ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាក់បាំង​ច្រើន​ឆ្នាំ​! ស្រី​ពៅ​មុខ​ឈើ ទ​.​ម្លា​.​យ​រឿង​ធ្លាប់​មាន​បញ្ហា​ជាមួយ​នាយ​ក្រឹម

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង​ភេទ​ទី​៣ នាង​ស្រី​ពៅ មុខ​ឈើ បាន​ទម្លាយ​រឿងរ៉ាវ​ធ្លាប់​មាន​បញ្ហា​រហូត​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​នាយ​ក្រឹម ដោយសារ​មានការ​ភាន់ច្រឡំ​រឿង​តិចតួច​ក្នុង​ពេល​ដែល​រឿង​នេះ នាង​បាន​លាក់​ទុក​អស់​ជា​ច្រើន​ឆ្នាំ​មិន​បាន​បញ្ចេញ​ជា​សា​ធារណៈ​ឡើយ ។ យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង​ភេទ​ទី​៣ នាង​ស្រី​ពៅ មុខ​ឈើ បាន​ទម្លាយ​រឿងរ៉ាវ​ធ្លាប់​មាន​បញ្ហា​រហូត​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​នាយ​ក្រឹម ដោយសារ​មានការ​ភាន់ច្រឡំ​រឿង​តិចតួច​ក្នុង​ពេល​ដែល​រឿង​នេះ នាង​បាន​លាក់​ទុក​អស់​ជា​ច្រើន​ឆ្នាំ​មិន​បាន​បញ្ចេញ​ជា​សា​ធារណៈ​ឡើយ ។

យ៉ាងណា ទោះជា​មាន​បញ្ហា​ជាមួយ​គ្នា​ក៏​ដោយ ប៉ុន្តែ ស្រី​ពៅ មុខ​ឈើ នៅ​តែ​សម្តែង​ការ​ដឹក​គុណ​ទៅ​ដល់​នាយ​ក្រឹម ដែល​បាន​ជួយ​ផ្ទុ​ង​ផ្តើម​អោយ​នាង​មានកេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ និង​មានមុខ​មាន​មាត់​រហូត​មក​ទល់​នា​ពេល​នេះ ។

តាម​រយៈ​បទ​សម្ភាសន៍​ក្នុង​កម្មវិធី​មួយ ស្រី​ពៅ មុខ​ឈើ បាន​លើក​ឡើង​ថា នាង​បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ជា​លើក​ដំបូង តាម​រយៈ​ក្រុម​កំប្លែង​នៅ​ក្នុង​ក្រុម​របស់​នាយ​កុយ ដែល​ពេល​នោះ នាង​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​កម្មវិធី​រាត្រី​កំសាន្ត ។

នាង​បន្ត​ថា បន្ទាប់​ពី​បាន​សម្តែង​ក្នុង​កម្មវិធី​នេះ ប្រមាណ​៣​ទៅ​៥Show ពេល​នោះ​ក៏​នាយ ក្រឹម បាន​ហៅ​នាង​ឲ្យ​ចូល​ក្នុង​ក្រុម​របស់​គាត់ សម្រាប់​ការ​សម្តែង​កំប្លែង​ក្នុង​កម្មវិធី​រាត្រី​ស្រុកស្រែ និង​កម្មវិធី​កុំ​សើច​ខ្ញុំ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន ។

នាង​បញ្ជាក់​ថា ចាប់ពី​ពេល​នោះ​មក នាង​ក៏​ចាប់ផ្តើម​មានឈ្មោះ​បោះ​សម្លេង ហើយ​នាង​ក៏​មិន​ភ្លេច​អរគុណ​សម្រាប់​នាយ​ក្រឹម ដែល​តែងតែ​ជួយ​លើក​នាង បើ​ទោះបីជា​ពេល​នេះ​គាត់​ស្អប់ ឬ​ខឹង ក៏​នាង​នៅ​តែ​គោរព​ស្រឡាញ់​គាត់ ។

នាង​បន្ថែម​ថា បញ្ហា​គឺ​កើតឡើង​ដោយសារ​ការ​ភាន់ច្រឡំ​រឿង​តិចតួច ដែល​ធ្វើ​ឲ្យ​នាង និង​នាយ​ក្រឹម មិនសូវ​បាន​និយាយ​រកគ្នា ប៉ុន្តែ​នាង​នៅ​តែ​ចង់​ប្រាប់​ថា កូនក្រុម​ម្នាក់​នេះ នៅ​តែ​ស្រឡាញ់​គាត់ ដោយសារ​នាង​មានកំណើត និង​កេរ្តិ៍ឈ្មោះ​គឺ​ដោយសារ​គាត់ ប្រសិនបើ​គាត់​មិន​ជួយ​លើក​នាង នោះ​ក៏​គ្មាន​ទស្សនិកជន​ណា​បាន​ស្គាល់​រូប​នាង​ដែរ ។

បើ​តាម ស្រី​ពៅ មុខ​ឈើ ប្រសិនបើ​អ្នក​ណា​ឲ្យ​បាយ​នាង​ញាំ​មួយ​ពេល គឺ​នាង​នឹង​ចង​ចាំ​ជា​និច្ច ដោយ​នាង​មិន​ដែល​បំភ្លេច​គុណ​អ្នក​ណា​ម្នាក់​ឡើយ ទោះបី​ម្នាក់​នឹង​ស្អប់​នាង ភាន់ច្រឡំ​លើ​រូប​នាង​ក្នុង​ចំណុច​ណាមួយ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​គោរព​គាត់​ជា​និច្ច ។

គួរ​បញ្ជាក់​ថា បើ​ទោះបីជា​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក៏​ដោយ ប៉ុន្តែ ស្រី​ពៅ មុខ​ឈើ តែងតែ​លេចមុខ​នៅ​ក្នុង​សកម្មភាព​មនុស្សធម៌ ក៏​ដូច​ជា​កម្មវិធី​នានា​របស់​មិត្តភក្តិ នៅ​ក្នុង​ចង្កោម​អ្នកសិល្បៈ​ដោយ​មិន​ដែល​ខកខាន​។

ចុង​ក្រោយ​នេះ ស្រី​ពៅ មុខ​ឈើ តែង​បង្ហាញ​សកម្មភាព ជាមួយ​បុគ្គល​ល្បី​ៗ​ជា​អ្នកមាន​មុខមាត់
​នៅ​ក្នុង​សង្គម ហើយ​បើ​សង្កេត​មើល​បញ្ហា​ជីវភាព​វិញ បើ​ប្រៀបធៀប​ប៉ុន្មាន​ឆ្នាំ​មុន និង​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា នាង​មានការ​ប្រែប្រួល​ស្ទើរ​ទាំងស្រុង​ពោល ស្រី​ពៅ មុខ​ឈើ កាន់តែ​ហា​យ​សូរ ហើយ​រូប​សម្រស់​នឹង​ការ​តែងខ្លួន​ក៏​ប្រែប្រួល​ប្លែក​ស្ទើរ​មិន​ដូច​ជា​មុន​ឡើយ ហើយ​ជា​រឿយ​ៗ​នាង​តែងតែ​ចំណាយពេល​ពី​ការងារ​ចេញ​ទៅ លំហែកាយ​ជា​លក្ខណៈ​ឯកជន​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ