ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​វ័យ​៧៧​ឆ្នាំ នាយ​សង់ ស៊ី​ស នៅ​តែ​ស្រឡាញ់​​នឹករលឹក​សិល្បៈ និង​មិត្ត​សិល្បៈ ទោះ​សម្តែង​លែង​​កើត

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​តារា​កំប្លែង​ជើង​ចាស់ ​នាយ សង់ ស៊ី​ស ត្រូវ​បាន​កូនចៅ​របស់​លោក​​ធ្វើ​បុណ្យចម្រើនព្រះជន្ម​គម្រប់​៧៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦…

រាជធានីភ្នំពេញ ៖ អតីត​តារា​កំប្លែង​ជើង​ចាស់ ​នាយ សង់ ស៊ី​ស ត្រូវ​បាន​កូនចៅ​របស់​លោក​​ធ្វើ​បុណ្យចម្រើនព្រះជន្ម​គម្រប់​៧៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦ ខ​ណៈ​ពេល​​ដែល​ពិធី​នេះ ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​អ្នកសិល្បៈ​ចាស់​ថ្មី​ជា​ច្រើន​រូប​ផង​ដែរ ។

ក្នុង​ពេល​ដែល​មានការ​ជួបជុំ​អ្នកសិល្បៈ ជា​ពិសេស​ តារា​កំប្លែង​ជើង​ចាស់​រួម​ជំនាន់​នោះ នាយ​សង់ ស៊ី​ស បាន​សម្តែង​ក្តី​សប្បាយ​រីករាយ និង​រំភើប​រហូត​ហូរ​ទឹកភ្នែក ដ្បិត​លោក​នៅ​តែ​ស្រលា​ញ់​សិល្បៈ និង​មិត្តភក្តិ​សិល្បៈ​ដដែល បើ​ទោះបីជា​បច្ចុប្បន្ន​លោក​មាន​វ័យ​កាន់តែ​ចាស់ និង​មិន​អាច​សម្តែង​កើត​ទៀត​ក៏​ដោយ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​តារា​កំប្លែង​អ្នក ស្រី​លាភ ដែល​បាន​ចូលរួម​ពិធី​នេះ​ដែរ ​បាន​លើក​ឡើង​ថា បុណ្យចម្រើនព្រះជន្ម តារាក​ប្លែង​លោក​ឪ​ស៊ី​ស គាត់​មាន​ជន្មាយុ​៧៧​ឆ្នាំ​ហើយ គាត់​
សម្តែង​លែង​កើត​ហើយ ប៉ុន្តែ​គាត់​នៅ​តែ​ស្រលាញ់​សិ​ល្បៈ ហើយ​គាត់​នឹករលឹក​អ្នក​ក​ប្លែង​ចាស់​ៗ​ដែល​ធ្លាប់​សម្តែង​រួម​គ្នាដែល​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ដែល​មិន​អាច​បំភ្លេច​បាន គាត់​ចង់​ជួបជុំ​សិ​ល្បៈ​សូម​ជូនពរ​ឪ​ស៊ី​ស អោយ​មាន​សុខភាព​ល្អ អាយុ​វែង ជា​ម្លប់​ដល់​កូនចៅ ។

ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ពិធីបុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​នាយ​សង់​ស៊ី​ស នា​ពេល​នេះ ​គេ​បាន​ឃើញ​វត្តមាន​ចូលរួម​ពី​អ្នកសិល្បៈ​ជា​ច្រើន ក្នុង​នោះ ​មាន​តារា​កំប្លែង​នាយ​កុយ នាយ​ក្រឹម នាយ ចាប ចៀន យាយ​យ៉​យ និង​លោក​ណ​យ វ​ណ្ណេ​ត ជាដើម ។​ល​។

ក្នុង​ជំនួប​នោះ​ តារា​កំប្លែង​រួម​ជំ​នាន់ នាយ កុយ និង​នាយ ក្រឹម បាន​សម្តែង​ក្តី​នឹករលឹក​គ្នា​ទៅ​វិញ​ទៅ​មក និង​ជូនពរ​ទៅ​កាន់​នាយសង់​ស៊ី​ស ឲ្យ​មាន​សុខភាព ក្នុង​ពេល​ដែល​នាយ សង់​ស៊ី​ស ក៏​បាន​សម្រក់​ទឹកភ្នែក​នៅ​ពេល​បាន​ជួប​ដៃគូ​ចាស់​ គឺ​យាយ​យ៉​យ ។

ក្នុង​នាម​ធ្លាប់​ជាតា​រា​កំប្លែង​មួយ​រូប នាយ សង់ ស៊ី​ស ពិតជា​រំភើប​ក្រៃ​លែង នៅ​ពេល​បាន​ជួប​ដៃគូ​ចាស់​ៗ​នៅ​ពេល​ខ្លួន​ចាស់ជរា ហើយ​កូន​ៗ​បាន​ធ្វើបុណ្យ​ចង់​ជួប​សិល្បករ​ជើង​ចាស់​ធ្លាប់​សម្តែង​ជាមួយ​គ្នា បើ​ទោះបីជា​ពេល​នេះ​ លោក​មាន​វ័យចាស់​ជរា និង​មាន​ជំងឺ​មិន​អាច​និយាយ​បាន​ច្បាស់​ក៏​ដោយ ។

គួរ​បញ្ជាក់​ថា តារា​កំប្លែង​នាយ សង់​ស៊ី​ស ដែល​មានឈ្មោះ​ពិត​ថា ម៉ា​រី​សុ​ន  ហើយ​ជាតា​រា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា បើ​ទោះបីជា​បច្ចុប្បន្ន​លោក​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ដោយសារ​វ័យ​ជរា និង​មាន​ជំងឺ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​របស់​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​ ធ្វើ​ឲ្យ​មហាជន​ចង​ចាំ​មិន​ភ្លេច​ឡើយ ។

ក្នុង​ចំណោម​កូន​ៗ​ទាំងអស់​របស់​នាយ សង់ ស៊ី​ស គេ​ឃើញ​មានកូន​លោក​ចំនួន​ពីរ​រូប​ដែល​កំពុង​ស្នង​អាជីព​សិល្បៈ​ដូច​ជា​រូប​ផង​ដែរ ដោយនៅ​ក្នុង​នោះ​ មាន​នាយ សង់ សេត ជាតា​រា​កំប្លែង និង​អ្នក​នាង ស៊ុន ស្រី​ពេជ្រ ជា​តារាចម្រៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ