ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះក្នុងរយៈពេល២ឆ្នាំខាងមុខ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមីជាបុគ្គលដែលមានមហិច្ឆតាលើមុខរបរខ្ពស់ ដោយអាចនិយាយបានថាគេជាបុគ្គលដែលវក់នឹងការងារខ្លាំង។ ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ អ្វីដែលអ្នកខំប្រឹងប្រែង នឹងអាចទទួលបានផលមកវិញ ធ្វើឲ្យអ្នកមានលុយដែលច្រើនខ្លាំងតែម្តង។
ឆ្នាំកុរ
បុគ្គលឆ្នាំកុរ ចាប់ពី២ឆ្នាំនេះទៅ នឹងមានផ្កាយសំណាងតាមជួយច្រើន ធ្វើឲ្យសំណាងអាក្រក់ប្រែជាល្អទាំងអស់។ ជាពិសេស អ្នកនឹងអាចកើបបានលុយមួយផ្នែកធំចូលមក ធ្វើឲ្យអ្នកមិនក្រទៀតនោះទេ។
ឆ្នាំវក
ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ សំណាងអាក្រក់នឹងចាកឆ្ងាយពីខ្លួនអ្នក ធ្វើឲ្យអ្នកអាចងាយស្រួលចំណេញបានប្រាក់ខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យទ្រព្យអ្នកអាចទុកពេញក្នុងផ្ទះតែម្តង។ ដូចនេះ អ្នកនឹងមិនចាំបាច់មើលមុខអ្នកដទៃដើម្បីរស់នៅទៀតឡើយ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ