ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន TODAY internet បាន​រៀបចំ​វេទិកា​ប្រចាំឆ្នាំ ២០២៥ ស្ដី​អំពី​ សេវាកម្ម​ថែទាំ​អតិថិជន “CUSTOMER CARE FORUM 2025”

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TODAY internet គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់ ​ដែល​បង្កើត​ឡើង ដោយ​ស្នាដៃ​កូន​ខ្មែរ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ។…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TODAY internet គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់ ​ដែល​បង្កើត​ឡើង ដោយ​ស្នាដៃ​កូន​ខ្មែរ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ។ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet បាន​រៀបចំ​ឡើង​នូវ​កម្មវិធី CUSTOMER CARE FORUM 2025 នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ក្នុង​អគារ The Edge តំបន់​បឹង​កក់​ ។

វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិគ្រោះ​យោបល់ និង​ការ​កែ​លម្អ​លើ​សេវាកម្ម​ថែទាំ​អតិថិ
ជន​ជាមួយ អតិថិជន​របស់​ក្រុមហ៊ុន​ផ្ទាល់ ក៏​ដូច​ជា​បុគ្គលិក និង គណៈ​គ្រប់គ្រង ដើម្បី អោយ​កាន់តែ​ច្បាស់​អំពី​តម្រូវការ និង​ការ​រំពឹង​ទុក​បញ្ហា​ប្រឈម និង​សម្របសម្រួល​ផែនការ
យុទ្ធសាស្ត្រ​ថែទាំ​អតិថិជន​ឆ្នាំ ២០២៦ អោយ​បាន​ល្អ​ប្រសើ និង​សម្រេច​គោលដៅ​អាជីវកម្ម​ ។

លោក ម៉េ​ង សុង​កេង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន TODAY internet បាន​លើក​ឡើង​ថា ធុរកិច្ច​សម័យ​ថ្មី​លើ​វិស័យ​សេវា​អុី​ន​ធឺ​ណិ​ត​ គឺ​ពឹងផ្អែក​លើ​សេវាកម្ម​ថែទាំ​អតិថិជន​ខ្លាំង ​ដូច្នេះ យើង​ជឿជាក់ និង​មាន​ទំនុកចិត្ត​លើ សេវាកម្ម​ល្អ ការ​ថែទាំ​ល្អ និង ការ​ទំនាក់ទំនង​ល្អ នឹង​ជំរុញ​អោយ​មានការ​រីក​ចំរើន​កាន់តែ​ខ្លាំង ​។ ហើយ​ការ​កែ​លម្អ​កើត​ចេញ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ (Stackholder) ដូច​ជា​មតិយោបល់​អតិថិជន​ របស់​ក្រុមហ៊ុន​ផ្ទាល់ បុគ្គលិក និងគណៈ​គ្រប់គ្រង ជា​គោលដៅ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេវាកម្ម​ ថែទាំ​របស់​យើង​នៅ​ថ្ងៃ​ខាង​មុខ ​។

នៅ​ក្នុង​វេទិកា​នេះ ​ក៏​មាន​ជា​ការ​រៀបចំ​នូវ​ពិធី​ស្មឹង​ស្មា​ត ​ដើម្បី​បង្ហាញ​នូវ​ការ​ដឹងគុណ​ក៏​ដូច​ជា
ចូលរួម​រំលែក​ទុក្ខ​ ដល់​វី​រកងទ័ព​ជួរ​មុខ​ ដែល​បាន​ពលី​នៅ​សមរភូមិ​ ដើម្បី​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬ​គេហរ​ទំព័រ www.today.com.kh​ ៕ អត្ថបទសហការ