ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ បង្ហាញ​ក្រុមហ៊ុន​ជ្រើសរើស ​និងបញ្ជូន​ពលករ​ខ្មែរ​ស្របច្បាប់​ ទៅ​ក្រៅប្រទេស ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ ពី​ការ​ជ្រើសរើស ​និង​បញ្ជូន​ពលករ​ខ្មែរ​ដោយ​ស្របច្បាប់ និង​ជៀសវាង​ការ​ចាញ់បោក​ក្រុម​មេខ្យល់ តាម​រយៈ​ទីភ្នាក់ងារ ឬ​ក្រុមហ៊ុន​ខុសច្បាប់​នានា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ ៖ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ ពី​ការ​ជ្រើសរើស ​និង​បញ្ជូន​ពលករ​ខ្មែរ​ដោយ​ស្របច្បាប់ និង​ជៀសវាង​ការ​ចាញ់បោក​ក្រុម​មេខ្យល់ តាម​រយៈ​ទីភ្នាក់ងារ ឬ​ក្រុមហ៊ុន​ខុសច្បាប់​នានា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​ការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ ពី​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​តាម​បណ្តា​ប្រទេស​នានា មាន​ដូច​ជា​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី ជប៉ុន សឹ​ង្ហ​បុរី ហុងកុង អា​រ៉ាប់​ប៊ី​សា​អូឌីត គុយ​វ៉ែត និង​រដ្ឋកា​តា​ជាដើម ​។

ការ​ប្រកាស​ផ្សព្វផ្សាយ​នេះ ជា​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​រស់នៅ​តាម​តំបន់​ព្រំដែន ដែល​ចង់ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​នានា ដូច​ជា ​៖

១- ប្រទេស​ថៃ​គឺ​មាន​ទីភ្នាក់ងារ​ស្របច្បាប់​ចំនួន ​៩៧ ​។ ពលរដ្ឋ​អាច​ចូល​ទៅ​ឆែក​មើល​ឈ្មោះ​ក្រុមហ៊ុន​ទាំងនេះ​តាម​រយៈ​តំណ​ភ្ជាប់​ខាងក្រោម​នេះ​៖ ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ថៃ

២- ប្រទេស​ម៉ា​ឡេ​ស៊ី មាន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន និង​បញ្ជូន​ពលករ​ខ្មែរ​ស្របច្បាប់ ចំនួន ​៩៥ ​។ ពលរដ្ឋ​អាច​ចូល​ទៅ​ឆែក​មើល​ឈ្មោះ​ក្រុមហ៊ុន​ទាំងនេះ​តាម​រយៈ​តំណ​ភ្ជាប់​ខាងក្រោម​នេះ​៖ ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី

៣-​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់ទៅ​បម្រើ​ការងារ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា ប្រទេស​ជប៉ុន សឹ​ង្ហ​បុរី ហុងកុង អា​រ៉ាប់​ប៊ី​សា​អូឌីត គុយ​វ៉ែត និង​រដ្ឋកា​តា ដោយ​ស្របច្បាប់​សូម​ចូល​មើល​ទីភ្នាក់ងារ​ជ្រើសរើស និង​បញ្ជូន​ពលករ​ខ្មែរ តាម​រយៈ​តំណ​ភ្ជាប់​ខាងក្រោម​៖ ជប៉ុន សឹ​ង្ហ​បុរី ហុងកុង អា​រ៉ាប់​ប៊ី​សា​អូឌីត គុយ​វ៉ែត រដ្ឋកា​តា

សូម​បញ្ជាក់​ថា រាល់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងឡាយ​ណា​ដែល​ពុំ​មានឈ្មោះ​ក្នុង​បញ្ជី​ខាងលើ​នេះ គឺ​ចាត់​ទុក​ថា​ជាទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ខុសច្បាប់ ដូច្នេះ​សូម​សាធារណជន​រាយការណ៍​ជា​បន្ទាន់ មក​កាន់​លេខ​ទូរស័ព្ទ ០១៥ ៧៨៦ ៩៨៨ និង​ទំនាក់ទំនង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​២៥ រាជធានី​-​ខេត្ត នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការងារ ឬ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​មាននៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ https://www.mlvt.gov.kh​ ។ (https://www.mlvt.gov.kh/)

ជា​ការ​កត់សំគាល់ ក្រៅ​តែ​ពី​ការ​ជូនដំណឹង​ពី​ការ​ជ្រើសរើស​ទីភ្នាក់ងារ ដើម្បី​ទទួល​បានការ​ធ្វើការ​នៅ​ក្រៅប្រទេស ​ដោយ​ស្របច្បាប់​ហើយ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ពលករ​ខ្មែរ​ ដែល​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​ផង​ដែរ ​។ ជាក់ស្តែង​កន្លង​មក ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយ​បងប្អូន​ពលករ​ខ្មែរ នៅ​តាម​បណ្តា​ប្រទេស​នានា​ដោយ​ផ្ទាល់ និង​បាន​រៀបចំ​កម្មវិធី​នានា​ដូច​ជា អាហារ​សាមគ្គី និង​ការ​ជួបជុំ​សប្បាយ​រីករាយ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ជាដើម ដើម្បី​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ប្រៀប​បីដូច​ជា​ឪពុក​ម្តាយ នឹករលឹក​ដល់​កូន​ៗ​ដែល​បាន​ចេញ​មក​ធ្វើការ​នៅ​ក្រៅប្រទេស យ៉ាង​ដូច្នេះ​ដែរ​ ៕ អត្ថបទសហការ