ក្រសួងការងារ នាំយកប្រាក់ឈ្នួល និងប្រាក់បំណាច់ ជូនកម្មកររោងចក្រ Y&W ដែលកំពុងសម្រាលកូនដល់មន្ទីរពេទ្យ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករ នៃរោងចក្រ Y & W ដែលបានសម្រាលបុត្រនៅមន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុន ។

លោកស្រី អៀម សុគន្ធារី អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា(គ.ក.ប.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថានេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ចំពោះកម្មករនិយោជិតដែលកំពុងឆ្លងទន្លេ ។

ទន្ទឹមនឹងនេះ អ្នកស្រីសាន សុផល ជាកម្មករនៃក្រុមហ៊ុន Y & W ដែលទើបឆ្លងទន្លេបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងការងារ ដែលយកថវិកាមកដល់មន្ទីរពេទ្យផ្ទាល់ ។ សម្រាប់អ្នកស្រី កាយវិការនេះ បានធ្វើឱ្យអ្នកស្រីមានក្តីរំភើប ។

សូមបញ្ជាក់ថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត នៃក្រុមហ៊ុន Y & W ដែលជាយន្តការទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ៕ អត្ថបទសហការ





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ