ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​ដែល​រថយន្ត​ដែល​ជា​និន្នាការ​ដ៏​សំខាន់​ក្នុង​ឆ្នាំ​2026 របស់ MG នឹង​ចាប់​យក​ទីផ្សារ​រថយន្ត SUV នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​ថ្មី​នេះ

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ទីផ្សារ​រថយន្ត​នៅ​ក្នុង​ឆ្នាំ​ ២០២៦ ​នេះ កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ដោយសារ​តម្រូវការ​របស់​អតិថិជន​មានការ​កើនឡើង និង​បាន​ផ្លាស់​ប្តូរ​ស្ទា​យ​ទៅ​រក​រថយន្ត​ប្រភេទ SUV, រថយន្ត​ប្រភេទ…

រាជធានីភ្នំពេញ ៖ ទីផ្សារ​រថយន្ត​នៅ​ក្នុង​ឆ្នាំ​ ២០២៦ ​នេះ កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ដោយសារ​តម្រូវការ​របស់​អតិថិជន​មានការ​កើនឡើង និង​បាន​ផ្លាស់​ប្តូរ​ស្ទា​យ​ទៅ​រក​រថយន្ត​ប្រភេទ SUV, រថយន្ត​ប្រភេទ Hybrid ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ និង​មាន​តម្រូវការ​លើ​រថយន្ត​ប្រភេទ​គ្រួសារ​ដែល​មាន​ភាព​ធំ​ទូលាយ​និង​មានដំណើរ​ការ​បើកបរ​ល្អស៊ី​ប្រេង​តិច ​។ នៅ​ទូ​ទាំង​ប្រទេស​ជា​ច្រើន រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ អ្នក​ស្វែងរក​ទិញ​រថយន្ត​ថ្មី​នា​ពេល​បច្ចុប្បន្ន​នេះ ចូល​ចិត្ត​រថយន្ត​ដែល​មានការ​រួម​បញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ដែល​ផ្តល់​នូវ​ប្រសិទ្ធភាព​ស៊ីប្រេង​ឥន្ធនៈ​ទាប​, មាន​បច្ចេកវិទ្យា​ទំនើប​ៗ និង​មានការ​រចនា​ទាន់សម័យ​ធំ​ទូលាយ ដែល​ធ្វើ​ឱ្យ​រថយន្ត​ប្រភេទ SUV បាន​ក្លាយជា​រថយន្ត​ដែល​មានការ​រីក​ចម្រើន​ឆាប់រហ័ស​ក្នុង​ឧស្សាហកម្ម​យានយន្ត​ ។

ថ្មី​ៗ​នេះ យោង​តាម​របាយការណ៍​ទីផ្សារ​រថយន្ត​បា​នប​ញ្ផា​ក់ថា រថយន្ត​ប្រភេទ SUV នៅ​តែ​បន្ត​គ្របដណ្ដប់​លើ​ការ​លក់​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​រថយន្ត​ប្រភេទ Hybrid ក៏​កំពុង​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​នៅ​លើ​សកលលោក​កំពុង​ផ្តោត​លើ​ការ​ផលិត​ឱ្យ​មាន​ប្រសិទ្ធភាព និង​បច្ចេកវិទ្យា​ថ្មី​ៗ ​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​នៃ​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន MG Cambodia បាន​កំពុង​ណែនាំ​នូវ​ម៉ូ​ឌែ​ល​សំខាន់​ៗ​ថ្មី​ៗ​របស់​ខ្លួន​សម្រាប់​ដើមឆ្នាំ ២០២៦ នេះ​រួម​មាន​ដូច​ជា​៖ MG ZS, MG HS Hybrid+ និង MG D60 ប្រភេទ SUV-7​ កៅអី ដែល​កំណត់​នូវ​គោលដៅ​ក្រុម​អតិថិជន​ផ្សេង​ៗ​គ្នា ចាប់ពី​អ្នកបើកបរ​វ័យក្មេង​រហូត​ដល់​អ្នកមាន​តម្រូវការ​សម្រាប់​គ្រួសារ​ធំ​ ។

1.​ ​រថយន្ត MG ZS រថយន្ត​ប្រភេទ SUV ខា្ន​ត​តូច​ដ៏​ឆ្លាត​វៃ​ជា​ជម្រើស​សម្រាប់​ការ​បើកបរ​ប្រចាំ​ថ្ងៃ ជាមួយ​តម្លៃ​ត្រឹមតែ $27,990 ប៉ុណ្ណោះ ។ រថយន្ត MG ZS ស៊េរី​ថ្មី​ឆ្នាំ​ ២០២៦ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អតិថិជន​ដែល​ចង់បាន​រថយន្ត​ប្រភេទ SUV ដ៏​ទាន់សម័យ និង​ទទួល​បានការ​សន្សំ​សំចៃ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ រថយន្ត​នេះ​ផ្តល់​ជូន​នូវ​ការ​រចនា​បែប​ទំនើប ការ​រចនា​ផ្នែក​ខាងក្នុង​មាន​ផាសុកភាព​ខ្ពស់ និង​មានដំណើរ​ការ​ម៉ាស៊ីន​តូច​ល្មម​ដែល​អាច​ផ្តល់​ទំនុកចិត្ត​ខ្ពស់ និង​សម​ស្រប​សម្រាប់​ការ​បើកបរ​ក្នុង​ទីក្រុង ឬ តាម​បណ្តា​ខេត្ត​ ។

ចំណុច​សំខាន់​ៗ​របស់​រថយន្ត MG ZS ៖

  • ការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ជាមួយ​ទំហំ​ម៉ាស៊ីន​ចំណុះ 1.5L 4-​ស៊ីឡាំង
  • អេ​ក្រង់​កម្សាន្ត​ដ៏​ទំនើប​ទំហំ 12.3 អ៊ី​ញ និង​បំពាក់​ដោយ​សោ​ឆ្លាត​វៃ ជាមួយ​មុខងារ​ចេញចូល​រថយន្ត​ដោយ​មិន​ចាំបាច់​ប្រើ​សោរ
  • ទំហំ​កាប៊ី​ន​ខាងក្នុង​មាន​ផាសុកភាព​ខ្ពស់ បំពាក់​ដោយ​កៅអី​ពូក​ស្បែក​ដ៏​ស្រស់​ស្អាត
  • តម្លៃ​រថយន្ត​ក៏​សមរម្យ ជាមួយនឹង​ការ​ធានា​រយៈពេល 5 ឆ្នាំ ។

2.​ ​បច្ចេកវិទ្យា​ថ្មី​រថយន្ត MG HS ដំណើរការ​ដោយ​ប្រព័ន្ធ Hybrid+ ផ្តល់​ការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ។ រថយន្ត​ស៊េរី​ថ្មី MG HS Hybrid+ គឺជា​និមិត្តសញ្ញា​តំណាង​ឱ្យ​រថយន្ត​ដែល​ជា​និន្នាការ​ថ្មី​នៃ​រថយន្ត SUV ប្រភេទ Hybrid ក្នុង​ឆ្នាំ ​២០២៦ ​។ បច្ចេកវិទ្យា Hybrid រួម​បញ្ចូល​គ្នា​នូវ​ម៉ាស៊ីន​សាំង និង​ម៉ូ​ទ័​រ​អគ្គិសនី ដែល​មិន​ចាំបាច់​សាក​ថ្ម (​គឺ​ម៉ាស៊ីន​និង​អា​គុយ​សាក​ថាមពល​ដោយ​ខ្លួនឯង​) ផ្តល់​នូវ​ការ​បើកបរ​ដ៏​រលូន និង​មាន​កម្រិត​ស៊ីប្រេង​ឥន្ធនៈ​ទាប​ជាង​រថយន្ត SUV សាំង​សុទ្ធ​ធម្មតា ​។ រថយន្ត SUV ប្រភេទ Hybrid កំពុង​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​នៅ​ទូ​ទាំង​ពិភពលោក ដោយសារ​អតិថិជន​ចង់បាន​រថយន្ត​ដែល​មានដំណើរ​ការ​បើកបរ​ល្អ និង​សន្សំ​សំចៃ​ក្នុង​រថយន្ត​តែ​មួយ​។ ម៉ូ​ឌែ​ល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ផ្នែក​រថយន្ត SUV នៅ​កម្ពុជា ​។

គុណសម្បត្តិ​របស់​រថយន្ត SUV ប្រភេទ MG HS Hybrid+ ៖

  • សន្សំ​សំចៃ​ប្រេងឥន្ធនៈ​បាន​ល្អ ត្រឹមតែ 4-6 លី​ត្រ​/100Km
  • ទំហំ​ថ្ម​អា​គុយ 1.83 kWh
  • មាន​សន្ទុះ​ខ្លាំង កម្លាំង​ខ្លាំង បើកបរ​ដោយ​រលូន និង​មាន​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ
  • មាន​តម្លៃ​ល្អ​ក្នុង​ចំណោម​រថយន្ត​ប្រភេទ SUV Hybrid ជាមួយ​តម្លៃ​ត្រឹមតែ $42,990

3.​ ​ម៉ូ​ឌែ​ល MG D60 – រថយន្ត​ប្រភេទ SUV 7 កៅអី ដែល​រចនា​ឡើង​សម្រាប់​គ្រួសារ​សមាជិក​ច្រើន និង​មានដំណើរ​ការ​បើកបរ​ដ៏​មាន​ថាមពល ។ សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​រថយន្ត​ទំហំ​ធំ​ប្រភេទ​កៅអី ​៣​ជួរ និង​មាន​ថាមពល​ខ្លាំង យើង​សូម​ណែនាំ រថយន្ត MG D60 ដែល​ជា​រថយន្ត​ប្រភេទ SUV 7 កៅអី មានការ​រចនា​យ៉ាង​ស័​ក្តិសម​សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ជាមួយនឹង​តម្លៃ​សមរម្យ​ត្រឹមតែ $37,990 ប៉ុណ្ណោះ ​។ ចំណែក​ផ្នែក​ខាងក្នុង​មាន​សភាព​ធំ​ទូលាយ ដោយសារ​រថយន្ត MG D60 ផ្តោត​លើ​អ្នក​ប្រើប្រាស់​ដែល​មាន​តម្រូវការ​សម្រាប់​សមាជិក​ច្រើន ជា​ពិសេស​សម្រាប់​គ្រួសារ និង​ម្ចាស់​អាជីវកម្ម​ ។

រថយន្ត MG D60 ផ្តល់​ជូន​លក្ខណៈ​ពិសេស​ដូច​ជា​ ៖

  • ប្លង់​កៅអី​3​ជួរ មាន​ចំនួន 7 កៅអី​ពេញលេញ​ស្តង់ដារ
  • ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង​ចំណុះ 1.5L Turbo 4-​ស៊ីឡាំង
  • ទំហំ​កាប៊ី​ន​ផ្នែក​ខាងក្នុង​ធំ​ទូលាយ បំពាក់​ដោយ​កៅអី​ពូក​ស្បែក​ពណ៌ cherry ដ៏​ទាន់សម័យ
  • លក្ខណៈ​ពិសេស​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​ដូច​ជា​៖ កុង​ទ័​រ​ប្រភេទ​ឌី​ជី​ថ​ល​, មាន​អេ​ក្រង់​កម្សាន្ត​ទំហំ​ធំ​ផ្តល់​ព​ត៌​មាន​ច្បាស់​ល្អ​, មាន​ភ្លើង​លំអ​ក្នុង​រថយន្ត Ambiem Light អាច​ប្តូរ​ពណ៌​បាន​, មាន​កាមេរ៉ា 360 និង​សេន​ស័​រ​ក្រោយ អម​ដោយ​មុខងារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ ។

ក្នុង​យុទ្ធសាស្ត្រ​ថ្មី​របស់ MG ក្នុង​ឆ្នាំ 2026 គឺ​ដើរ​តាម​និន្នាការ​ទីផ្សារ​ជាមួយនឹង​រថយន្ត​ប្រភេទ SUV ទាំង​សាំង និង​បច្ចេកវិទ្យា Hybrid​ ។ ការ​ចេញ​លក់​ជា​ផ្លូវការ​នូវ​ម៉ូ​ឌែ​ល​ដែល​សុត​សឹងតែ​លក់ដាច់​ដូច​ជា MG ZS, MG HS Hybrid+ និង MG D60 ប្រភេទ SUV 7 កៅអី បាន​បង្ហាញ​ថា​ក្រុមហ៊ុន MG កំពុង​ដើរ​តាម​និន្នាការ​សំខាន់​ៗ​នៃ​ឆ្នាំ ​2026 ដោយសារ​រថយន្ត​ប្រភេទ SUV គឺជា​ជម្រើស​ទីផ្សារ​ដ៏​សំខាន់ ហើយ​បន្ថែម​នូវ​បច្ចេកវិទ្យា Hybrid ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស បាន​ធានា​ថា​អតិថិជន​នឹង​ពេញចិត្ត ហើយ​ជា​តម្រូវការ​ពិត​ប្រា​ដក​នូវ​រថយន្ត​ដែល​មានការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ និង​មាន​បច្ចេកវិទ្យា​ទំនើប ​។ ចំណែក​រថយន្ត SUV 7 កៅអី ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​គ្រួសារ​សមាជិក​ច្រើន​ក៏​កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​ខ្លាំង​ ។ ជាមួយនឹង​ម៉ូ​ដែល​ថ្មី​ៗ​ទាំងនេះ ក្រុមហ៊ុន MG មាន​គោលបំណង​ពង្រឹង​ជំហរ​របស់​ខ្លួន​ឱ្យ​កាន់តែ​រឹង​មាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់​ជូន​នូវ​យានយន្ត​ដែល​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន​សម័យ​ថ្មី​ ។

នៅ​ឆ្នាំ​ 2026 ទីផ្សារ​រថយន្ត​កំពុង​ផ្លាស់​ប្តូរ​និន្នាការ​ឆ្ពោះទៅ​រក​រថយន្ត​ប្រភេទ SUV និង​ប្រភេទ hybrid ហើយ MG កំពុង​ឆ្លើយ​តប​យ៉ាង​ទាន់​ពេលវេលា​ជាមួយនឹង​ម៉ូ​ដែល​ថ្មី​ៗ​ដែល​ស័​ក្ត​សម​នឹង​និន្នាការ​នា​ពេល​បច្ចុប្បន្ន​ ។ ជាមួយ​ការ​ណែនាំ​រថយន្ត​ស៊េរី​ថ្មី MG ZS, MG HS Hybrid+ និង​រថយន្ត SUV MG D60 7 កៅអី គឺ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ម៉ាក​យីហោ ដែល​កំពុង​កំណត់​គោលដៅ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ផ្សេង​ៗ​គ្នា ដោយ​ផ្តោត​លើ​បច្ចេកវិទ្យា​ថ្មី ផ្តល់​ផាសុកភាព​ខ្ពស់ និង​មានដំណើរ​ការ​មាន​ថាមពល​ខ្លាំង ដែល​ធ្វើ​ឱ្យ MG ក្លាយជា​ម៉ាក​យីហោ​កាន់តែ​ល្បី​ក្នុង​ចំណោម​ម៉ាក​យីហោ​ផ្សេង​ៗ​ដែល​ត្រូវ​ជ្រើសរើស​នៅ​ក្នុង​ទីផ្សារ​រថយន្ត​ប្រភេទ SUV ដែល​កំពុង​រីក​ចម្រើន​នៅ​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ