រាជធានីភ្នំពេញ ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសនីមួយៗ តែងតែមានពេលដ៏វិសេសវិសាលមួយ ដែលបានឈានចូលមកដល់យ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។ ហើយថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាល នៅមជ្ឈមណ្ឌល ឌឹ ព្រីមៀ សេនធ័រ សែនសុខ (The Premier Centre Sen Sok) ក្នុងសាល E សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ (Shrewsbury International School Phnom Penh) បានប្រារព្ធពិធីដ៏មហោឡារិក «The Grand Commencement» ដែលជាការប្រកាសបើកដំណើរការជាផ្លូវការ នូវបរិវេណសាលាអន្តរជាតិដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា និងជាការឈានជើងចូលមកដល់ នៃសាលាលំដាប់កំពូលមួយ ក្នុងចំណោមសាលាដ៏ល្បីល្បាញបំផុតទាំងប្រាំពីររបស់ចក្រភពអង់គ្លេស (Great Seven) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងកម្មវិធីដ៏វិសេសនេះ ត្រូវបានចូលរួមជាកិត្តិយសដោយ ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាទីប្រឹក្សាកិត្តិយសនៃសាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Kingsley Lo នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន CSWI និងលោក Paul Doddប្រធានសភាពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា (British Chamber of Commerce Cambodia)។ វត្តមានក្នុងការជួបជុំនេះ បានសហការគ្នាបញ្ជាក់យ៉ាងច្បាស់ពីអត្ថន័យដ៏ធំធេងនៃព្រឹត្តិការណ៍នេះ ដែលជះឥទ្ធិពលកាន់តែទូលំទូលាយ ហួសពីវិសាលភាពនៃបរិវេណសាលារៀនតែមួយ។
សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ (Royal Charter) ក្នុងឆ្នាំ១៥៥២ ហើយសាលាមិនត្រឹមតែផ្តល់ការអប់រំបង្រៀនសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងបណ្តុះបណ្តាល និងកសាងពួកគេឱ្យក្លាយជាបុគ្គលឆ្នើមថែមទៀតផង។ អស់រយៈពេលជិតប្រាំសតវត្សមកនេះ សាលាបានបង្កើតអ្នកគិត អ្នកដឹកនាំ និងបុគ្គលដែលមានគុណធម៌ និងបុគ្គលិកលក្ខណៈល្អសំបូរបែប។ ក្នុងចំណោមនោះ មាន លោក ឆាលស៍ ដាវីន (Charles Darwin) ដែលធ្លាប់បានសិក្សានៅក្នុងសាលានេះពីឆ្នាំ១៨១៨ ដល់ឆ្នាំ១៨២៥។ អ្វីដែលសាលានាំមកកាន់ប្រទេសកម្ពុជា គឺទស្សនវិជ្ជានៃការអប់រំ ដែលបានស្ថិតស្ថេរគង់វង្សយូរអង្វែងជាងការផ្លាស់ប្តូរនៃអាណាចក្រនានា និងបានរួមចំណែកកសាងពិភពលោក។ នាសព្វថ្ងៃនេះ ទស្សនវិជ្ជាដដែលនោះកំពុងតែមកបោះជំហាន និងបង្កើតសមិទ្ធផលថ្មីនៅក្នុងរាជធានីភ្នំពេញ លើផ្ទៃដីបរិវេណសាលាទំហំរហូតដល់ ៧.២ ហិកតា ស្ថិតចំកណ្តាលបេះដូងនៃខណ្ឌសែនសុខ។
ឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាទីប្រឹក្សាកិត្តិយសនៃសាលាអន្តរជាតិ ស៊ូសប៊ឺរី ភ្នំពេញ បានមានប្រសាសន៍ថា «ជារៀងរាល់ឆ្នាំ មាតាបិតាដែលមានមហិច្ឆតាខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា តែងតែជួបប្រទះនូវជម្រើសដ៏លំបាកមួយដែលមាតាបិតាគ្រប់រូបមិនគួរប្រឈមមុខឡើយ នោះគឺការបញ្ជូនកូនៗឱ្យទៅរៀននៅបរទេស ឬក៏យល់ព្រមទទួលយកការអប់រំដែលមានកម្រិតទាបជាង។ សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ នាំមកនូវឧត្តមភាពនៃការអប់រំតាមបែបអង់គ្លេសដែលមានអាយុកាលប្រាំសតវត្សមកកាន់ទឹកដីកម្ពុជា ហើយអ្វីដែលសាលាកំពុងតែកសាងនៅទីនេះ មិនមែនជាសិស្សបរទេសនោះទេ ប៉ុន្តែជាសិស្សកម្ពុជាម្នាក់ដែលជាកម្មសិទ្ធិរបស់ពិភពលោកទាំងមូល។ ការអប់រំសម្រាប់ជីវិត (Education for Life) វាមិនមែនគ្រាន់តែជាបាវចនាមួយដែលខ្ញុំគាំទ្រនោះទេ ប៉ុន្តែវាជាជំនឿចិត្តយ៉ាងមុតមាំដែលខ្ញុំមាន ។»
បណ្តាគ្រួសារដែលបានចូលរួមក្នុងពិធី «The Grand Commencement» នាថ្ងៃនេះ គឺជាអ្នកឈានមុខគេបង្អស់។ ពួកគាត់គឺជាសហគមន៍ស្ថាបនិកដំបូងគេបង្អស់នៃ សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ ដែលមានវត្តមាននៅក្នុងខណៈពេលដែលស្ថាប័នអប់រំដ៏មានឥទ្ធិពលមួយនេះ បានបន្សល់ទុកនូវប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ កូនៗរបស់ពួកគាត់នឹងលូតលាស់ទៅមុខទន្ទឹមគ្នានឹងសាលារៀនមួយនេះ ហើយសាលារៀននេះនឹងរក្សាទុកឈ្មោះរបស់ពួកគាត់ជាគ្រឹះស្ថានដ៏រឹងមាំតទៅថ្ងៃមុខ។ នេះហើយជាអត្ថន័យពិតប្រាកដនៃការសម្រេចចិត្តជ្រើសរើស មុនពេលដែលពិភពលោកទាំងមូលដឹងខ្លួន និងចាប់ផ្តើមធ្វើតាម។
ការសិក្សានៅបរិវេណសាលាថ្មី ខណ្ឌសែនសុខ នឹងចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដោយស្វាគមន៍កុមារៗចាប់ពីថ្នាក់ ថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១០ (Year 10) ក្នុងនាមជាសិស្សជំនាន់ទីមួយនៃសាលារៀនដែលបានចំណាយពេល ៤៧៤ ឆ្នាំ ដើម្បីបង្ហាញ និងបញ្ជាក់ពីអ្វីដែលការអប់រំលំដាប់ខ្ពស់អាចធ្វើបាន។ បណ្តាគ្រួសារដែលមើលឃើញច្បាស់ និងយល់ដឹងថាការសម្រេចចិត្តដ៏សំខាន់បំផុត ត្រូវតែធ្វើឡើងមុនពេលដែលពិភពលោកទាំងមូលធ្វើតាមនោះ គឺកំពុងតែចាប់ផ្តើមបោះជំហានរួចរាល់ហើយ។ កម្មវិធីអត្ថប្រយោជន៍ពិសេសសម្រាប់ «គ្រួសារស្ថាបនិក» (The Founding Family Privilege) នឹងបន្តបើកជូនរហូតដល់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។ បន្ទាប់ពីកាលបរិច្ឆេទនេះ កិត្តិយសនៃការក្លាយជាអ្នកដំបូងគេបង្អស់នឹងត្រូវបញ្ចប់ ហើយជាមួយគ្នានោះដែរ អត្ថប្រយោជន៍ដ៏វិសេសវិសាលដែលមិនអាចផ្តល់ជូនជាលើកទីពីរនេះ ក៏នឹងត្រូវកន្លងហួសដូចគ្នា។
សាលាអន្តរជាតិ ស្រ៊ូសបឺរី ភ្នំពេញ បង្កើតឡើង និងប្រតិបត្តិការដោយ ក្រុមហ៊ុន CSWI។
សម្រាប់ព័ត៌មានលម្អិត និងការសាកសួរ សូមទាក់ទងមកកាន់ក្រុមការងារផ្នែកចុះឈ្មោះចូលរៀនរបស់យើងដោយផ្ទាល់តាមរយៈតេឡេក្រាម (Telegram)៖ +855 98 362 666 ៕ (អត្ថបទ៖សហការ)



ចែករំលែកព័តមាននេះ