តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បាននិយាយទាំងទឹកភ្នែកលើឆាកតន្ត្រីរៀបរាប់ពីការបាក់ទឹកចិត្ត និងហួសចិត្តចំពោះបុគ្គលមួយចំនួនដែលបានចោទប្រកាន់មកលើរូបនាងថា យកទម្រង់សិល្បៈបុរាណមកធ្វើអាជីវកម្ម ក្នុងពេលដែលនាងឡើងឆាកច្រៀងម្តងៗ ។
Evotoតារាចម្រៀងរូបនេះ ហាក់នៅតែមិនអស់ចិត្តចំពោះការចោទប្រកាន់ខាងលើនេះ ដ្បិតកន្លងមក នាងតែងចំណាយថវិកាផ្ទាល់ខ្លួននៅក្នុងការនាំយកទម្រង់សិល្បៈបុរាណមួយចំនួនដើម្បីមកបង្ហាញអមជាមួយការសម្តែង និងច្រៀងបទរបស់នាង ក្នុងន័យចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់ខ្មែរ ។
ជាថ្មីម្តងទៀត ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍ក្តុកក្តួលនៅលើឆាកតន្ត្រីធំមួយ និងនៅពីមុខទស្សនិកជនទស្សនារាប់ពាន់នាក់ ដោយនាងបានសម្តែងការសោកស្តាយ និងបាក់ទឹកចិត្តយ៉ាងខ្លាំងចំពោះការចោទប្រកាន់ចំពោះរឿងខាងលើនេះ ពីសំណាក់បុគ្គលមួយចំនួន ។
Evotoទេព បូព្រឹក្ស បានលើកឡើងថា នាង និងជី ដេវីត ពិតជាមានរឿងច្រើន គឺព្យាយាមធ្វើអ្វីដូចជាតារាទូទៅ ប៉ុន្តែនាងមិនដឹងទេថា ក្នុងវិស័យមួយនេះ តែងតែរងនូវពាក្យរិះគន់ ដោយបទខ្លះពីរោះ បទខ្លះមិនពីរោះ ហើយកន្លងមក អ្វីដែលពួកនាងបានធ្វើតែងតែទទួលរងនូវពាក្យអាបែកស្លុយ និងមីបែកស្លុយ ។
នាងបន្តថា តែយ៉ាងណា នាងនៅតែខិតខំធ្វើ ដោយរំពឹងថា ថ្ងៃណាមួយពួកគាត់នឹងបើចិត្តទទួលយកនូវអ្វីដែលនាងធ្វើ ។ នាងថា នាងចាប់ផ្តើមទទួលការរិះគន់ខ្លាំងនៅពេលដែលនាងធ្វើច្រៀងជាលក្ខណៈសហសម័យដែលមានលាយបញ្ចូលគ្នារវាងសម័យ និងបុរាណ ដែលនេះជាចំណុចដែលនាងចាប់ផ្តើម ហើយក៏ទទួលរងការទក់សាច់ផងដែរ ។

នាងបញ្ជាក់ថា អ្វីដែលនាងធ្វើនេះចំណេញអ្នកណា គឺចំណេញយើងទាំងអស់គ្នា ដោយអំឡុងពេលនេះ គឺតម្រូវឲ្យយើងរួមដៃគ្នា និងសាមគ្គីគ្នា ឬក៏ចង់ពេលដែលបាត់ទៅយើងទៅទារពីគេវិញមែន ចឹងខ្ញុំចង់សួរកន្លែងនឹង ។
នាងបន្ថែមថា ប្រទេសណាក៏គេមានវប្បធម៌ដែរ ប៉ុន្តែដោយឡែកវប្បធម៌របស់យើងវាស្អាតពេក វាខ្ពង់ខ្ពស់ពេក ទើបប្រទេសដែលគេមិនមាន គេតែងតែចង់បាន គេនាំគ្នា គេសាមគ្គីគ្នាណាស់ ។
នាងថា ខ្ញុំដឹងថា របាំខ្លះមិនអាចយកមកដាក់ក្នុងបទសម័យបានទេ ប៉ុន្តែពេលដែលធ្វើមកនាងក៏ព្យាយាមធ្វើសម្រាប់ដាក់បញ្ចូលរបាំនឹងមកដែរ មានន័យថា អ្វីដែលនាងធ្វើទៅគឺមិនមានបំណងបំផ្លាញនោះឡើយ គឺមានន័យថា នាងមានតែចង់ជួយក្នុងនាមជាតារាចម្រៀងស្រុកខ្មែរមួយរូប ។
Evotoនាងបញ្ជាក់ថា យើងអាចរកថវិកាបានច្រើនជាងបងៗដែលពួកគាត់រៀនសិល្បៈបុរាណ ពីព្រោះសិល្បៈបុរាណមិនអាចមកធ្វើដូចពួកនាងបានឡើយ ព្រោះបុរាណមានក្បួន មានខ្នាត និងមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ខ្ញុំគោរពណាស់ ខ្ញុំដឹងថា តែខ្ញុំគ្រាន់តែចង់ជួយចែករំលែកបញ្ចូលទៅក្នុងបទសម័យរបស់យើង ដើម្បីឲ្យវាបង្កើតជារូបភាពមួយថ្មី ។
អញ្ចឹងហើយយើងគ្រាន់តែយកមកច្នៃយកមកបន្ថែម បញ្ជៀបបន្តិចទៅ ជាជាងយើងយករបស់គេមកដាក់ដែរ ដូច្នេះ អ្វីដែលនាងធ្វើ នាងសូមបើកចិត្តឲ្យបងប្អូនទទួលស្គាល់ ខណៈពេលដែលនាងនៅតែចង់បង្ហាញ និងថែរក្សាសិល្បៈបុរាណខ្មែរ ប៉ុន្តបើកន្លែងនឹងមិនត្រូវការនាង នោះនាងអាចយកចេញពីកន្លែងមួយនេះ ៕





ចែករំលែកព័តមាននេះ