រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ foodpanda បានដាក់ឱ្យដំណើរការកម្មវិធីទ្រទ្រង់ដៃគូដឹកជញ្ជូនដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងលំនឹងផ្នែកហិរញ្ញវត្ថុរបស់ដៃគូដឹកជញ្ជូនរបស់ខ្លួន ។ ក្នុងជំហ៊ានដ៏សំខាន់មួយដើម្បីការពារដៃគូដឹកជញ្ជូនរបស់ខ្លួនពីការប្រែប្រួលនៃស្ថានភាពទីផ្សារ foodpanda បានប្តេជ្ញាចិត្តក្នុងការរ៉ាប់រងការកើនឡើងនៃតម្លៃប្រតិបត្តិការនានា ដែលមានទំនាក់ទំនងនឹងការប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ ដោយធានាថាការកើនឡើងនៃចំណាយទាំងនេះ នឹងមិនប៉ះពាល់ដល់ដៃគូដឹកជញ្ជូន ដៃគូអាជីវកម្ម ឬអតិថិជននោះឡើយ ។
អតិថិជននៅតែអាចបន្តរីករាយជាមួយការកុម្ម៉ង់ម្ហូបអាហារ និងសម្ភារចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃដោយទំនុកចិត្តក្នុងតម្លៃដដែល ។ ដោយយល់ច្បាស់ពីផលប៉ះពាល់នៃបម្រែបម្រួលសេដ្ឋកិច្ចមកលើការងារក្នុងប្រព័ន្ធសេដ្ឋកិច្ចការងារឯករាជ្យ (Gig Economy) foodpanda បានផ្តល់អាទិភាពខ្ពស់ទៅលើប្រាក់ចំណូលរបស់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនអាហារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យពួកគាត់អាចបន្តការងារដោយក្ដីសប្បាយរីករាយ និងមានភាពកក់ក្តៅក្នុងចិត្ត ។
វិធានការសំខាន់បំផុតនោះគឺ ការបន្ថែមថវិកាលើកទឹកចិត្តក្នុងចំនួនទឹកប្រាក់រហូតដល់ 67,000 ដុល្លារអាមេរិក ក្នុងមួយខែ ដែលមានគោលបំណងជួយឱ្យដៃគូដឹកជញ្ជូនអាចរក្សាបាននូវកម្រិតប្រាក់ចំណូលប្រចាំថ្ងៃក្នុងកម្រិតប្រកួតប្រជែង ទោះបីជាការចំណាយក្នុងការរស់នៅប្រចាំថ្ងៃមានការកើនឡើងក៏ដោយ។ កម្មវិធីនេះ ធ្វើឡើងបន្ថែមពីលើគំនិតផ្តួចផ្តើមដែលមានស្រាប់ ដូចជាការផ្តល់ជូនការបញ្ចុះតម្លៃលើសម្ភារៈសុវត្ថិភាព កិច្ចសហការជាមួយក្រុមហ៊ុនម៉ូតូអគ្គិសនី (EV) ដើម្បីទទួលបានលក្ខខណ្ឌក្នុងតម្លៃពិសេស និងយុទ្ធនាការ “Cool Off Campaign រដូវកាលទី៣” ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះដើម្បីជួយសម្រួលដល់ការងាររបស់ដៃគូដឹកជញ្ជូនក្នុងអំឡុងពេលដែលអាកាសធាតុចាប់ផ្តើមក្តៅខ្លាំង។ ដៃគូដឹកជញ្ជូនទាំងអស់ អាចស្វែងយល់បន្ថែមតាមរយៈកម្មវិធី Panda Rider ឬតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់ foodpanda ដូចជា Telegram និង Facebook ជាដើម ។
លោកស្រី Angelique Tan អ្នកគ្រប់គ្រងទូទៅនៃ foodpanda នៅកម្ពុជា បានមានប្រសាសន៍ថា «ដៃគូដឹកជញ្ជូនរបស់យើងគឺជាឆ្អឹងខ្នងនៃសេវាកម្មរបស់យើង ហើយសន្តិសុខហិរញ្ញវត្ថុរបស់ពួកគេគឺជាអាទិភាពចម្បងរបស់យើង» ។ «តាមរយៈការសម្រេចចិត្តរ៉ាប់រងការចំណាយប្រតិបត្តិការកើនឡើងទាំងនេះដោយខ្លួនឯង ពួកយើងកំពុងចាត់វិធានការសកម្មដើម្បីការពារជីវភាពរស់នៅរបស់ដៃគូរបស់យើង មិនត្រឹមតែដៃគូដឹកជញ្ជូនអាចបន្តរកប្រាក់ចំណូលប៉ុណ្ណោះទេ ដៃគូអាជីវកម្មរបស់យើងក៏ធានាបាននូវស្ថេរភាពនៃដៃគូដឹកជញ្ជូននិងមិនមានការរំខានដល់អាជីវកម្មរបស់ពួកគាត់ ។
យើងជឿជាក់ថា ការឆ្លងកាត់ដំណាក់កាលនៃបម្រែបម្រួលសេដ្ឋកិច្ចនេះជាមួយគ្នា នឹងជួយបង្កើតប្រព័ន្ធអេកូឡូស៊ីមួយដែលកាន់តែមានចីរភាព និងរឹងមាំសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា» ។

អំពី foodpanda
foodpanda គឺជាកម្មវិធីដឹកជញ្ជូនឈានមុខគេនៅក្នុងតំបន់អាស៊ី ដែលផ្តល់ជូនសេវាកម្មដឹកជញ្ជូនអាហារ គ្រឿងទេស និងទំនិញផ្សេងៗជាច្រើនមុខយ៉ាងរហ័ស និងងាយស្រួលបំផុតដល់អ្នកប្រើប្រាស់។ ដោយបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2019 foodpanda នៅតែបន្តអភិវឌ្ឈតាមរយៈបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមដែលផ្តោតលើសហគមន៍ ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីរវាង អ្នកដឹកជញ្ជូន ហាងទំនិញ និងអតិថិជន ។ foodpanda គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Delivery Hero ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងវិស័យដឹកជញ្ជូនអាហារ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖ www.foodpanda.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ