រាជធានីភ្នំពេញ៖ ដើម្បីបន្តផ្តល់ជូនផលិតផលមានគុណភាព និងអាហារូបត្ថម្ភល្អសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសដាក់បង្ហាញ ទឹកដោះឆៅ ផ្កាឈូក រូបរាងថ្មី ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ សម្រាប់សុខភាពគ្រួសាររបស់អ្នករាល់ថ្ងៃ ។

ទឹកដោះឆៅ ផ្កាឈូក ជាផលិតផលគុណភាពមួយរបស់ ក្រុមហ៊ុន ជីប ម៉ុង ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់អាហារូបត្ថម្ភពេញលេញ និងសាកសមសម្រាប់គ្រប់វ័យ ជាពិសេសសម្រាប់កុមារ និងមនុស្សពេញវ័យ ដែលត្រូវការកាល់ស្យូម និងប្រូតេអ៊ីន សម្រាប់ការលូតលាស់ និងកម្លាំងរាងកាយប្រចាំថ្ងៃ ។
ជាមួយនឹង រូបរាងថ្មី រសជាតិឈ្ងុយឆ្ងាញ់ ងាយផឹក ទឹកដោះឆៅ ផ្កាឈូក ផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើន ដូចជា៖
អត្ថប្រយោជន៍សំខាន់ៗ
– សម្បូរទៅដោយ វីតាមីន A, D3 ប្រូតេអ៊ីន និងកាល់ស្យូមខ្ពស់
– ជួយ ពង្រឹងឆ្អឹង និងធ្មេញឲ្យរឹងមាំ
– ល្អសម្រាប់ ភ្នែក និងស្បែក
– វត្ថុធាតុដើមស្តង់ដារគុណភាពពីប្រទេស New Zealand
ទឹកដោះឆៅ ផ្កាឈូក ត្រូវបានជ្រើសរើសវត្ថុធាតុដើមមានគុណភាព និងផលិតតាមស្តង់ដារគុណភាពខ្ពស់ ដើម្បីធានាថាអ្នកប្រើប្រាស់ទទួលបានផលិតផលមានសុវត្ថិភាព និងអាហារូបត្ថម្ភល្អសម្រាប់ការផឹកប្រចាំថ្ងៃ ។
ការបង្ហាញ រូបរាងថ្មី នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបន្តអភិវឌ្ឍផលិតផល និងផ្តល់ជូនជម្រើសល្អសម្រាប់សុខភាពរបស់អ្នកប្រើប្រាស់នៅកម្ពុជា ។
ទឹកដោះគោឆៅ ផ្កាឈូក សាកសមសម្រាប់ការផឹកប្រចាំថ្ងៃ និងជាជម្រើសល្អសម្រាប់គ្រួសាររបស់អ្នក ដែលកំពុងស្វែងរកទឹកដោះគោមានគុណភាព និងអាហារូបត្ថម្ភពេញលេញ ។
Link: https://www.facebook.com/share/v/18SRFqKSMw/។
ទឹកដោះឆៅផ្កាឈូក #ផលិតផលក្រុមហ៊ុនជីបម៉ុង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ