រាជធានីភ្នំពេញ៖ ដេីម្បីបង្កេីនប្រសិទ្ធភាពនិងគុណភាព នៃការផ្តល់សេវាជូនអតិថិជនឱ្យកាន់តែទូលំទូលាយជាងមុន កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានពង្រីកសេវាបណ្ដាញអុីនធឺណិតរបស់ខ្លួន មកដល់ទីរួមខេត្តតាកែវហើយ ។

ក្នុងឱកាសនេះដែរក្រុមហ៊ុន TODAY internet ក៏បានរៀបចំនូវសកម្មភាពមួយ ដែលមានឈ្មោះថា “TODAY Storm” ដែលជាសកម្មភាពចុះធ្វើការផ្សព្វផ្សាយ ពីសេវាកម្មរបស់ខ្លួនដល់ អតិថិជនរួមទាំងសេវាកម្មអុីនធឺណិត តាមគេហដ្ឋាន និងអាជីវកម្ម ។

សូមជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងផ្តល់ជូនសេវាអុីន ធឺណិត សម្រាប់ទាំងអាជីវកម្ម និងតាមគេហដ្ឋានដែលកំពុងគ្របដណ្តប់ តាមបណ្ដាលរាជធានី ខេត្តក្រុង ដែលមានសក្កានុពល ដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងតាកែវ ក្រុងសៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ