រាជធានីភ្នំពេញ៖ ពិតប្រាកដណាស់អុីនធឺណិតពិតជាមានសារៈសំខាន់ សម្រាប់តម្រូវការរបស់មនុស្សយើងនាពេលបច្ចុប្បន្ន និងអនាគតផងដែរ ដូចជា៖ ការកម្សាន្ត, ការងារ, ការសិក្សា, និងទំនាកទំនងជាមួយមនុស្សជំុវិញខ្លួន ។ ដោយមើលឃើញពីតម្រូវការយ៉ាងចាំបាច់នេះ ក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ នៅកម្ពុជាបានដាក់ចេញនូវកញ្ចប់អុីនធឺណិតគេហដ្ឋានថ្មីមួយទៀត ដែលមានឈ្មោះថា TODAY WiFi គឺជាកញ្ចប់គេហដ្ឋានថ្មីមួយ ដែលរចនាឡើងយ៉ាងងាយស្រួល និងសាកសមបំផុត សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិច ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ការងារ, ការសិក្សា, ការមើលវីដេអូ, និងលេងហ្គេមអនឡាញផ្សេងៗ ។
TODAY WiFi គឺផ្តល់នូវដំណើរការដែលអាចទុកចិត្តបានជាមួយល្បឿន ដែលមានស្ថេរភាពជាងមុនក្នុងតម្លៃសមរម្យ សម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់លោកអ្នក ។ លោកអ្នកអាចជ្រើសយកកញ្ចប់ TODAY WiFi ដែលផ្ដល់ជូននូវល្បឿនអុីនធឺណិត ដល់ទៅ ៣ជម្រើស សម្រាប់ជ្រើសរើស ។ អតិថិជនតាមគេហដ្ឋានទាំងអស់ អាចជ្រើសរើសបានជាមួយនឹងជម្រើសដូចខាងក្រោម៖
- TODAY WiFi ដែលមានល្បឿន 35Mbps សាកសមសម្រាប់អតិថិជនដែលមាន
សមាជិកគ្រួសារតិចជាង ៥នាក់ ដោយចំណាយត្រឹមតែជាង ១៣.៣៣ដុល្លារ ក្នុង ១ខែ ។
- TODAY WiFi ដែលមានល្បឿន 45Mbps សាកសមសម្រាប់អតិថិជនដែលមាន
សមាជិកគ្រួសារតិចជាង ៨នាក់ ដោយចំណាយត្រឹមតែជាង ១៤ដុល្លារ ក្នុង ១ខែ ។
- TODAY Wifi ដែលមានល្បឿន 55Mbps សាកសមសម្រាប់អតិថិជនដែលមាន
សមាជិកគ្រួសារច្រើនជាង ៨នាក់ ដោយចំណាយត្រឹមតែជាង ១៥ដុល្លារ ក្នុង ១ខែ។
ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន TODAY internet នឹងធ្វើការជាមួយអ្នកដើម្បីកំណត់ការជ្រើស យកកញ្ចប់អុីនធឺណិតដ៏ល្អបំផុត និងត្រឹមត្រូវសម្រាប់គេហដ្ឋានរបស់លោកអ្នក ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ