ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ខ្មាស​គេ​! កុំ​អាងQR Code​បា.ញ់​លុយ​ខ្លាំង​​ពេក

8 ខែ មុន
  • ភ្នំពេញ

ជា​ការ​ពិត សម័យ​បច្ចុប្បន្ន​ជា​សម័យ​ឌី​ជី​ថ​ល ដូច្នេះ រាល់​ការ​រស់នៅ ឬ​ការ​ដើរ​លេង ទិញ​-​លក់ គឺ​សុទ្ធតែ​មាន​ប្រើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទាំងអស់ និង​កាន់តែ​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ បងប្អូន​យើង​តែង​តែង​ប្រើ​ប្រព័ន្ធ​QR…

ជា​ការ​ពិត សម័យ​បច្ចុប្បន្ន​ជា​សម័យ​ឌី​ជី​ថ​ល ដូច្នេះ រាល់​ការ​រស់នៅ ឬ​ការ​ដើរ​លេង ទិញ​-​លក់ គឺ​សុទ្ធតែ​មាន​ប្រើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទាំងអស់ និង​កាន់តែ​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ បងប្អូន​យើង​តែង​តែង​ប្រើ​ប្រព័ន្ធ​QR Code ទូទាត់​ប្រាក់ ជំនួស​ការ​ហុច​ជា​សាច់​លុយ​នៅ​តាម​បណ្តា​ហាង​ទំនិញ តាម​ហាង​អាហារ ឬ​តាម​កន្លែង​លក់ដូរ​តូចតាច​ក៏​មាន​ប្រើ​ដែរ​នូវ​ផ្ទាំង​QR​បាញ់​លុយ​របស់​ធនាគារ​គ្រប់​ប្រភេទ ។

ក៏​ប៉ុន្តែ​យើង​ត្រូវ​ប្រយ័ត្ន ព្រោះ​ការ​ប្រើ​ប្រព័ន្ធ​បាញ់​លុយ​តាម​QR ក៏​មិន​មាន​ប្រើ​គ្រប់កន្លែង​នោះ​ដែរ ព្រោះ​បងប្អូន​អ្នក​លក់ដូរ​ខ្លះ​គាត់​មិន​ប្រើ​នោះ​ទេ ព្រោះ​ពួក​គាត់​គិត​ថា​«​ពិបាក​» មិន​មានអី​ស្រួល​ជាង​ការ​ទទួល​លុយ​សុទ្ធ​នោះ​ឡើយ ។

ចុះបើ​យើង​ជួប​កន្លែង​លក់​ដែល​ម្ចាស់​ហាង​គ្មាន​ប្រើ QRCode បាញ់​លុយ​នេះ ហើយយើងក៏​មិន​បាន​សួរនាំ​អ្នកលក់​ជា​មុន​ទៀត ទន្ទឹម​នោះ នៅ​ក្នុង​ខ្លួន​យើង ក៏​គ្មាន​លុយ​នៅ​ក្រៅ​មួយ​រៀល​ដែរ តើ​យើង​គួរ​ដោះស្រាយ​បែប​ណា?

រឿង​ពិត​មួយ​បាន​កើតឡើង ដែល​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​កោះសន្តិភាព​ដឹង ដែល​គាត់​និយាយ​ថា «​នេះ​ចាត់ទុកជា​រឿង​អាម៉ាស់​មួយ តែ​ក៏​ចង់​អស់សំណើច​ដែរ និង​ចង់​មក​ចែករំលែក​បទ​ពិសោធន៍​ពិត​នេះ​ជូន​បងប្អូន​យើង​ឱ្យ​បានដឹង ដើម្បី​ត្រៀម​ទុក​លុយ​នៅក្នុង​ហោប៉ៅ​យើង​ផង កុំឱ្យ​ជួប​ដូច​ករណី​គាត់ ។

លោក​បន្ត​ថា ថ្ងៃមួយ​នោះ គ្រួសារ​គាត់​មាន​គ្នា​ប្រហែល​៥-៦​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង ដើរ​លេង​នៅ​តាម​ផ្លូវជាតិ​លេខ​០១ (​ផ្លូវ​ទៅ​កាន់​ស្អាង​) ។ លុះ​ជិះ​មក​ដល់ទី​តាំងហាង​លក់​ស៊ុប​គោ ដែល​មាន​ទីតាំង​ធំ​គួរសម​ដែរ ក៏​បាន​ឈប់​រថយន្ត​នាំ​គ្នា​ចូល​ទៅ​ហូប ដោយ​មិន​បាន​គិត​សួរនាំ​អ្នកលក់​រឿង​មាន QR Code​បាញ់​នោះ​ទេ ។

លោក​ថា គ្រួសារ​គាត់​បាន​កុម្ម​ង់​ស៊ុប​តាម​អ្វី​ដែល​ចង់​ហូប​រៀង​ៗ​ខ្លួន មួយសន្ទុះ​ក្រោយមក ក៏​ញ៉ាំ​រួចរាល់ ក៏​ហៅ​អ្នកលក់​មក​គិតលុយ ហើយ​សួរ​អ្នកលក់​ថា «​តើ​មាន​QR​បាញ់​លុយ​ទេ? ពេល​នោះហើយ​ធ្វើ​ឱ្យ​គាត់​ធ្លាក់​ថ្លើម​ក្ឌុក​តែ​ម្តង ដោយ​អ្នកលក់​ឆ្លើយ​ថា «​អត់​មាន​ទេ​ពូ​» ។ គាត់​សួរ​ទៀត​ថា ចុះ​មាន​កុង​Wing​ទេ? អ្នកលក់​ក៏​ឆ្លើយ​ថា «​ស្អី​ក៏​គ្មាន​ដែរ​» ។

គ្រាន់តែ​ឮ​ហើយ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​គាត់​ម្នាក់​ៗ​គាំង​មើល​មុខ​គ្នា និង​និយាយ​លែង​ចេញ ក៏​ជ្រើស​វិធី​ឱ្យ​ពួក​គាត់​នៅ​ចាំទី​នេះ​ចាំ​សិន ដោយ​គាត់​បើករថយន្ត​ចេញ​ទៅ​រក​កន្លែង​ដក​លុយ ដើម្បី​ឱ្យទៅ​កាន់​អ្នកលក់ ។

ដូច្នេះ នេះ​ហើយ​ជា​សារ​ចង់​ប្រាប់​បងប្អូន​យើង ពេល​មានដំណើរ​ទៅ​ណា​មក​ណា កុំ​ភ្លេច​ដាក់​លុយ​សុទ្ធ​ជាប់​ហោប៉ៅ​ផង ព្រោះ​កន្លែង​លក់ដូរ​ខ្លះ គាត់​នៅ​មិន​ទាន់​មាន​ប្រើ​ប្រព័ន្ធ​ទាន់សម័យ​នោះ​ទេ កុំ​អាង​មាន​លុយ​តែ​ក្នុង​កុង​ធនាគារ​ឱ្យ​សោះ ។

ចុះ​ចំពោះ​បងប្អូន​យើង​វិញ តើ​ធ្លាប់​ជួប​ហេតុការណ៍​បែប​នេះ​ហើយ​ឬ​នៅ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ