«អូរធំ» សម្រស់ធម្មជាតិលាក់ខ្លួនក្នុងស្រុកព្រៃនប់ ទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់
- ព្រះសីហនុ
ស្រុកព្រៃនប់៖ អូរធំ (អូរទ្រីស) គឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ ដែលមានខ្សែទឹកហូរត្រជាក់ស្រឹប និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងស្ថិតនៅតាមផ្លូវសម្តេចសង្ឃ (វាលរេញ-ស្ទឹងហាវ ចន្លោះគីឡូម៉ែត្រលេខ៧-៨) ក្នុងភូមិសាស្ត្រឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក អ៊ី ធារីន អភិបាលស្រុកព្រៃនប់បានឱ្យដឹងថា តំបន់កម្សាន្តនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយពីថ្ងៃចន្ទ-សុក្រមានភ្ញៀវមកកម្សាន្តចាប់ពី២០០នាក់ឡើងទៅក្នុងមួយថ្ងៃ ។ លោកបន្តថាថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យ ចំនួនអ្នកមកកម្សាន្ត កើនឡើងដល់ជាង១,០០០នាក់ក្នុងមួយថ្ងៃ។

កំណើនភ្ញៀវទេសចរនេះ គឺជាសញ្ញាវិជ្ជមានមួយក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈទេសចរណ៍សហគមន៍ និងការចូលរួមថែរក្សាការពារបរិស្ថានធម្មជាតិ។
កុំភ្លេចមកសម្រាកកាយ និងបន្ធូរអារម្មណ៍នៅអូរធំទាំងអស់គ្នា !






ចែករំលែកព័តមាននេះ