រាជធានីភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការនូវម្ចាស់ជ័យលាភីនៃ កម្មវិធីប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ លើកទី១៩ (The 19th Toyota Dream Car Art Contest) ។

ការប្រកួតក្នុងឆ្នាំនេះ ទទួលបានការចូលរួមយ៉ាងផុសផុលពីកុមារា កុមារី ដែលមានទេពកោសល្យទូទាំងប្រទេស ដោយម្នាក់ៗបានចែករំលែកនូវចក្ខុវិស័យដ៏ប្លែក និងរស់រវើកអំពីមធ្យោបាយធ្វើដំណើរនាពេលអនាគត តាមរយៈផ្ទាំងទស្សនីយភាពនៃស្នាដៃសិល្បៈរបស់ពួកគេ ។
កម្មវិធីនេះ ជាគំនិតផ្តួចផ្តើមជាសកលរបស់ក្រុមហ៊ុន Toyota Motor Corporation ក្នុងគោលបំណងជំរុញទឹកចិត្តកុមារឱ្យជឿជាក់លើថាមពលនៃក្តីសុបិន ព្រមទាំងបណ្តុះបណ្តាលអ្នកបង្កើតថ្មី និងវិស្វករជំនាន់ក្រោយ។ ក្រោមប្រធានបទ “រថយន្តក្នុងសុបិនរបស់អ្នក” បេក្ខជនដែលមានអាយុក្រោម ១៥ ឆ្នាំ បានចូលរួមប្រកួតប្រជែងក្នុងប្រភេទអាយុចំនួន ៣ ផ្សេងគ្នា ដោយបង្ហាញពីគុណភាពសិល្បៈ ការនិទានរឿងប្លែកៗ និងគំនិតច្នៃប្រឌិតខ្ពស់ ។
បន្ទាប់ពីឆ្លងកាត់ការដាក់ពិន្ទុយ៉ាងហ្មត់ចត់លើអត្ថន័យនៃរូបភាព ភាពច្នៃប្រឌិត និងបច្ចេកទេសគូរ យើងសូមអបអរសាទរចំពោះម្ចាស់ជ័យលាភីដូចខាងក្រោម៖

ជ័យលាភីលោកអគ្គនាយក
តេង សុបញ្ញា– ផលិតផលទឹកឃ្មុំ
ម្ចាស់ជ័យលាភីកម្រិតអាយុ (ក្រោម ៨ ឆ្នាំ)
១. លាមលិះ ចេស្ដា – ឡានក្រូកូតា
២. អ៊ឹង ចោមចាន់ដាណា – ឡានដាយណូស័រ
៣. ណេដា អូវ៉េន – ឡានហោះវេទមន្តសម្អាត និង កម្ចាត់ជាតិពុល



កម្រិតអាយុ (៨ ដល់ ១១ ឆ្នាំ)
១. លឹម ឆាយលី – តូយ៉ូតាអ្នកការពារបរិស្ថាន
២. សាវន គុណឋាគូរ – រថយន្ដជួយបរិស្ថាន
៣. អ៊ឹង ចាន់សុខលី – ឡានកម្ពុជា



កម្រិតអាយុ (១២ ដល់ ១៥ ឆ្នាំ)
១. ម៉ម សុភីសសារ៉ា សុផា – រថយន្តកណ្ដូបបុកស្រូវ ក្នុងព្រៃវេទមន្ត
២. វិន័យ ម៉ូរ៉ា – វីរបុរសសេករ៉ូលី ផូលី
៣. ឃីម បេឡា – តូយ៉ូតាប្រណាំងជាតិពុល



កំពូលទាំង ៣ ក្នុងប្រភេទអាយុនីមួយៗ នឹងត្រូវបញ្ជូនស្នាដៃសិល្បៈរបស់ពួកគេទៅកាន់ ការប្រកួតកម្រិតពិភពលោកនៅប្រទេសជប៉ុន។ នៅទីនោះ ពួកគេនឹងតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីប្រកួតប្រជែងជាមួយសិល្បករវ័យក្មេងមកពីជាង ៩០ ប្រទេស ក្នុងឱកាសឈ្នះរង្វាន់ធំសម្រាប់ជាជំនួយដល់ការសិក្សា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ