ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​បារ.ម្ភ​ហើយ ! ស្បែក​ក៏​ស្អាត ខ្លា.ញ់​ក៏​ស្រ.ក គ្រាន់តែ​ផឹកទឹក​នេះ​រាល់​ព្រឹក

7 ម៉ោង មុន

របប​អាហារ​សម​ហេតុផល ជាមួយនឹង​អាហារ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​សម្រក​ទម្ងន់ នឹង​ជួយ​អ្នកជា​ម្ចាស់​នៃ​រូបរាង​ដែល​ចង់បាន​។ កាហ្វេ​សុទ្ធកាហ្វេ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ជួយ​បំប្លែង​អាស៊ីត​ខ្លាញ់​ទៅ​ជា​ថាមពល​ដែល​ងាយស្រួល​ប្រើប្រាស់ ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស ធ្វើ​ឱ្យ​រាង​កាយ​រឹង​មាំ និង​ស្លី​ម​ជាង​មុន​។ ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ជួយ​បញ្ចេញ lipolysis រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម…

របប​អាហារ​សម​ហេតុផល ជាមួយនឹង​អាហារ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​សម្រក​ទម្ងន់ នឹង​ជួយ​អ្នកជា​ម្ចាស់​នៃ​រូបរាង​ដែល​ចង់បាន​។

កាហ្វេ​សុទ្ធ
កាហ្វេ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ជួយ​បំប្លែង​អាស៊ីត​ខ្លាញ់​ទៅ​ជា​ថាមពល​ដែល​ងាយស្រួល​ប្រើប្រាស់ ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស ធ្វើ​ឱ្យ​រាង​កាយ​រឹង​មាំ និង​ស្លី​ម​ជាង​មុន​។ ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ជួយ​បញ្ចេញ lipolysis រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម កាត់​បន្ថយ​បរិមាណ​ខ្លាញ់​ក្នុង​ឈាម កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ក្រោម​ស្បែក​។ លើស​ពី​នេះ ការ​ផឹក​កាហ្វេ​ក្នុង​បរិមាណ​សមរម្យ​ក៏​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ផង​ដែរ​។

ម្សៅ​កា​កាវ​សុទ្ធ​មាន​ឥទ្ធិពល​ដូច​គ្នា
ការ​ផឹក​កាហ្វេ ឬ​កា​កាវ​សុទ្ធ​នៅ​ពេល​ក្តៅ នឹង​ជួយ​ដុត​បំផ្លាញ​ថាមពល​បាន​លឿន ដោយហេតុ​នេះ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ល្អ​។
ចំណាំ​៖ ដើម្បី​សម្រក​ទម្ងន់ អ្នក​មិន​គួរ​បន្ថែម​ស្ករ ទឹកដោះគោ ឬ​ជាតិ​ផ្អែម​ទៅ​កាហ្វេ កា​កាវ​ឡើយ​។

ម្សៅ​រមៀត
ម្សៅ​រមៀត​មាន​សារធាតុ curcumin ដែល​ជា​សារធាតុ​សកម្ម​ដែល​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម បង្កើន​ការ​រំលាយ​អាហារ និង​កម្ចាត់​ជាតិ​ខ្លាញ់​លើស​ចេញពី​រាង​កាយ​។

Curcumin ចូល​ទៅ​ក្នុង​ខ្លួន​មិន​ត្រឹមតែ​ជួយ​រំលាយ​ជាតិ​ខ្លាញ់​លើស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ការពារ​ការ​បង្កើត​សរសៃឈាម​ក្រោម​ស្រទាប់​ខ្លាញ់ ការពារ​ស្រទាប់​ខ្លាញ់​មិន​ឲ្យ​ឡើង​ក្រាស់​។ អ្នក​គ្រាន់តែ​លាយ​ម្សៅ​រមៀត ១-២​ស្លាបព្រា​បាយ ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជាមួយ​ទឹកឃ្មុំ​បន្តិច រួច​កូរ​ឱ្យ​សព្វ ជា​ការ​ស្រេច​។

ប្រសិនបើ​អ្នក​មិន​មាន​ជំងឺ​ពោះវៀន និង​ក្រពះ​ទេ អ្នក​អាច​បន្ថែម​ទឹកក្រូច​ឆ្មា​កន្លះ​ស្លាបព្រា​បាយ ដើម្បី​ជួយ​ឱ្យ​ដំណើរការ​សម្រក​ទម្ងន់​កាន់តែ​មាន​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ