ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង ឧបត្ថម្ភ​សម្ភារបរិក្ខារ​ពេទ្យ​ចំនួន ១០០ គ្រឿង​ដល់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ជា​សហគ្រិន​ខ្មែរ ដែល​តែងតែ​ចូលរួម​ទ្រទ្រង់​វិស័យ​សុខាភិបាល និង​យកចិត្តទុកដាក់​ដល់​សុខុមាលភាព​របស់​ប្រជាជន ជីប ម៉ុង បាន​ប្រគល់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ចំនួន ១០០ គ្រឿង​ដល់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន…

រាជធានីភ្នំពេញ​ ៖ ជា​សហគ្រិន​ខ្មែរ ដែល​តែងតែ​ចូលរួម​ទ្រទ្រង់​វិស័យ​សុខាភិបាល និង​យកចិត្តទុកដាក់​ដល់​សុខុមាលភាព​របស់​ប្រជាជន ជីប ម៉ុង បាន​ប្រគល់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ចំនួន ១០០ គ្រឿង​ដល់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសៈ​នា​ព្រឹក​ថ្ងៃ​ទី ០៨ ខែមីនា ឆ្នាំ ២០២៦ ក្រោម​វត្តមាន​លោកអ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង និង​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង​ ។

ឆ្លៀត​ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ អ្នកឧកញ៉ា លាង ម៉េ​ង ក៏​បាន​គោរព​អរគុណ​ដល់​ការ​លះបង់​ដ៏​ធំធេង​របស់​អ្នកគ្រូ​ពេទ្យ គិលានុបដ្ឋាយិកា និង​បុគ្គលិក​ផ្នែក​សុខាភិបាល​ទាំងអស់ ដែល​ខិតខំ​បម្រើប្រជាជន​កម្ពុជា តាម​ជំនាញ​បច្ចេកទេស​រៀងខ្លួន ព្រមទាំង​អ្នក​ម្តាយ​គ្រប់​រូប ដែល​បាន​លះបង់​ដើម្បី​សុភមង្គល​គ្រួសារ និង​ធនធានមនុស្ស​នៅ​ក្នុង​សង្គម ​។

ការ​ឧបត្ថម្ភ​មួយ​ផ្នែក​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ ជា​ពិសេស​លើ​តម្រូវការ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ខណៈ​ពេល​ដែល​ចំនួន​ពលរដ្ឋ​ដែល​មក​ទទួល​សេវា​វេជ្ជសាស្ត្រ​នៅ​ទី​នេះ តែងតែ​កើន​ឡើងជា​បន្តបន្ទាប់​។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ជីប ម៉ុង ក៏​បាន​ចុះ​ជួប​សំ​ណះ​សំ​ណា​ល​សួរសុខទុក្ខ​ដល់​បងប្អូន​ខ្មែរ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ផង​ដែរ​ ។

ជា​គំរូ​ដ៏​ប្រពៃ ដែល​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​រួម​របស់​សហគ្រិន​ខ្មែរ ជីប ម៉ុង តែងតែ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ដូច​ជា​ការ​ឧបត្ថម្ភ​ទៅ​កាន់​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា​, យុទ្ធនា​ការណ៍​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩, មន្ទីរពេទ្យ ហ្លួង​ម៉ែ​, មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជាដើម​។ ថ្មី​ៗ​នេះ ជីប ម៉ុង ក៏​បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ១ លាន​ដុល្លារ ជូន​ដល់​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី ១៦៣ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២៦ ដើម្បី​បន្ត​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា​ផង​ដែរ ​។ ស្មារតី​រួបរួម​គ្នា ខ្មែរ​ស្រលាញ់​ខ្មែរ ​! ៕ អត្ថបទសហការ