ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលព្រមា.នប្រយ័ត្នពុ.លអាហារនិងស្រានៅបុណ្យចូលឆ្នាំ

8 ខែ មុន

ក្រសួងសុខាភិបាលបានអំពាវនាវប្រជាជនកម្ពុជានៅបុណ្យចូលឆ្នាំថ្មីឱ្យមានការប្រយ័ត្នយ៉ែង

ក្រសួងសុខាភិបាលបានអំពាវនាវប្រជាជនកម្ពុជានៅបុណ្យចូលឆ្នាំថ្មីឱ្យមានការប្រយ័ត្នយ៉ែងចំពោះពុលអាហារ និ ពុលស្រាដែលអាចនឹងនាំគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះ ថ្ងៃទី ១៣ ខែ មេសា បាននិយាយថា ចុងភៅ ត្រូវទុកដាក់អាហារឆ្អិន និង ឆៅ ឱ្យនៅដាច់ពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូប អាហារ ឱ្យបានត្រឹមត្រូវ និង ត្រូវចម្អិន អាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វ ស៊ុត អាហារសមុទ្រ។

ក្រសួងបានអំពាវនាវបន្តទៀតថា នៅពេលដែលលោកអ្នកទិញអាហារ ដែល ឆ្អិនស្រាប់នៅតាមផ្សារ ឬ តាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះឆ្អិនល្អ មានអនាម័យ និង មានសុវត្ថិភាព ដោយ ការវេច ខ្ចប់បានល្អ។

ក្រសួងសុខាភិបាលក៏ព្រមានផងដែរកុំឱ្យពិសាស្រាសដែលគ្មានប្រភពផលិតច្បាស់លាស់ ឬ យកមេតាណុលមកលាយធ្វើជាស្រាស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។

កន្លងមក គេសង្កេតឃើញថាមានប្រជាពលរដ្ឋមួយចំនួនពុលអាហារ ឬ ក៏ ពុលស្រា បន្ទាប់ ពី ការទទួលទានអាហារគ្មានអនាម័យ ឬ ស្រាគ្មានប្រភពច្បាស់លាស់ដោយប៉ះពាល់ដល់សុខភាព និង រហូត ដល់អាយុជីវិតក៏មាន។

អាស្រ័យដូច្នេះ ប្រជាជនកម្ពុជាគួរធ្វើការណែនាំតាមក្រសួងសុខាភិបាលដើម្បីសុខភាពនិង ជីវិតខ្លួនឯង ហើយកុំឱ្យការសប្បាយក្លាយទៅជាទុក្ខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ