សហភាពអឺរ៉ុប៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ស្របពេលអឺរ៉ុបកំពុងប្រឈមរលកកម្ដៅខ្លាំង ម៉ាស៊ីនត្រជាក់ចល័តប្រភេទពីរផ្នែក របស់ក្រុមហ៊ុនចិនមួយកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារអាចដំឡើងបានដោយខ្លួនឯង មិនត្រូវការជាង និងសមស្របនឹងអគារចាស់ៗនៅអឺរ៉ុប។
ក្រុមហ៊ុនឱ្យដឹងថា ការលក់នៅប្រទេសដូចជា បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស បានកើនឡើងជាង ៧០% ខណៈម៉ាស៊ីនជាច្រើនបានអស់ពីស្តុក ដោយសារតម្រូវការកើនឡើងខ្លាំងក្នុងអំឡុងអាកាសធាតុក្តៅខ្លាំង៕
ចែករំលែកព័តមាននេះ