ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ ជួយ ខែ្ម​រ​! ក្រុមហ៊ុន ឆេ​ម​ពាន​គ្រុប ឧបត្ថម្ភអំបុក ១៥​តោន អង្ករ​១៥​តោន និង​ភេសជ្ជៈ​ហ្គ្រី​ត ១៥០០​កេស ជូន​វីរ​កងទ័ព​ជួរ​មុខ និង​ក្រុម​គ្រួសារ​ជនភៀសសឹក

4 ម៉ោង មុន

រាជធានីភ្នំពេញ​៖ ដើម្បី​តបស្នង​នូវ​ការ​លះបង់​របស់​វីរ​កងទ័ព​ជួរ​មុខ​ក៏​អង់អាច​ក្លាហាន និង​ទុក្ខវេទនា របស់​ក្រុម​គ្រួសារ បងប្អូន​ភៀស​សឹក ក្រុមហ៊ុន​ឆេ​ម​ពាន​គ្រុប បាន​ឧ​ប​ត្ថ​ម អំបុក​ ១៥ ​តោន…

រាជធានីភ្នំពេញ​៖ ដើម្បី​តបស្នង​នូវ​ការ​លះបង់​របស់​វីរ​កងទ័ព​ជួរ​មុខ​ក៏​អង់អាច​ក្លាហាន និង​ទុក្ខវេទនា របស់​ក្រុម​គ្រួសារ បងប្អូន​ភៀស​សឹក ក្រុមហ៊ុន​ឆេ​ម​ពាន​គ្រុប បាន​ឧ​ប​ត្ថ​ម អំបុក​ ១៥ ​តោន អង្ករ​១៥​តោន និង​ភេសជ្ជៈ​ហ្គ្រី​ត ១៥០០​កេស ​។ ការ​ឧបត្ថម្ភ​នេះ គឺជា​ការ​ផ្តល់​កំលាំងចិត្ត ដល់​វីរ​កងទ័ព នៅ​សមរភូមិ​មុខ ដ៏​អង់អាច​ក្លាហាន លះបង់​ឈាម​ស្រស់​សាច់​ស្រស់ កំពុង​ឈរជើង​យ៉ាង​មោះមុត​ការពារ ទឹកដី និង​ប្រជាជន​យើង​ ។

ទឹកចិត្ត​ខ្មែរ ពិតជា​ផុសផុល រួបរួមសាមគ្គី​គ្នា ក្នុង​គ្រា​ដែល​ជាតិ​ត្រូវការ​យើង គឺ​ដោយសារ​យើង​ទាំងអស់​គ្នា ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ និងសម្តេច​មហា​បវរ​ធិ​បតី ដែល​ធ្វើ​អោយ​កូន​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ការពារ បូរណភាព​ទឹកដី​របស់​យើង​ ។

លោក​ជំទាវ​អ្នកឧកញ៉ា សុខ សុភាព បាន​មាន​ប្រសាសន៍​ថា៖ «​ក្នុង​នាម​នាង​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ យើង​ទាំងអស់​គ្នា ពិតជា​រំជួលចិត្ត នៅ​ពេល​ដែល​បានឃើញ​ការ​លះបង់ របស់​បង​ៗ​វីរ​កងទ័ព និង​ទុក្ខ​លំបាក​របស់​បងប្អូន ភៀស​សឹក ដែល​ក្នុង​នោះ​មាន​ទាំង​មនុស្ស​ចាស់ មាន​ទាំង​ក្មេង​ៗ​តូច​ៗ ដែល​កំពុង​ត្រូវការ​គ្រឿង​ឧបភោគបរិភោគ​ជា​បន្ទាន់ និង​ចាំបាច់​ក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ​ ។ នាង​ខ្ញុំ និង​បុគ្គលិក​ក្រុមហ៊ុន​ឆេ​ម​ពាន​គ្រុប ព្រមទាំង​បងប្អូន​ស្ម័គ្រ​ចិត្តជា​ច្រើន​បាន​ជួបជុំ គ្នា​លីង​អំបុក និង​វេច​ខ្ចប់ ដើម្បី​យក​ទៅ​ជូន​បង​ៗ​វីរ​កងទ័ព និង​បងប្អូន​ភៀស​សឹក របស់​យើង ដែល​មា​នទី​តាំងនៅ​កោះ​ពេ​ជ្យ​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ថ្អៃ​ទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ តទៅ» ​។

អំបុក ដែល​ក្រុមហ៊ុន​ឆេ​ម​ពាន​គ្រុប​បញ្ជា​ទិញ​ទាំងអស់ ​មាន​ចំនួន ១៥ ​តោន នឹង​ត្រូវ​យក​មក​ចម្អិន លាយ​ជាមួយ​សាច់​ផាត់​ប្រកបដោយ​អនាម័យ​ខ្ពស់ ជំនួយ​ទាំងនេះ​នឹង​ផ្ញើរ​ជូន​វី​រៈ​កងទ័ព​ជួរ​មុខ និង​បងប្អូន​ភៀស​សឹក​តាម​រយៈ យុវជន​គណបក្ស​ថ្នាក់​កណ្តាល​ជា​បន្តបន្ទាប់ ដែល​តំណាង​ដោយ ឯកឧត្តម​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ា​ត អនុប្រធាន យុវជន​គណបក្ស​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​គណ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល ។

នាង​ខ្ញុំ​សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ក្រៅពី​អំបុក ក្រុមហ៊ុន​ឆេ​ម​ពាន​គ្រុប ក៏​បាន​នាំ​យក​អង្ករ​ចំនួន​១៥​តោន និង​ភេសជ្ជៈ ហ្គ្រី​ត​ចំនួន ១៥០០​កេស ទៅ​ប្រគល់​ជូន​ដល់​យុវជន​ថ្នាក់​កណ្តាល​ផង​ដែរ កាលពី ព្រឹក​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ​២០២៥ ។ ក្រុមហ៊ុន ឆេ​ម​ពាន​គ្រុប របស់​លោក​ជំទាវ គឺជា​ក្រុមហ៊ុន​ខ្មែរ ១០០% ក្នុង​នោះ​ផលិតផល រួម​មាន ភេសជ្ជៈ ប៉ូវ​កម្លាំង ហ្គ្រី​ត ស្រា​បៀរ​ហ្គ្រី​ត ភេសជ្ជ​:​ប៉ូវ​កម្លាំង ឆេ​ម​ពាន​អាយ​ស៍ ឆេ​ម​ពាន​ហ្គ្រី​ន និង ថប់​អាប់ ខ្មែរ​គាំទ្រ​ផលិតផល​ខ្មែរ​ ។

ក្នុង​ឱកាស​នេះ​ផង​ដែរ​លោក​ជំទាវ​ក៏​បាន​ផ្ញើរ​សារ​ផ្តាំផ្ញើរ​ដល់​បងប្អូន​៖ សូម​បងប្អូន​ខ្មែរ​ប​រួបរួម​គ្នា បង្ហាញ បេះដូង សាមគ្គី​ជាតិខ្មែរ​តែ​មួយ​។ បើ​បងប្អូន​ខ្មែរ​សាមគ្គី​គ្នា នោះ​ខ្មែរ​នឹង​ខ្លាំង ហើយ​ខ្មែរ​នឹង​ឈ្នះ​គ្រប់​សមរភូមិ​។ ការ​លះបង់រ​បស់បង​ៗ​វីរ​កងទ័ព គឺជា​វីរភាព​ដ៏​មាន​តម្លៃ​មហិមា​មិន​អាច​កាត់ថ្លៃ​បាន យើងខ្ញុំ​ទាំងអស់​គ្នា​នៅ សមរភូមិ​ក្រោយ នឹង​ចង​ចាំ​ជា​និច្ច​នូវ​មហា​គុ​ណូ​ប​ការ​:​ដ៏​ថ្លៃថ្លា​នេះ ​។ ជា​កិច្ចបញ្ចប់​លោក​ជំទាវ​ក៏​សូម​បួងសួង​ដល់ ទេវតា វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ សូម​តាម​បីបាច់ ថែរក្សា​វីរ​កងទ័ព និង​បងប្អូន​ភៀស​សឹក​ទាំងអស់ សូម​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព ជ័យជម្នះ​បណ្តេញ​សត្រូវ​ឈ្លានពាន​ចេញពី​ទឹកដី​របស់​យើង ​៕ អត្ថបទសហការ