់​ពានរង្វាន់ Purity Award នេះ​ជួយ​ផ្តល់​នូវ​ការ​ធានា​ទុកចិត្ត​បន្ថែម​។ Kabrita នឹង​បន្ត​ទំនាក់ទំនង​ដោយ​តម្លាភាព​អំពី​ស្តង់ដារ​គុណភាព​នៅ​ពីក្រោយ​ផលិតផល​របស់​ខ្លួន និង​ការ​យកចិត្តទុកដាក់​ដែល​មាននៅ​ក្នុង​កំប៉ុង​នីមួយ​ៗ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ https://kabritakh.com/km/clean-label-project/

អំពី Kabrita
Kabrita គឺជា​រូបមន្ត​ទឹកដោះពពែ​លំដាប់​លេខ 1 លើ​ពិភពលោក វា​ផ្តល់​ជូន​នូវ​អាហារូបត្ថម្ភ​ដែល​មាន លំដាប់​ខ្ពស់​របស់​ប្រទេស​ហូ​ឡង់​។ ម៉ាក​យីហោ​នេះ​ផ្តោត​លើ​អាហារូបត្ថម្ភ​ដ៏​ទន់ភ្លន់ និង​មានគុណ​ភាព​ខ្ពស់​សម្រាប់​កុមារ​ដែល​កំពុង​លូតលាស់ ដោយ​មានការ​គាំទ្រ​ពី​ប្រភព​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្តង់ដារ​គុណភាព​យ៉ាង​តឹងរ៉ឹង ​។

អំពី Clean Label Project
គម្រោង Clean Label Project គឺជា​កម្មវិធី​បញ្ជាក់ និង​ធ្វើតេស្ត​ដែល​ផ្តោត​លើ​ភាព​បរិសុទ្ធ​នៃ​ផលិតផល​លើស​ពី​អ្វី​ដែល​បង្ហាញ​នៅ​លើ​ស្លាក រួម​ទាំង​ការ​ពិចារណា​លើ​ប្រភព និង​គុណភាព​កាន់តែ​ទូលំទូលាយ ​៕ អត្ថបទសហការ