ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិការបស់ក្រុមហ៊ុន ឆេមពានគ្រុប បានពីការប្រគំតន្ត្រី “Nico The Solo Concert” បានប្រគល់ជូនវីរកងទ័ព ដោយផ្ទាល់ហើយ!

3 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្នុងស្មារតីសាមគ្គីភាព សេចក្តីគោរព ស្រលាញ់ និងការដឹងគុណចំពោះវីរកងទ័ព ថវិកាទាំងអស់របស់ក្រុមហ៊ុនឆេមពានគ្រុប ដែលទទួលបានពីការលក់សំបុត្រការប្រគំតន្ត្រី “Nico The Solo…

រាជធានីភ្នំពេញ៖ ក្នុងស្មារតីសាមគ្គីភាព សេចក្តីគោរព ស្រលាញ់ និងការដឹងគុណចំពោះវីរកងទ័ព ថវិកាទាំងអស់របស់ក្រុមហ៊ុនឆេមពានគ្រុប ដែលទទួលបានពីការលក់សំបុត្រការប្រគំតន្ត្រី “Nico The Solo Concert” ត្រូវបាននាំយកទៅប្រគល់ជូនវីរកងទ័ព តាមរយៈ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន Champion Group និងឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងក្រុមការងាររៀបចំកម្មវិធី និងលោក នីកូ បានធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួបសំណេះសំណាល និងប្រគល់ថវិកា ព្រមទាំងភេសជ្ជៈ Champion ជូនដល់បងៗវីរកងទ័ពដោយផ្ទាល់ ។

ថវិកាទាំងនេះ គឺកើតចេញពីការគាំទ្ររបស់អ្នកគាំទ្ររាប់ពាន់នាក់ ដែលបានចូលរួមទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រីទោលរបស់លោក នីកូ ដែលរៀបចំឡើងដោយ Champion Group ។ ដូច្នេះ ថវិកានេះពិតជាមានតម្លៃយ៉ាងធំធេង ព្រោះវាកើតចេញពីសាមគ្គីភាព ក្តីស្រលាញ់ និងការដឹងគុណរបស់ប្រជាជនខ្មែរ ចំពោះវីរកងទ័ពដែលបានលះបង់គ្រប់យ៉ាង ដើម្បីការពារជាតិ សន្តិភាព និងប្រជាជន ។

“Nico The Solo Concert” មិនត្រឹមតែជាការបង្ហាញពីភាពជោគជ័យ នៃវិស័យសិល្បៈតន្ត្រី និងការគាំទ្រពីសាធារ:ណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យឃើញពីស្មារតី “នៅជាមួយជាតិ និងកងទ័ពគ្រប់កាលៈទេសៈ” របស់ប្រជាពលរដ្ឋខ្មែរ។ ទោះបីជាកំពុងរីករាយជាមួយការប្រគុំតន្ត្រីតែបេះដូងរបស់ប្រជាជនខ្មែរ តែងតែនៅជាប់ជានិច្ចជាមួយកងទ័ព ហើយបានប្រែក្លាយការប្រគុំតន្ត្រីនេះ ឲ្យក្លាយជាកម្លាំងសាមគ្គីដ៏មានអត្ថន័យសម្រាប់សង្គម និងប្រទេសជាតិ ។

ជាក់ស្តែង អំណោយដែលលោកជំទាវអ្នកឧកញ៉ា សុខ សុភាព ត្រូវផ្តល់ជូនវីរកងទ័ពជួរមុខចំនួន ៥ អង្គភាព និងជូនប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ រួមមាន៖

• ភេសជ្ជៈ Champion ចំនួន ៧០០ កេស
• ថវិកាជូនអង្គភាពទ័ពទាំង ៥ ចំនួន ៤២,៥០០,០០០ រៀល
• ថវិកាសាងសង់របងពន្ធនាគារខេត្ត ចំនួន ១៣,៦១០ ដុល្លារអាមេរិក

ក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុន ឆេមពានគ្រុប និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម លោកជំទាវអភិបាលរង, ក្រុមតន្ត្រីរបស់ “Nico The Solo Concert” និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុបទាំងអស់ ដែលបានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយ និងថវិកានេះបានយ៉ាងល្អ ។

យើងជឿជាក់ថា ស្មារតីនៃការចែករំលែក សេចក្តីស្រលាញ់ និងសាមគ្គីភាព នឹងបន្តក្លាយជាកម្លាំងដ៏រឹងមាំ សម្រាប់ការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិរបស់យើងជានិច្ច ៕ អត្ថបទសហការ