ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង វក មមែ ថោះ និង​ច ទេវតា​ទ្រព្យ​នឹង​នៅ​ជិត​ពេញ​១​ជីវិត

3 ខែ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​អាច​ទទួល​បាន​ពី​ទេវតា​ទ្រព្យ​ក្នុង​មួយ​ជីវិត​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរោង អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ ថែម​ទាំង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញការងារ​បាន​ល្អ​ទៀត​ផង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​លាភ​ដែល​គេ​ទទួល​បាន​មក​គឺ​មិនធម្មតា​ឡើយ​។ ជា​ពិសេស គេ​នឹង​អាច​ចំណេញ​បាន​ប្រាក់​ដែល​រាប់​ដល់​ទន់​ដៃ​តែ​ម្តង​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​អាច​ទទួល​បាន​ពី​ទេវតា​ទ្រព្យ​ក្នុង​មួយ​ជីវិត​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរោង

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ ថែម​ទាំង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញការងារ​បាន​ល្អ​ទៀត​ផង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​លាភ​ដែល​គេ​ទទួល​បាន​មក​គឺ​មិនធម្មតា​ឡើយ​។ ជា​ពិសេស គេ​នឹង​អាច​ចំណេញ​បាន​ប្រាក់​ដែល​រាប់​ដល់​ទន់​ដៃ​តែ​ម្តង​។

ឆ្នាំវក

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​ចេះ​ក្តោប​ក្តាប់​លុយ​បាន​ល្អ​ក្នុង​ដៃ​។ ម្យ៉ាងទៀត គេ​ក៏​ជា​បុគ្គល​ដែល​មាន​ប្រតិកម្ម​លឿន​ផង​ដែរ​។ ដូចនេះ ទេវតា​ទ្រព្យ​នឹង​បញ្ជូន​ទ្រព្យ​មក​ឲ្យ​គេ​ច្រើន​ទៅ​ៗ​ជា​មិន​ខាន​ឡើយ​។

ឆ្នាំមមែ

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​សាមញ្ញ ប៉ុន្តែ​គេ​ទៅ​ដល់​ណា​ក៏​មាន​និស្ស័យ​ខ្ពស់​ជាមួយ​អ្នក​ដទៃ​ដែរ​។ ដូចនេះ អ្នក​ទាំងនោះ​នឹង​អាច​ជួយ​គេ​បាន​គ្រប់ពេល​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ងាយ​នាំ​ប្រាក់​ចូល​ផ្ទះ​ណាស់​។

ឆ្នាំថោះ

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មានចិត្ត​ល្អ ដោយ​តែងតែ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ងាយ​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ​ណាស់​។ ដូចនេះ គេ​នឹង​អាច​ប្តូរ​បាន​ផល​ដែល​ខ្ពស់​ត្រឡប់​មក​វិញ​ពី​ទ​ង្វើ​ទាំងនោះ​។

ឆ្នាំច

បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​ស្មោះត្រង់​ចំពោះ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​។ រឿង​របស់​មិត្តភក្តិ គេ​តែងតែ​ទុកជា​រឿង​របស់​ខ្លួន​មក​ដោះស្រាយ​ទាំងអស់​។ ដូចនេះ គេ​នឹង​អាច​ទទួល​បានការ​តបស្នង​ពី​មិត្ត​របស់​គេ​នៅ​ថ្ងៃ​អនាគត​ជា​មិន​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ