ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នាំពាក្យ​ក្រសួង​ការងារ​៖ ការ​គ្រប់គ្រង​ជនបរទេស ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​កម្លាំង​ពលកម្ម​បរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់​ផ្តល់​ជូន​នូវ​ការ​បំពេញបែបបទ…

រាជធានីភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​កម្លាំង​ពលកម្ម​បរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់​ផ្តល់​ជូន​នូវ​ការ​បំពេញបែបបទ និង​នីតិវិធី​ការ​អនុញ្ញាត​ឱ្យ​ជនបរទេស ​ធ្វើការ​នៅ​កម្ពុជា​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ ។ នេះ​បើ​តាម​ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ២០២៤ នេះ ​។

ឯកឧត្តម​ បាន​គូសបញ្ជាក់​បន្ថែម​ថា ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​កម្លាំង​ពលកម្ម​បរទេស​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ និយោជក ឬ​ជនបរទេស​អាច​ស្នើ​សុំ​សរវា មាន​ដូច​ជា ទី​១. លិខិតអនុញ្ញាត​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស (​សម្រាប់​និយោជក​) ទី​២. ការ​ចុះ​បញ្ជិកា​កិច្ចសន្យាការងារ​ជនបរទេស (​សម្រាប់​និយោជក​) និង​ទី​៣. បណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស (​សម្រាប់​សាមីជន​បរទេស​)​។ ទម្រង់​បំពេញបែបបទ និង​នីតិវិធី​ទាំងនេះ​ត្រូវ​បាន​ក្រសួង​ការងារ​ដាក់​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ផ្ទាល់ ដើម្បី​សម្រួល​ដល់​និយោជក និង​ជនបរទេស​ប្រើប្រាស់​គ្រប់ពេលវេលា​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត រួម​ទាំង​មាន​ជា​ភាសារ​អង់គ្លេស​ផង​ដែរ​។

ឯកឧត្តម​បន្ត​ថា​ប្រព័ន្ធ​គ្រប់គ្រង​ជនបរទេស​តាម​ប្រព័ន្ធ​អន​ឡាញ ​ត្រូវ​បាន​បង្កើត​ឡើង ​ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ ទៅ​ដល់​ជនបរទេស​នូវ​សេវាកម្ម​ទាំងអស់ ​ដែល​ទាក់ទង​នឹង បណ្ណ និង​សៀវភៅ​ការងារ និង​សេវាកម្ម​នៃ​ច្រក​ចេញចូល​តែ​មួយ ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ​។

ឯកឧត្តម​គូសបញ្ជាក់​ថា ​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ពលករ​បរទេស​តាម​ប្រព័ន្ធ​អន​ឡាញ នេះ​គឺជា​ការ​ធ្វើ​ទំនើប​កម្ម​សេវាកម្ម​បែប​ឌី​ជី​ថ​ល​ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រយៈពេល ​៥ ​ឆ្នាំ ស្តី​អំពី​ការ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០២៤-២០២៨ ក៏​ដូច​ជា​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ជ​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អាណត្តិ​ទី​៧ ​នេះ​ផង​ដែរ​ ៕ អត្ថបទសហការ