រាជធានីភ្នំពេញ ៖ កម្មវិធីដាក់បង្ហាញភាពយន្តហុងកុង (Hong Kong Film Gala Presentation) ក្រោមប្រធានបទ ៖ Together We Dare to Team Up គឺជាកម្មវិធីភាពយន្តមួយដែលបង្ហាញពីទេពកោសល្យច្នៃប្រឌិតដ៏ឆ្នើមរបស់អ្នកផលិតភាពយន្តហុងកុងទៅកាន់ ទស្សនិកជនចម្រុះនៅទូទាំងតំបន់ផ្សេងៗគ្នា ។ បេសកកម្មរបស់កម្មវិធី គឺដើម្បីបង្កើតទំនាក់ទំនងរឹងមាំ និងប្រមូលផ្តុំអ្នកជំនាញភាពយន្តពីបណ្តាប្រទេស ក្នុងអាស៊ាន និងហុងកុងសម្រាប់ការពិភាក្សាស៊ីជម្រៅអំពីសិល្បៈភាពយន្ត និងកិច្ចសហកាសម្រាប់ពេលបច្ចុប្បន្ន និង នាពេលអនាគត ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ បណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFFA) និងសហការរៀបចំជាមួយក្រុមហ៊ុន Westec Media Limited ជាមួយនឹងជំនួយហិរញ្ញវត្ថុពី ទីភ្នាក់ងារអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌របស់ហុងកុង (CCIDA) មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និង ដៃគូរ ទីតាំង រោងភាពយន្ត លេជេន ។
កម្មវិធីសម្ពោធ បានធ្វើឡើងនៅថ្ងៃទី ១៨ ខែធ្នូ ២០២៥ នៅរោងភាពយន្ត លេជេន អេដេន ជាមួយការចាក់បញ្ចំងភាពយន្ត បើកកម្មវិធី គឺភាពយន្ត “Behind the Shadows” នេះ ក៏មានការចូលរួមពី ភ្ញៀវកិត្តិយស សិស្ស និស្សិត ពីវិទ្យាស្ថាន ប៉េ អេស អឺ និង អ្នកដឹកនាំរឿង តារាសម្ដែង ហុងកុង ផងដែរ នោះគឺ
លោក . Jonathan Li, អ្នកដឹកនាំរឿង Behind the Shadows លោក . Chou Man Yu, អ្នកដឹកនាំ និងនិពន្ធស្គ្រីប រឿង Behind the Shadows កញ្ញា Renci Yeung, តារាសម្ដែងរឿង Behind the Shadows
កម្មវិធីដាក់បង្ហាញភាពយន្តហុងកុង (Hong Kong Film Gala Presentation) នឹងធ្វើការចាក់បញ្ចាំងនូវភាពយន្តហុងកុងទាំង ៧ ដែលបានជ្រើសរើសជាពិសេសនៅរោងភាពយន្ត លេជេន សាខា អេដេន ហ្គាដេន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃសំបុត្រត្រឹមតែ ២,០០០រៀល ។
1. ភាពយន្ត “Behind the Shadows” ចាក់បញ្ចាំង ជាមួយកម្មវិធីសម្ពោធ នាថ្ងៃទី ១៨ ខែធ្នូ រួមមានកម្មវិធី សំណួរចម្លើយរវាង អ្នកដឹកនាំរឿង អ្នកនិពន្ធស្គ្រីប តារាសម្ដែង បន្ទាប់ពីការចាក់បញ្ចាំងចប់ 2. ភាពយន្ត “Dust To Dust” ចាក់បញ្ចាំងថ្ងៃទី ១៩ ធ្នូ វេលាម៉ោង ៦:៣០នាទីល្ងាច កម្មវិធី សំណួរចម្លើយរវាង អ្នកដឹកនាំរឿង អ្នកនិពន្ធស្គ្រីប នឹងធ្វើឡើង បន្ទាប់ពីការចាក់បញ្ចាំងចប់ 3. ភាពយន្ត “Good Game” ចាក់បញ្ចាំងថ្ងៃទី ១៩ ធ្នូ វេលាម៉ោង ៩:១៥នាទីយប់ 4. ភាពយន្ត “Four Trails” ចាក់បញ្ចាំងថ្ងៃទី ២០ ធ្នូ វេលាម៉ោង ៣:០០នាទីរសៀល 5. ភាពយន្ត “My First of May” ចាក់បញ្ចាំងថ្ងៃទី ២០ ធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច 6. ភាពយន្ត “Another World” ចាក់បញ្ចាំងថ្ងៃទី ២១ ធ្នូ វេលាម៉ោង ៣:០០នាទីរសៀល 7. ភាពយន្ត “Spooky Encounter” ចាក់បញ្ចាំងថ្ងៃទី ២១ ធ្នូ វេលាម៉ោង ៥:១០នាទីល្ងាច
គ្រប់ភាពយន្តនឹងត្រូវចាក់បញ្ចាំង ជាភាសាចិនកាតាំង ជាមួយនឹងអក្សខ្មែរ អង់គ្លេស និងចិនរត់ពីខាងក្រោម សូមចូលរួមទស្សនា ទាំងអស់គ្នា ។
អំពី Asian Film Awards Academy បណ្ឌិត្យសភាពានរង្វាន់ភាពយន្តអាស៊ាន (AFAA) ជាអង្គការមិនរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងដោយ មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ហុងកុង និងទីក្រុងតូក្យូ ដោយមានគោលដៅរួមគ្នាដើម្បីសាទរ ភាពល្អឥតខ្ចោះនៅក្នុងវិស័យភាពយន្តអាស៊ី ។ គោលបំណងដើម្បីផ្សព្វផ្សាយ និងទទួលស្គាល់ភាពយន្តអាស៊ី និង ទេពកោលស្សរបស់ AFAA តូសបញ្ជាក់ ពង្រឹងបន្ថែម និងអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តអាស៊ីប្រចាំឆ្នាំ និងការ ផ្តួចផ្តើមគំនិតច្រើនឆ្នាំទៅមុខទៀត ។
កម្មវិធី នឹងព្រឹត្តិការណ៍ពេញមួយឆ្នាំ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងជំរុញភាពយន្តអាស៊ីទៅកាន់ ទស្សនិកជនកាន់តែទូលំទូលាយ ពង្រីកទីផ្សារភាពយន្តក្នុងតំបន់អាស៊ី ព្រមទាំងកសាង និងរក្សាទំនាក់ទំនង រវាងអ្នកជំនាញភាពយន្តហុងកុង និងអន្តរជាតិ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ