ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារមួយមុខនេះធ្វើឱ្យយុវតីចិនម្នាក់ ​ត្រូវ​លាង​ឈា.ម​អស់​មួយ​ជីវិត

2 ខែ មុន

កាសែត China Times បានរាយការណ៍ ឱ្យដឹងថាយុវតីចិនអាយុ១២ឆ្នាំម្នាក់ តែងទទួលទានមាន់បំពង ដែលជាអាហារមានកាឡូរីខ្ពស់ ប្រៃពេក និងមានប្រេងខ្លាញ់ បណ្តាលឱ្យខូចតម្រងនោមទាំងវ័យក្មេង។…

កាសែត China Times បានរាយការណ៍ ឱ្យដឹងថាយុវតីចិនអាយុ១២ឆ្នាំម្នាក់ តែងទទួលទានមាន់បំពង ដែលជាអាហារមានកាឡូរីខ្ពស់ ប្រៃពេក និងមានប្រេងខ្លាញ់ បណ្តាលឱ្យខូចតម្រងនោមទាំងវ័យក្មេង។

វេជ្ជបណ្ឌិតលោក Hong Yongxiang ថ្មីៗនេះបានចែករំលែកនៅក្នុងកម្មវិធី “Healthy Late Call” បាននិយាយថាលោកបានជួបនិងព្យាបាលយុវតីវ័យ១២ឆ្នាំ ដែលមានជំងឺ Uremia (ប្រភេទនៃជំងឺបំពង់នោម) និង រលាកតំរងនោមរ៉ាំរ៉ៃ (glomerulonephritis)។

យោងតាមវេជ្ជបណ្ឌិតលោក Hong Yongxiang ក្មេងស្រីអាយុ១២ឆ្នាំមានរបបអាហារមិនល្អ មានជាតិខ្លាញ់ និងប្រៃពេក។ ដោយក្រោយ​ពី​រៀន​ចប់ នាង​តែង​ទៅ​រក​អ្នកលក់​តាម​ផ្លូវ​ដើម្បី​ទិញ​មាន់​បំពង នាងមានទម្លាប់​នេះ​តាំង​ពី​អាយុ ៨ ទៅ ៩​ឆ្នាំ។

រៀងរាល់សប្តាហ៍ នាងញ៉ាំមាន់បំពង ៤-៥ដង វាត្រូវបានគេប៉ាន់ប្រមាណថានាងញ៉ាំសាច់មាន់បំពងជាង២០០ដុំ/ឆ្នាំ។ ការទទួលទានអាហារដែលមានកាឡូរីខ្ពស់ ប្រៃនិងខ្លាញ់មិនល្អច្រើនជ្រុលក្នុងរយៈពេលយូរ បណ្តាលឱ្យតម្រងនោមរបស់នាងមានបញ្ហា។

ស្ថានភាព​កុមារ​ត្រូវ​បាន​គេ​រក​ឃើញ​ ​ពេលនាង​ក្តៅខ្លួន ក្អួត ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ពិនិត្យ ។ ទោះជា​មាន​ការ​ព្យាបាល ក៏​អ្នកជំងឺ​នៅ​តែ​មិន​អាច​ចៀស​ផុត​ពី​ការ​លាង​ឈាម​អស់​មួយ​ជីវិត ។

យោងតាមវេជ្ជបណ្ឌិត មាន់បំពងដែលគ្របដោយម្សៅ និងបំពងយូរអាចមានកាឡូរីច្រើនជាមធ្យម ច្រើនជាងការទទួលទានបាយសពីរចានទៅទៀត។ ជាពិសេសក្នុងអំឡុងពេលនៃការចៀន ប្រសិនបើប្រេងឆាមិនប្តូរ ហើយចៀនម្តងហើយម្តងទៀត សារធាតុបង្កមហារីកជាច្រើនអាចផលិតបាន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

ដូច្នេះហើយ ការទទួលទានសាច់មាន់បំពង និងអាហារបំពងជាប្រចាំ មិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ថ្លើម តម្រងនោម ប្រព័ន្ធសរសៃឈាមបេះដូង និងថែមទាំងបង្កើនហានិភ័យនៃជំងឺមហារីកទៀតផង៕ ប្រភព៖ todayline

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ