ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ស្បៃ​បង្ហាញ​រូបសំណាក​លោកស្រី​រស់ សេរី​សុ​ទ្ធា ប៉ែន រ៉​ន និង​ហួយ មាស

3 អាទិត្យ មុន

ខេត្តបាត់ដំបង​៖ ពិធី​បើក​ស្បៃ​រូបសំណាក​សិល្បករ សិល្ប​ការិនី​ជំនាន់​ដើម​ចំនួន​៣​រូប​បន្ថែម​ទៀត នៅ​បរិវេណ​សួន​សិល្បៈ ក្រុង​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០២៦ ។ រូបសំណាក​ទាំង​៣ គឺ​លោកស្រី​រស់ សេរី​សុទ្ធា ,​លោកស្រី​ប៉ែន រ៉​ន និង​លោកស្រី​ហួយ មាស ។

បើ​តាម​រដ្ឋបាល​ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នោះ ព្រមទាំង​មានការ​ចូលរួម​ពី​សិល្បករ សិល្ប​ការិនី និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចាត់​ទុក​រូបសំណាក​នេះ ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត ក្នុង​ការ​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង និង​អភិរក្ស លើកតម្កើង​តម្លៃ​សិល្បៈ និង​វប្បធម៌​ខ្មែរ ។

ការ​ដាក់​តាំង​រូបសំណាក​សិល្បករ​នេះ មិន​ត្រឹមតែ​ជា​ការ​បន្ថែម​សោភ័ណ​ភាព​ដល់ទី​តាំង​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​សិល្បៈ ការ​ចង​ចាំ​គុណូបការៈ និង​ស្នាដៃ​របស់​សិល្បករ​ខ្មែរ ព្រមទាំង​ចូលរួម​បង្កើត​ជាទី​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា សម្រាកលំហែ និង​ឈ្វេងយល់​ពី​អត្តសញ្ញាណ​សិល្បៈ និង​វប្បធម៌​របស់​ខេត្តបាត់ដំបង ។

កន្លង​មក​រដ្ឋបាល​ខេត្ត​បាន​ដាក់​តាំង​រួច​មក​ហើយ​រូបសំណាក​លោក​ស៊ី​ន ស៊ី​សា​មុត និង​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ៕