ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរចូលក៏ធ្លាក់ ហើយចេញក៏ធ្លាក់ចុះដែរ ក្នុង៥ខែកន្លងមកនេះ

1 ថ្ងៃ មុន

ក្រសួងទេសចរណ៍ បាន​ប្រកាស​ជា​ចំហ​ថា ៥​ខែ​នៃ​ឆ្នាំ​២០២៦​កន្លង​ទៅ ភ្ញៀវ​ទេសចរ​ទាំង​ពីរ​ចរន្ត​របស់​កម្ពុជា​ថយ​ចុះ​ទាំង​ពីរ ។

ស្ថិតិ​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ជិត​៤៨​ភាគរយ ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ត្រឹមតែ​១,៥៣ លាន​នាក់​ប៉ុណ្ណោះ នៅ​ក្នុង​នោះ​ចិន វៀតណាម អា​មេ​រិ​ក អង់គ្លេស និង​បារាំង គឺជា​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​ទាំង​៥ ។

ក្រៅពី​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​នៅ​ក្នុងស្រុក ពលរដ្ឋ​កម្ពុជា ដែល​ចេញ​ទៅ​ក្រៅ​ស្រុក​ក៏​បាន​ធ្លាក់​ចុះ​ដែរ ពី​ខែមករា ដល់​ឧសភា ឆ្នាំ​២០២៦ ។ នៅ​ក្នុងអំឡុងពេល​នោះ ពលរដ្ឋ​កម្ពុជា​ទៅ​លេង​នៅ​ក្រៅប្រទេស គឺ​មាន​ត្រឹមតែ​ជិត​៤៥ ម៉ឺ​នាក់​ប៉ុណ្ណោះ គឺ​ធ្លាក់​ចុះ​ដល់​ទៅ​៣៩​ភាគរយ ៕