ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ អរៀនដា បញ្ជាក់ថា ការស្កេន MRI ខួរក្បាលគ្មានផលប៉ះពាល់ដល់អាយុជីវិតទេ

9 ម៉ោង មុន

សេចក្តីថ្លែងការណ៍​សារព័ត៌មាន​៖ មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ករណី​ជំងឺ​ខួរក្បាល រួម​ទាំង​ដាច់​សរសៃឈាម​ខួរក្បាល កំណក​ឈាម និង​ជំងឺ​ខួរក្បាល​ផ្សេង​ៗ កំពុង​មាន​និន្នាការ​កើន​ឡើងជា​ខ្លាំង​នៅ​កម្ពុជា ជា​ពិសេស​ក្រុម​មនុស្ស​ដែល​មាន​វ័យ​មធ្យម និង​វ័យ​ចំណាស់​។…

សេចក្តីថ្លែងការណ៍​សារព័ត៌មាន​៖ មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ករណី​ជំងឺ​ខួរក្បាល រួម​ទាំង​ដាច់​សរសៃឈាម​ខួរក្បាល កំណក​ឈាម និង​ជំងឺ​ខួរក្បាល​ផ្សេង​ៗ កំពុង​មាន​និន្នាការ​កើន​ឡើងជា​ខ្លាំង​នៅ​កម្ពុជា ជា​ពិសេស​ក្រុម​មនុស្ស​ដែល​មាន​វ័យ​មធ្យម និង​វ័យ​ចំណាស់​។ ហើយ​រោគ​សញ្ញា​ដំបូង​ៗ​ដែល​មិន​គួរ​មើល​រំលង​គឺ ៖

  • ភ្លេចភ្លាំងច្រើន ឬខ្សោយការចងចាំ
  • ឈឺក្បាលខ្លាំងៗ ឬឈឺក្បាលរ៉ាំរ៉ៃ
  • វិលមុខ ខ្សោយកម្លាំងមួយជំហៀងនៃរាងកាយ
  • ពិបាកនិយាយ ឬនិយាយមិនចេញ
  • ភ្នែកមើលមិនច្បាស់ ឬឃើញជារូបភាពពីរ
  • ងងុយគេង ឬសន្លប់ភ្លាមៗ
  • បាត់បង់តុល្យភាពក្នុងការដើរ ឬធ្វើចលនា…។ល។

ផ្ទុយ​ទៅ​វិញ ការ​មិន​អើពើ​ពី​រោគ​សញ្ញា​ទាំងនេះ គឺជា​ការ​ធ្វេសប្រហែស ព្រមទាំង​អាច​បាត់បង់​ឱកាស​ព្យាបាល​ដោយសារ​ជំងឺ​ខួរក្បាល​ខ្លះ​ត្រូវការ​ការ​ព្យាបាល​ភ្លាម​ៗ ដើម្បី​ជៀសវាង​ពី​ការ​ខូចខាត​ធ្ងន់ធ្ងរ​នៃ​កោសិកា​ខួរក្បាល ដែល​វា​អាច​បណ្តាល​ឱ្យ​ពិការ​ជា​រៀង​រហូត ឬ​ស្លាប់​បាន​។

ដើម្បី​លើកកម្ពស់​ពី​ការ​យល់​ដឹង ក៏​ដូច​ជា​ការពារ​ពី​ជំងឺ​ដ៏​កាច​សាហាវ​ទាំងនេះ មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ក៏​បាន​រៀបចំ​ចងក្រង​ជា កញ្ចប់​ពិនិត្យ​សុខភាព​ខួរក្បាល និង កញ្ចប់​តេស្ត​អង្គ​ចង​ចាំ ដែល​រួម​មាន​៖

  • ការត្រួតពិនិត្យ និងប្រឹក្សាដោយផ្ទាល់ដោយវេជ្ជបណ្ឌិតឯកទេសជំនាញដែលមានបទពិសោធន៍ខ្ពស់
  • ការថតដោយម៉ាស៊ីន CT Scan – រកឃើញដុំសាច់ ការហូរឈាម ឬការរងរបួសក្នុងខួរក្បាល
  • ការថតដោយម៉ាស៊ីន MRI – ផ្តល់រូបភាពលម្អិត និងច្បាស់លាស់លើរចនាសម្ព័ន្ធខួរក្បាល  
  • ការពិនិត្យតេស្តឈាម និងការពិនិត្យផ្សេងៗជាច្រើនទៀត។

កម្មវិធី​នេះ​មាន​គោលបំណង​អោយ​ប្រជាជន​ខ្មែរ​ទូទៅ ទទួល​បានការ​រក​ឃើញ​បញ្ហា​ខួរក្បាល​ជា​មុន និង​អាច​ការពារ​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ប្រសាទ​ក្នុង​ពេល​អនាគត ដោយ​លទ្ធផល​វាយតម្លៃ​ប្រព័ន្ធ​ប្រសាទ​នេះ​គឺ ពេញលេញ ព្រមទាំង​មាន​ត្រឹមត្រូវ​ហើយ​ច្បាស់លាស់​។

អ្នកជំនាញ​ផ្នែក​សុខភាព​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ គួរ​ទៅ​ពិនិត្យ​សុខភាព​ខួរក្បាល​ប្រចាំឆ្នាំ ឬ​ភ្លាម​ៗ​នៅ​ពេល​មាន​រោគ​សញ្ញា​ខាងលើ ដើម្បី​ជៀសវាង​ហានិភ័យ​ខ្ពស់ និង​អាច​ថែរក្សា​ផ្លូវ​ប្រព័ន្ធ​ប្រសាទ​ឱ្យ​មាន​ស្ថេ​រ​ភាព​បាន​។

សូម​ទាក់ទង​មក​មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា តាម​រយៈ​ទូរ​សព្ទ ឬ​ផេ​ក​ផ្លូវការ​ក្នុង​បណ្តាញ​សង្គម​៖

សាខា​ដួង​ងៀប​៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំង​នៅ​អគារ​លេខ 66 ផ្លូវ ដួង​ងៀប​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ