ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជតារាសី លោកអ្នកកើតឆ្នាំមមី

1 នាទី មុន

រាជធានីភ្នំពេញ ៖ លោកអ្នកកើតឆ្នាំមមី ពង្សទេវតាស្រី នាមជាសត្វសេះ ធាតុភ្លើង រមែងជាមនុស្សមានឫកពារក្រអឺតក្រទម តែសន្តានចិត្តល្អ ជាទីពឹងពាក់ពុំនាក់អាស្រ័យនៃញាតិមិត្តបាន ។…

រាជធានីភ្នំពេញ ៖ លោកអ្នកកើតឆ្នាំមមី ពង្សទេវតាស្រី នាមជាសត្វសេះ ធាតុភ្លើង រមែងជាមនុស្សមានឫកពារក្រអឺតក្រទម តែសន្តានចិត្តល្អ ជាទីពឹងពាក់ពុំនាក់អាស្រ័យនៃញាតិមិត្តបាន ។ ពាក្យសម្តីនិយាយច្រើនគ្រោតគ្រាត មិនសូវទន់ភ្លន់ ។ សត្រូវច្រើនកើតបានដោយសារតែសម្តីរបស់ខ្លួន ។ ជាមនុស្ស​​មានវាសនាខ្ពស់ មិនអាចអ្នកណាប៉ុនប៉ងពាធាបានឡើយ ។​

កាលពីនៅតូចច្រើនលំបាកវេទនា តែដល់ចូលវ័យចាស់ នឹងក្លាយជាអ្នកមានស្តុកស្តម ពីព្រោះជាមនុស្ស​មានសតិបញ្ញាឈ្លាសវៃ ប៉ិនប្រសព្វក្នុងការរកស៊ីយល់នូវជម្រៅគ្រប់ល្បិចកលរបស់មនុស្ស ។ ចូលចិត្តភ្លេងភ្លាត់ និងល្បែងផ្សេងៗ បើផ្លាស់លំនៅទៅទីដទៃល្អប្រសើរជាង​​​នៅក្នុងទីកន្លែងកំណើត ។​

មុខរបរដែលស័ក្តិសម​មនុស្សកើតឆ្នាំនេះ គឺ ពេទ្យ គ្រូហ្ម អ្នកវិទ្យាសាស្ត្រ មេធាវី និងជាអ្នកជំនួញជួញប្រែ ។ បើធ្វើការងារ​ដែលយកកម្លាំងកាយទៅប្តូដូចជា​ធ្វើស្រែចម្ការ ច្បារដំណាំ និងបានផលជាមធ្យម ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ