ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងកម្ពុជា និងសិង្ហបុរី ដំណាក់កាលទី ២

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី​ ៣០ ខែមីនា ឆ្នាំ​ ២០២៦ លោក​ជំទាវ​បណ្ឌិត ជា សិរី…

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី​ ៣០ ខែមីនា ឆ្នាំ​ ២០២៦ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ហ្សូ​អរ​កួត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​សិង្ហ​បុរី (​ដំណាក់កាល​ទី​ ២ ៖ សិង្ហ​បុរី​ស្កេ​ន​ខេ​អេ​ច​យ្យ​អរ​កួត​ប្រទេស​កម្ពុជា​) នៅ រាជធានី​ភ្នំពេញ​ ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងទេសចរណ៍ សមាគម​សណ្ឋាគារ សមាគម​ភោជនីយដ្ឋាន សមាគម ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​នៃ​កម្ពុជា ព្រមទាំង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​និង​សិង្ហ​បុរី សរុប​ប្រមាណ ១៩០ រូប ​។

ជាមួយ​គ្នា​នេះ លោក Chia Der Jiun នាយក​គ្រប់គ្រង​នៃ​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី ក៏​បាន​ចូលរួម តាម​ប្រព័ន្ធ​អន​ឡាញ និង​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង តំបន់​អាស៊ាន និង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ឱ្យ​កាន់តែ​រឹង​មាំ​ ។

ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កួត​ដំណាក់កាល​ទី​២ (​សិង្ហ​បុរី ស្កេ​ន​ខេ​អេ​ច​យ្យ​អរ​កួត​ប្រទេស​កម្ពុជា​) នឹង​សម្រួល​ឱ្យ​ប្រជាជន​សិង្ហ​បុរី​អាច​ស្កេ​ន​ទូទាត់​ថ្លៃ​ទំនិញ និង សេវា​តាម​ខេ​អេ​ច​យ្យ​អរ​កួត​នៃ​គណនី​ប្រាក់​រៀល​របស់​ពាណិជ្ជករ​ប្រមាណ​ជាង ៤,៥ លាន​គ​ន្លែ​ង​នៅ ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​របស់​គ្រឹះស្ថាន​ធនាគារ ប្រទេស​សិង្ហ​បុរី ប្រកបដោយ​ភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព ដែល​នឹង​រួមចំណែក​ព​ងឹ​ត លទ្ធភាព​ក្នុង​ការ​ធ្វើ​អន្តរ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ ​។

សមិទ្ធផល​នេះ​កើត​ចេញពី​គំនិត​ផ្តួចផ្តើម​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ដែល​មាន​ធនាគារ ​ទំនាក់ទំនង ចំនួន ២ រួម​មាន ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី និង​ធនាគារ​ហ្វី​លី​ព ភី​អិ​ល​ស៊ី ដែល​មាន​ភាគ​ទុ​និក​មក​ពី Phillip Group សិង្ហ​បុរី និង​ប្រតិបត្តិ​ករ Liquid នៃ​ប្រទេស​សិង្ហ​បុរី ដែល​សបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង រួម​គ្នា​ទាំង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ​។ ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដំណាក់កាល​ទី ២ នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​កា​រត​ភ្ជាប់​ការ​ទូទាត់​ឆ្លង​ដែន​ជា​ឌី​ជី​ថ​ល​ស្រប​តាម​ទស្សនវិស័យ​របស់​អាស៊ាន​ក្នុង​ការ អភិវឌ្ឍ​ការ​ធ្វើ​អន្តរ​ប្រតិបត្តិការ​ទូទាត់​ក្នុង​តំបន់ លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ក្នុង​ការ​ធ្វើ ប្រតិបត្តិការ​ទូទាត់ ដើម្បី​ជំរុញ​និង​សម្រួល​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង ប្រទេស​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត សំដៅ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ៕ អត្ថបទសហការ