ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលអស់ Miss Planet International ជាង ៤០ ប្រទេស ! ចុះពីលើយន្តហោះភ្លាម សម្រុកមកមើលរោងចក្រ ខ្មែរ ប៊ែវើរីជីស ឱ្យឃើញផ្ទាល់ភ្នែក

4 ម៉ោង មុន

រាជធានីភ្នំពេញ ៖ មិនធម្មតា​ដោយសារ​តែ​ភាព​ល្បីល្បាញ​របស់​ខ្មែរ ប៊ែ​រ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​កូន​ខ្មែរ​ដែល​ឈានមុខ​គេ ដល់​ថ្នាក់​សូ​ម្បី​តែ​បវរកញ្ញា Miss Planet International ពី​ជាង…

រាជធានីភ្នំពេញ ៖ មិនធម្មតា​ដោយសារ​តែ​ភាព​ល្បីល្បាញ​របស់​ខ្មែរ ប៊ែ​រ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​កូន​ខ្មែរ​ដែល​ឈានមុខ​គេ ដល់​ថ្នាក់​សូ​ម្បី​តែ​បវរកញ្ញា Miss Planet International ពី​ជាង 40 ប្រទេស ភ្ញាក់ផ្អើល​ខ្លាំង ចុះ​ពី​យន្តហោះ​មិន​បាន​ប៉ុន្មានផងក៏​សម្រុក​នាំ​គ្នា​មក​ទស្សនា​ឱ្យឃើញ​ផ្ទាល់​ភ្នែក​តែ​ម្តង ។

កាលពី​ថ្ងៃ​ទី ៧ ខែមីនា កន្លង​ទៅ​នេះ បវរកញ្ញា Miss Planet International ជា​ច្រើន​រូប ពី​បណ្តា​ប្រទេស​ជា​ច្រើន បាន​ធ្វើ​ដំណើរ​មក​កាន់​រោងចក្រ​ស្ដង់ដា​លំដាប់​ពិភពលោក ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អ្វី​ដែល បវ​កញ្ញា​គ្រប់​រូប​បានឃើញ ធ្វើ​ឲ្យ​គ្រប់​គ្នា ស្ងើចសរសើរ និង​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ដោយសារ​តែ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បវរកញ្ញា​ទាំងអស់​បាន​មានឱកាស​មើល​ផ្ទាល់​ពី ខ្សែ​ច្រវាក់​ផលិតកម្ម​ទំនើប​ៗ និង​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​នៅ​ក្នុង​រោងចក្រ​។ បន្ថែម​ពី​នេះ បវ​កញ្ញា​ជា​ច្រើន​បាន​ភ្ញាក់ផ្អើល និង​ស្ងោ​ច​សរសើរ​ដូច​គ្នា​អំពី គុណភាព ស្តង់ដារ និង​ការ​គ្រប់គ្រង​ផលិតកម្ម ដែល​មាន​កម្រិត​ដូច​រោងចក្រ​ធំ​ៗ​នៅ​លើ​ពិភពលោក ​។

ដែល​នេះ​បង្ហាញ​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស មិន​ត្រឹមតែ​ផលិត​ភេសជ្ជៈ​សម្រាប់​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​បន្ត លើក​ស្ទួយ និង​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់ ហើយ​ការ​មក​ទស្សនា​របស់​បវរកញ្ញា ពី​ជាង 40 ប្រទេស​ជុំវិញ​ពិភពលោក គឺជា​ភស្តុ​តាង​មួយ​បង្ហាញ​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស​គឺជា​រោងចក្រ ស្តង់ដា​លំដាប់​ពិភពលោក ដែល​ជា​ការ​មោទនភាព​មួយ​របស់​ប្រទេស​កម្ពុជា ។ ខ្មែរ ប៊ែ​វើ​រី​ជី​ស រោងចក្រ​លំដាប់​ស្តង់ដា​ពិភពលោក World Class Quality ៕ អត្ថបទសហការ