ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សយ​ទៅ​ឲ្យ​អស់​ជាមួយ​ឆ្នាំ​ចាស់ ហើយ​លាភ​សំណាង​នឹង​ចូល​មក​នៅ​ឆ្នាំ​ថ្មី​ដោយ​ធ្វើ​រឿង​ទាំងនេះ

8 ខែ មុន

ឆ្នាំ​ចាស់​កន្លង​ផុត​ហើយ ឆ្នាំ​ថ្មី​បាន​មក​ដល់​ ។ ដូច្នេះ​សូម​អោយ​រឿង​អតីតកាល វា​បាត់​អស់​ជាមួយ​ពេលវេលា​ ។ ប៉ុន្តែ​ផ្ទុយ​មក​វិញយើង​ត្រូវ​តែ​ធ្វើ​អោយ​ឆ្នាំ​ថ្មី​របស់​យើង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ និង​ជោគជ័យ ​។ សកម្មភាព​ខាងក្រោម​នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ភាព​ជោគជ័យ​ពេញ​មួយ​ឆ្នាំ​ថ្មី​នេះ​…

ឆ្នាំ​ចាស់​កន្លង​ផុត​ហើយ ឆ្នាំ​ថ្មី​បាន​មក​ដល់​ ។ ដូច្នេះ​សូម​អោយ​រឿង​អតីតកាល វា​បាត់​អស់​ជាមួយ​ពេលវេលា​ ។ ប៉ុន្តែ​ផ្ទុយ​មក​វិញយើង​ត្រូវ​តែ​ធ្វើ​អោយ​ឆ្នាំ​ថ្មី​របស់​យើង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ និង​ជោគជ័យ ​។

សកម្មភាព​ខាងក្រោម​នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ភាព​ជោគជ័យ​ពេញ​មួយ​ឆ្នាំ​ថ្មី​នេះ​ ។

១ ឈប់​អោយ​អតីតកាល​ធ្វើបាប

យើង​ទាំងអស់​គ្នា ​ត្រូវ​តែ​ក្លាហាន​ជំនះ​រាល់​បញ្ហា​ក្នុង​ឆ្នាំ​ចាស់​ ។ រឿង​អាក្រក់​ទាំងអស់​អោយ​វា​បាត់​អស់ តាម​ពេលវេលា​នៃ​ឆ្នាំ​ចាស់ ហើយ​មិន​ត្រូវ​អោយ​វា​បន្ត​លង​យើង​ទៀត​ទេ​ ។

ពេល​ខ្លះ សំណាងអាក្រក់​អាច​ជា​ឱកាស​សម្រាប់​ការ​លូតលាស់ និង​ការ​រៀនសូត្រ ​។ ព្យាយាម​កំណត់ ស្ថានភាព​របស់​អ្នក​ឡើង​វិញ ហើយ​រក​មើល​លទ្ធផល​វិជ្ជមាន​ដែល​អាច​កើត​មាន ​។

២ ជម្រុះ​ចោល​ភាព​ខ្ជិលច្រអូស​បណ្តុះ​ចរិត​ឧស្សា​ហ៍ព្យាយាម

ជីវិត​យើង​បរាជ័យ មួយ​ផ្នែក​ដោយសារ​តែ​យើង​ខ្ជិល ​។ មួយទៀត​ដោយសារ​តែ​សំណាងអាក្រក់​របស់​យើង​ ។ ជំនួស​ឱ្យ​ការ​រស់នៅ​លើ​សំណាងអាក្រក់​របស់​អ្នក ចូរ​ចាត់វិធានការ​សកម្ម​ ដើម្បី​កែ​លម្អ​ស្ថានភាព​របស់​អ្នក​ ។ នេះ​អាច​រួម​បញ្ចូល​ការ​ស្វែងរក​ជំនួយ​ពី​អ្នក​ដទៃ បង្កើត​ផែនការ ឬ​បោះ​ជំហាន​តូច​ៗ​ឆ្ពោះទៅរក​ដំណោះស្រាយ ​។ អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ថ្មី ​និង​មាន​ប្រយោជន៍​សម្រាប់​ជីវិត ​។ អ្នក​ត្រូវ​តែ​តាំងចិត្ត​ធ្វើ​ការងារ​មិន​ដក​ដៃ ​។ ពេល​នោះភាព​ជោគជ័យ​នឹងរ​ត់ម​ករក​អ្នក​ ។

៣ បើក​បេះដូង​រៀនសូត្រ​ និង​ទទួល​ចំណេះ​ថ្មី

បើ​អ្នក​ចង់អោយ​ខ្លួន​រុងរឿង អ្នក​មិន​អាច​កាត់​ផ្តាច់ខ្លួន​ពី​ការ​រៀនសូត្រ​ទេ​ ។ ចំណេះ​ជា​ទ្រព្យ​ ។ រៀន​កាន់តែ​ច្រើន ចេះ​កាន់តែ​ច្រើន​។ ចេះ​កាន់តែ​ច្រើន អ្នក​កាន់តែ​រក​លុយ​បាន ​។

អ្នក​ត្រូវ​តែ​ធ្វើ​អោយ​ខួរក្បាល​របស់​អ្នក​ក្លាយជា​ម៉ាស៊ីន​ផលិត​លុយ​សម្រាប់​អ្នក​។

៤ បណ្តុះ​ទឹកចិត្ត​ល្អ​ និង​សប្បុរស

អំពើ​ល្អ​ គឺជា​ដែក​ឆក់​ផល​ល្អ​សម្រាប់​អ្នក​ ។ អ្នក​ធ្វើ​ល្អ​ដាក់​មនុស្ស​កាន់តែ​ច្រើន អ្នក​នឹង​កាន់តែ ទទួលផល​ល្អ​ច្រើន​ក្នុង​ជីវិត ​។ នេះ​ជា​ច្បាប់​នៃ​ការ​ស្រូប​ទាញ​។

មនុស្ស​ចិត្ត​ទូលាយ​បង្កើត​មិន​ច្រើន​ជាង​សត្រូវ ហើយបណ្តាញរបស់​ពួក​គេ​នឹង​រីក​ធំ​ ។ ពេល​ណាមួយបណ្តាញ​នោះ​នឹង​ផ្តល់​ផល​ជា​លុយកាក់​មិន​ខាន ​។

៥ មានគំនិត​ថ្មី បង្កើត​គម្រោង​ថ្មី ហើយធ្វើ​សកម្មភាព​ដែល​នាំ​លុយ​ចូល

គំនិត​នឹង​នៅ​តែ​អត់​បានការ បើសិនជា​វា​មិន​ចេញ​ជា​គម្រោង ​និង​សកម្មភាព​ជាក់ស្តែង​ ។ ដូច្នេះ សូម​សរសេរ​គំនិត​ថ្មី​របស់​អ្នក​ដែល​អ្នក​គិត​ថា​ នឹង​នាំ​លុយ​ចូល​មិន​ថា ​តិច ​ឬ​ច្រើន​ទេ ​។ បន្ទាប់​ពី​មាន​ផែនការ​ច្បាស់លាស់​ហើយ អ្នក​ត្រូវ​តែ​ធ្វើ​សកម្មភាព​ ដើម្បី​សម្រេច​គម្រោង​នោះ ដោយ​ប្រឹងអោយ​អស់កម្លាំង​កាយ​ និង​ចិត្ត​ ។ ទេវតា​មិន​ធ្វើបាប​មនុស្ស​ល្អ ​និង​ប្រឹង​ធ្វើការ​ទេ ​។ ទេវតា​នឹង​នាំ​លាភ​ដល់ មនុស្ស​ណា​ដែល​ចេះ​ប្រឹងប្រែង ​ហើយ​មាន​ទស្សន​:​ខ្លួន​ទីពឹង​ខ្លួន​ ។ សូម​អោយ​ឆ្នាំ​ថ្មី​ក្លាយជា​ឆ្នាំ​ជោគជ័យ​ថ្មី​ និង​ពោរពេញ​ដោយ​លាភ​សំណាង​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ