ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាល កុរ ​មមី ឱ្យតែខំ​ប្រឹង ដឹងតែកើបផល​ ចាប់មុខរបរអ្វី ក៏​ចំណេញច្រើន លុយចូល​ហូរហៀរ​

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំខាល

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំខាល ជា​អ្នក​ដែល​ប្រឹងប្រែង​ក្នុង​ការងារ​ណាស់​។ ជា​ពិសេស គេ​មាន​ខួរក្បាល​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​រកស៊ី ដោយ​ធ្វើ​ឲ្យ​ជីវភាព​បន្ត​ទៅ​នេះ នឹង​មិន​ព្រួយ​ច្រើន​រឿង​លុយ​ទៀត​ទេ​។

ឆ្នាំកុរ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំកុរ ក្នុង​រយៈពេល​៧​ថ្ងៃនេះ នឹង​មាន​អ្នក​តាម​ជួយ ដោយ​ជួយ​ឲ្យ​អ្នក​ទទួល​បាន​លុយ​កាន់តែ​ច្រើន​ទៅ​ៗ​។ ជា​ពិសេស លាភ​ក្នុង និង​លាភ​ក្រៅ​សុទ្ធតែ​ចូល​មក​ទាំងអស់​។

ឆ្នាំមមី

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំមមី ក្នុង​រយៈពេល​មួយ​អាទិត្យ​នេះ នឹង​មាន​លុយ​រត់​តាម​ហៅ​។ ជា​ពិសេស អ្នក​ក៏​អាច​ទទួល​បាន​ឱកាស​ពិសេស​ក្នុង​ការ​ឡើង​ឋានៈ និង​ប្រាក់ខែ​ដែរ​។ ដូចនេះ អ្នក​នឹង​អាច​ក្លាយជា​អ្នក​មានបាន​៕