ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សិល្បករ​ខ្មែរ​ចាត់​ទុក​ការ​រៀបចំ​ពិធី​រំលឹក​​គុណ​សិល្បៈ​រៀមច្បង គឺជា​ព្រឹ​ត្ត​ការណ៍​ដ៏​មាន​អត្ថន័យ​សម្រាប់​សិល្បៈ​វប្បធម៌​ខ្មែរ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​សិល្បករ​ខ្មែរ​បាន​ចាត់​ទុក​ការ​រៀបចំ​ពិធី​រំលឹក​គុណ​វីរ​សិល្បករ​រៀមច្បង ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត​ម៉េ​ង គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត សម្រាប់​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ។…


រាជធានី​ភ្នំពេញ ៖ សមាគម​សិល្បករ​ខ្មែរ​បាន​ចាត់​ទុក​ការ​រៀបចំ​ពិធី​រំលឹក​គុណ​វីរ​សិល្បករ​រៀមច្បង ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត​ម៉េ​ង គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត សម្រាប់​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ។

សមាគម​សិល្បករ​ខ្មែរ​បាន​រៀបចំ​ពិធី​រំលឹក​គុណ​សិល្បៈ​រៀមច្បង កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ ដោយ​មាន​វត្ត​អ្នកសិល្បៈ​ចាស់​ថ្មី​ជា​ច្រើន​រូប​ក្នុង​បរិយាកាស​យ៉ាង​សប្បាយ​រីករាយ ។ សមាគម​សិល្បករ​ខ្មែរ ក៏​បាន​ចាត់​ទុក​ព្រឹ​ត្ត​ការណ៍​នេះ គឺជា​ការ​អនុវត្ត​ជាក់ស្តែង​នូវ​តម្លៃ​ខ្ពង់ខ្ពស់​របស់​ខ្មែរ គឺ​«​ការ​ដឹងគុណ​» ។

ការ​ដែល​សិល្បករ​ជំនាន់​ក្រោយ​ចូល​ទៅ​សាកសួរ​សុខទុក្ខ និង​រំលឹក​គុណ​ចំពោះ​វីរ​សិល្បករ​ចាស់​ៗ គឺជា​ការ​បង្ហាញ​ថា ស្នាដៃ និង​ការ​លះបង់​របស់​បុព្វបុរស​សិល្បៈ​មិន​ត្រូវ​បាន​បំភ្លេច​ឡើយ ទោះបី​ពេលវេលា​កន្លង​ផុត​ទៅ​យូរ​ប៉ុណ្ណា​ក៏​ដោយ ។

សិល្បករ​រៀមច្បង មាន​អារម្មណ៍​ថា កក់ក្តៅ មិន​ឯកោ និង​មាន​មោទនភាព​ដែល​ក្មេង​ៗ​ជំនាន់​ក្រោយ​នៅ​តែ​ឱ្យ​តម្លៃ ។ រីឯ​សិល្បករ​ជំនាន់​ក្រោយ មានឱកាស​ក្រេបជញ្ជក់​បទ​ពិសោធន៍ ទូន្មាន និង​ទទួល​បាន​ពរ​ជ័យ​ពី​ព្រឹទ្ធាចារ្យ ដើម្បី​ជា​ទុន​ក្នុង​ពង្រឹងសមត្ថភាព​ខ្លួនឯង ។

សកម្មភាព​នេះ ជួយ​ដាស់តឿន​ស្មារតី​សាធារណជន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍ និង​ស្រឡាញ់​សិល្បៈ​អត្តសញ្ញាណ​ជាតិ​កាន់តែ​ខ្លាំង ។ សមាគម​សិល្បករ​ខ្មែរ​មិន​ត្រឹមតែ​ជា​កន្លែង​ប្រមូលផ្តុំ​អ្នកសិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​«​គ្រួសារ​សិល្បៈ​»​ដ៏​ធំ​មួយ​ដែល​មើលថែ​គ្នា​ទៅ​វិញ​ទៅមក ។

លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត​ម៉េ​ង ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​សម្តែង​នូវ​ការ​សង្ឃឹម​ជឿជាក់​ថា នៅ​ពេល​សិល្បករ​វ័យក្មេង​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះសិល្បករ​រៀមច្បង ពួក​គេ​នឹង​មាន​ទឹកចិត្ត​មោះមុត​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​សិល្បៈ ព្រោះ​ពួក​គេ​ដឹង​ថា ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជាតិ នឹង​ត្រូវ​បាន​សង្គម​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​ជា​ដរាប ។

សកម្មភាព​នេះ ជា​ការ​ដុត​បញ្ឆេះ​ស្មារតី​ស្រឡាញ់​ជាតិ វប្បធម៌ និង​ការ​ផ្តល់​តម្លៃ​ដល់​ធនធានមនុស្ស​ដែល​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​ថែរក្សា​កេរដំណែល​ដូនតា​ឱ្យ​នៅ​គង់វង្ស និង​រីក​ចម្រើន​តទៅ
​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ