ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បា​ចាច (BAJAJ) បន្ត​ជំរុញ​ការ​អភិវឌ្ឍទីក្រុង​ភ្នំពេញ​ឱ្យ​ឆ្លាត​វៃ​ជាង​មុន

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ដំណើរ​ជាមួយ​គ្នា មួយ​លើក អាច​ជួយ​កាត់​បន្ថយ​រថយន្ត ឬ​ម៉ូតូ​ជា​ច្រើន​លើ​ដងផ្លូវ ។ ក្នុង​បរិបទ​សម័យ​កាលដែល​ថ្លៃ​ប្រេង​កំពុង​កើនឡើង ការ​ដឹក​ជញ្ជូន​ឆ្លាត​វៃ​ក្លាយជា​ចាំបាច់ ។…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ដំណើរ​ជាមួយ​គ្នា មួយ​លើក អាច​ជួយ​កាត់​បន្ថយ​រថយន្ត ឬ​ម៉ូតូ​ជា​ច្រើន​លើ​ដងផ្លូវ ។ ក្នុង​បរិបទ​សម័យ​កាលដែល​ថ្លៃ​ប្រេង​កំពុង​កើនឡើង ការ​ដឹក​ជញ្ជូន​ឆ្លាត​វៃ​ក្លាយជា​ចាំបាច់ ។ ដំណោះស្រាយ​ដឹក​ជញ្ជូន​សាធារណៈ​ដូច​ជា​កង់​បី​បា​ចាច បាន​និង​កំពុង​ជួយ​កាត់​បន្ថយ​បន្ទុក​នៃ​ការ​នាំ​ចូល​ប្រេង​ដើម្បី​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​ប្រទេស​ជាតិ ខណៈ​ពេល​ដែល​ធ្វើ​ឱ្យ​ជីវភាព​អ្នកបើកបរ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ ។ ពេល​ដែល​អ្នកបើកបរ​រក​ចំណូល​បាន​ច្រើន និង​អ្នកដំណើរ​ចំណាយ​តិច ប្រព័ន្ធ​អេកូឡូស៊ី​ទាំងមូល​ទទួល​បាន​អត្ថប្រយោជន៍​រួម​គ្នា ។ នេះ​ហើយ​ជា​អនាគត​នៃ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ប្រសិទ្ធភាព មាន​ភាព​បត់បែន និង​រួម​បញ្ចូល​គ្នា ។

ជំរុញ​ទីក្រុង​ឆ្លាត​វៃ ៖ កង់​បី​បា​ចាច មិន​ត្រឹមតែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល​នោះ​ទេ ប៉ុន្តែ​ជា​ដំណោះស្រាយ​ឆ្លាត​វៃ​សម្រាប់​ការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​ផង​ដែរ ។ ការ​ធ្វើ​ដំណើរ​ជាមួយ​គ្នា​មួយ​លើក​អាច​ជំនួស​ការ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​ជា​ច្រើន ដោយ​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​បន្ថយ​ការ​បំពុលបរិស្ថាន ។ ប្រសិនបើ​មាន​អ្នកដំណើរ​ច្រើន​ជ្រើសរើស​ការ​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ អ្នកបើកបរ​អាច​រក​ចំណូល​បាន​កាន់តែ​ច្រើន ខណៈ​អ្នកដំណើរ​ទទួល​បានការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​សមរម្យ ។

ម៉ូ​ឌែ​ល​នេះ​ជួយ​ដល់​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ក្នុងស្រុក​, ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​, ការ​កែ​លម្អ​គុណភាព​ខ្យល់​, ការ​ផ្តល់​ជម្រើស​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​សមរម្យ​ដោះស្រាយ​បញ្ហា​ថ្លៃ​ប្រេង​កើនឡើង ជាមួយ​ឥន្ធនៈ​ស្អាត​ជាង​មុន ។ នៅ​ពេល​ថ្លៃ​ប្រេង​បន្ត​ប៉ះពាល់​ដល់​ចំណូល​អ្នកបើកបរ ប្រសិទ្ធភាព​ក្នុង​ការ​ចំណាយ​គឺ​មាន​សារៈសំខាន់ ។ កង់​បី​បា​ចាច ដែល​ប្រើប្រាស់​ហ្គា​ស​ក៏​បាន​សាំង​ក៏​បាន ផ្តល់​នូវ​ភាព​បត់បែន កាត់​បន្ថយ​ប្រតិបត្តិការ​ចំណាយ និង​បង្កើន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន ។ អ្នកបើកបរ​អាច​ប្ដូរ​រវាង​ហ្គា​ស LPG និង​សាំង​បាន​ភ្លាម​ៗ​តាម​រយៈ​ប៊ូ​តុង​តែ​មួយ​ដែល​ធានា​ថា ប្រតិបត្តិការ​ដឹក​អ្នកដំណើរ​គ្មាន​ការ​រំខាន និង​អាច​ជ្រើសរើស​ឥន្ធនៈ​ដែល​សន្សំ​សំចៃ​បំផុត​បាន​គ្រប់ពេល ។

សម្រាប់​ហ្គា​ស LPG អាច​រត់​បាន​ប្រហែល 25 គីឡូម៉ែត្រ​ក្នុង​មួយ​លី​ត្រ រីឯ​សាំង អាច​រត់​បាន​ប្រហែល 30 គីឡូម៉ែត្រ​ក្នុង​មួយ​លី​ត្រ ។ ជា​មធ្យម​អ្នកបើកបរ​ចំណាយ​លើ​ប្រេង​ប្រហែល 15–20% នៃ​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដូច្នេះ​ភាព​បត់បែន​នៃ​ការ​ប្រើ​ហ្គា​ស​ក៏​បាន​សាំង​ក៏​បាន អាច​ជួយ​កាត់​បន្ថយ​បន្ទុក​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

LPG ក៏​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ឥន្ធនៈ​ស្អាត​សម្រាប់​បរិស្ថាន​ផង​ដែរ ។ យោង​តាម សមាគម​ឧស្ម័ន LPG ពិភពលោក (World LPG Association) និង​អង្គការ​ថាមពល​អន្តរជាតិ (International Energy Agency) ហ្គា​ស LPG បញ្ចេញ ឧស្ម័ន​កាបូនឌីអុកស៊ីត (CO₂) តិច​ជាង​សាំង កាត់​បន្ថយ​ធូលី​ពុល និង​ឧស្ម័ន​អុកស៊ីត​នៃ​អាសូត (NOₓ) ដែល​ធ្វើ​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​ដែល​មាន​ភាព​បំពុល​ទាប ។

ផល​ប៉ះពាល់​សេដ្ឋកិច្ច ៖ ឧទាហរណ៍​បើ​មាន​កង់​បី​បា​ចាច​ចំនួន 10,000 គ្រឿង​ដំណើរការ​ប្រចាំ​ថ្ងៃ​ជំនួស​ដោយ​យានយន្ត ឬ​ម៉ូតូ ហើយ​មួយ គ្រឿង​ៗ​អាច​សន្សំ​ប្រេង​បាន 2 លី​ត្រ ក្នុង​មួយ​ថ្ងៃ នោះ​នឹង​អាច​សន្សំ​ប្រេង​បាន​ប្រហែល 7.3 លាន​លី​ត្រ​ក្នុង​មួយ​ឆ្នាំ ។ នេះ​មាន​ន័យ​ថា កម្ពុជា​នឹង​អាច​ធ្វើការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ប្រេង​របស់​ប្រទេស​ជា​ច្រើន និង​ចំណាយ​ទៅ​លើ​ការ​ប្ដូរ​លុយ​បរទេស​ដើម្បី​ទិញ​ប្រេង ។

ទស្សនៈ​ពី​អ្នកជំនាញ​ឧស្សាហកម្ម​ផ្ទាល់ ៖ លោក ខឹ​ម ដា​វី​ដ​, នាយក​ប្រតិបត្តិ (COO) នៃ​ក្រុមហ៊ុន Hanuman Auto Trading Co., Ltd. បាន​មាន​ប្រសាសន៍​ថា​៖ «​អ្នកបើកបរ​ដែល​អាច​គ្រប់គ្រង​ចំណាយ​ប្រេង គឺ​អាច​គ្រប់គ្រង​ចំណូល​របស់​ខ្លួន​បាន ។ កង់​បី​បា​ចាច ដែល​មាន​បច្ចេកវិទ្យា​ប្រើប្រាស់​ហ្គា​ស​ក៏​បាន​សាំង​ក៏​បាន​អនុញ្ញាត​អ្នកបើកបរ​ឆ្លាត​វៃ​ប្រើប្រាស់​ហ្គា​ស LPG ដើម្បី​សន្សំ​សំចៃ និង​ប្ដូរ​ទៅ​សាំង​នៅ​ពេល​ត្រូវការ​ចាំបាច់​» ។

ក្រុមហ៊ុន​បា​ចាច គាំទ្រ​អ្នកបើកបរ ៖ ក្រុមហ៊ុន​បា​ចាច បាន​និង​កំពុង​រៀបចំ​កម្មវិធី​សេវាកម្ម​ឥត​គិតថ្លៃ និង​ផ្តល់​សេវាកម្ម​ជួសជុល​និង​ត្រួតពិនិត្យ​កង់​បី​បា​ចាច​របស់​លោក​អ្នក​ទូ​ទាំង​ប្រទេស រួម​ទាំង​ការ​ផ្គត់ផ្គង់​គ្រឿងបន្លាស់ និង​ការ​ណែនាំ​អំពី​ការ​ថែទាំ​កង់​បី​បា​ចាច ៕ អត្ថបទ​សហការ