អង្គការសិល្បៈខ្មែរអមតៈ សូមប្រកាសអំពី«កម្មវិធីសម្តែងសិល្បៈតាមខេត្ត» ដែលជាផ្នែកមួយនៃកម្មវិធីសិល្បៈ និងសហគមន៍ ក្រោមប្រធានបទ «បន្លឺសំឡេងសិល្បករ និងសហគមន៍ដែលមានសំឡេងតិចនៅកម្ពុជា»សម្រាប់ឆ្នាំ២០២៦ ។

យោងតាមសេចក្តីជូនដំណឹងរបស់សិល្បៈខ្មែរអមតៈបានឲ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យលើកទីមួយ កាលពីខែវិច្ឆិកា ២០២៥ នៃដំណើរទស្សនាចរណ៍ទៅសហគមន៍ចំនួន៤ ក្នុងខេត្តប៉ៃលិន និងពោធិ៍សាត់ កម្មវិធីនេះ នឹងបន្តដំណើរទស្សនាចរណ៍លើកទីពីរ ចាប់ពីថ្ងៃទី៣ ដល់៩ ខែមេសា ឆ្នាំ២០២៦ ទៅសហគមន៍ចំនួន៤ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ។
ដំណើរទស្សនាចរណ៍លើកទីបីជាលើកចុងក្រោយ នឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០២៦ ដោយពង្រីកទៅកាន់សហគមន៍ចំនួន៦ ក្នុងខេត្តឧត្តរមានជ័យ ព្រៃវែង និងស្វាយរៀង។

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៨ កម្មវិធីសម្តែងសិល្បៈតាមខេត្ត បាននាំយកការសម្តែងសិល្បៈទស្សនីយភាព កិច្ចពិភាក្សា និងសិក្ខាសាលាសិល្បៈច្រមុះ ទៅកាន់ខេត្តគោលដៅ ជាពិសេស សហគមន៍នៅតាមតំបន់ដាច់ស្រយាលកម្រមានសកម្មភាពសិល្បៈទៅដល់ ។ «យើងនាំយកសិល្បៈទៅកាន់សហគមន៍ គឺជាការបង្កើតឱកាសឱ្យរឿងរ៉ាវ អត្តសញ្ញាណ និងសំឡេងផ្សេងៗបានផ្សារភ្ជាប់គ្នារវាងមនុស្ស និងមនុស្ស និងសហគមន៍ និងសហគមន៍» ។ រៀងរាល់ឆ្នាំ កម្មវិធីនេះ បានដឹកនាំសិល្បៈទៅសហគមន៍ចន្លោះ១០ ទៅ ១៤សហគមន៍ទូទាំងប្រទេស និងទាក់ទាញទស្សនិកជនចូលរួមជាង២០,០០០នាក់ ។

ស្នាដៃសិល្ប:ទស្សីយភាពដែលដាក់បង្ហាញ គឺសុទ្ធសឹងតែជ្រើសរើសចេញពីមូលនិធិដំឡើងស្នាដៃថ្មី ដែលជាកម្មវិធីស្នូលមួយរបស់អង្គការសិល្ប:ខ្មែរអមត: ។ នៅក្នុងឆ្នាំនេះយើងបានគាំទ្រក្រុមសិល្បៈសហគមន៍ជនជាតិដើមភាគតិចថ្មីមួយមកពីខេត្តមណ្ឌលគិរី ហើយបន្តសហការជាមួយក្រុមសិល្បៈដែលធ្លាប់ទទួលបានការគាំទ្រពីយើងរួមមាន ក្រុមសិល្បៈសហគមន៍ចាមមកពីខេត្តពោធិ៍សាត់ និងក្រុមស្គរស្ត្រី មេធា មកពីខេត្តសៀមរាប ។
Screenshotកម្មវិធីសម្ដែងសិល្បៈតាមខេត្តបង្កើតឡើងសម្រាប់ផ្ដល់នូវផ្ទាំងសិល្បទស្សនីយភាព ទៅកាន់ប្រជាជនរស់នៅតាម ជនបទដាច់ស្រយាលឱ្យបានទស្សនាកាសម្ដែងផ្ទាល់ ។ កម្មវិធីនេះ ជាផ្នែកមួយរបស់កម្មវិធីសិល្បៈនិងសហគមន៍ នៃអង្គការសិល្បៈខ្មែរអមតៈ ។
Screenshotជារៀងរាល់ឆ្នាំកម្មវិធីសម្ដែងសិល្បៈតាមខេត្ត ត្រូវបានប្រព្រឹត្តិឡើងនៅតាមសហគមន៍នាបណ្ដាខេត្តផ្សេងៗគ្នា ។ ការដាក់បង្ហាញស្នាដៃសិល្បទស្សនីយភាព គឺត្រូវបានជ្រើសរើសមកពីមូលនិធិដំឡើងស្នាដៃថ្មី ដែលជាមូលនិធិមួយនៃអង្គការសិល្បៈខ្មែរអមតៈផងដែរ ៕
ចែករំលែកព័តមាននេះ