ឯកឧត្តមបណ្ឌិត ជីវ កេង និងក្រុមគ្រួសារ ផ្តល់អំណោយជូនវីរកងទ័ព និងជនភៀសសឹក
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត ជីវ កេង…
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត ជីវ កេង…
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា និងលោកជំទាវ ឆាយ ស៊ី ណា ជីវ កេង និងឯកឧត្តម យិន សារ៉ាន់ និងលោកជំទាវអ្នកឧកញ៉ា អ៊ាន អេឡែន រួមជាមួយសហការី ក្រុមគ្រួសារ និងសប្បុរសជនទាំងអស់ បានផ្តល់អំណោយជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ។
អំណោយសម្រាប់វីរកងទ័ព និងជនភៀសសឹកទាំងនោះរួមមាន ៖
១. សាច់ជ្រូកលីង ចំនួន ១៣ កេស ស្មើនឹង ៧៨០ កំប៉ុង
២. ថ្នាំកាលស្យូម ចំនួន ១០ កេស ស្មើនឹង ២០០ ប្រអប់
៣. ត្រសក់ចាវ ចំនួន ៧១ កំប៉ុង
៤. ស្ព្រៃបាញ់ការពារមូសខាំ ចំនួន ៥០០ កំប៉ុង (២១កេស)
៥. ថវិកា ចំនួន ២០,០០០ $ ។
បញ្ជី រាយមុខអំណោយ សម្រាប់ជនភៀសសឹក រួមមាន ៖
១. ត្រសក់ចាវ(លាយសាច់) ចំនួន ២២០ កំប៉ុង
២. ឆៃប៉ូវផ្អែម ចំនួន ៤៥១ កំប៉ុង
៣. សៀងផ្អែម ចំនួន ៨៨៧ កំប៉ុង
៤. ថ្នាំពេទ្យចម្រុះ (មនុស្សចាស់), ក្រម៉ាខ្មែរ និងស្ព្រៃបាញ់មូស ចំនួន ៥០០ កញ្ចប់ (១០កេស)
៥. ថ្នាំពេទ្យចម្រុះ (មនុស្សចាស់ និងកូនក្មេង) និងក្រម៉ាខ្មែរ ចំនួន ចំនួន ៥០០ កញ្ចប់ (១៣កេស)
៦. ប្រហុកលីងសាច់ជ្រូក ចំនួន ១៦៥ កំប៉ុង
៧. អង្ករ ចំនួន ១៦០ បាវ ស្មើនឹង ១,៦០០ គីឡូ
៨. ទឹកស៊ីអ៊ីវ ចំនួន ២៥ យួរ
៩. ទឹកត្រី ចំនួន ២៥ យួរ
១០.ទឹកដោះគោខាប់ ចំនួន ១០ កេស
១១. ប្រេងកូឡា ចំនួន ១ កេស ៕






ចែករំលែកព័តមាននេះ