ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹករៀន យប់ច្រៀងក្រោមភ្លើងពណ៌ ! យុវជនសង្ហាមួយរូបដែលកំពុងពុះពារសម្រេចក្តីស្រមៃ

3 ខែ មុន

ជីវិត​អ្នកចម្រៀង​ពេល​យប់ វា​មិន​ដូច​ជា ជីវិត​ជា​សិស្ស​ពេល​ថ្ងៃ ខណៈ​អ្នកចម្រៀង​តាម​រោងការ​មួយ​រូប​ប​ង្ហាះ​រូបភាព​តែ​២​សន្លឹក រៀបរាប់​រឿង​ពិត​ពី​ជីវិត​ខ្លួន​ធ្វើ​អោយ​មហាជន​សម្តែង​ការ​ចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម ។ ជា​ការ​ពិត មានជីវិត​ត្រូវ​តែ​តស៊ូ​ទោះ​ជំហាន​ដែល​បោះ​វា​មិន​ឆ្ងាយ តែ​នា​ពេល​ខាង​មុខ​នឹង​គង់តែ​ប្រសើរ​ដោយ​ការ​ខិតខំ​ប្រឹង​ប្រឹង​របស់​យើង ដូច​ពាក្យចាស់​ពោល​ថា…

ជីវិត​អ្នកចម្រៀង​ពេល​យប់ វា​មិន​ដូច​ជា ជីវិត​ជា​សិស្ស​ពេល​ថ្ងៃ ខណៈ​អ្នកចម្រៀង​តាម​រោងការ​មួយ​រូប​ប​ង្ហាះ​រូបភាព​តែ​២​សន្លឹក រៀបរាប់​រឿង​ពិត​ពី​ជីវិត​ខ្លួន​ធ្វើ​អោយ​មហាជន​សម្តែង​ការ​ចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម ។

ជា​ការ​ពិត មានជីវិត​ត្រូវ​តែ​តស៊ូ​ទោះ​ជំហាន​ដែល​បោះ​វា​មិន​ឆ្ងាយ តែ​នា​ពេល​ខាង​មុខ​នឹង​គង់តែ​ប្រសើរ​ដោយ​ការ​ខិតខំ​ប្រឹង​ប្រឹង​របស់​យើង ដូច​ពាក្យចាស់​ពោល​ថា « សឹម​ៗ​កុំ​បំបោល ក្រែង​មិន​ដល់ត្រើយ​ដូច​បំណង » ពោល​ពាក្យ​នេះ​សំដៅ​ថា ធ្វើ​កិច្ចការ​អ្វីមួយ គួរ​ណា​តែ​គិតគូ តស៊ូ អត់ធ្មត់​ជាមួយ​ការងារ​មួយ​នោះ ទើបតែ​ថ្ងៃ​ណាមួយ​នឹង​ជោគជ័យ ។

ទៀត​សោត​ដូច​ជា ក្មេង​ប្រុស​រូប​នេះ ដោយសារ​តែ​គ្រួសារ​ខ្វះខាត ខ្លួន​ជា​កូន​បង ត្រូវ​រ៉ាប់រង​ការងារ​ច្រៀង​អត់ងងុយ មួយ​ចំណែក​ជួយ​គ្រួសារ មួយ​ផ្នែក​ទុក​រៀន អ្វី​ដែល​ជា​ក្តី​ស្រមៃ ប្អូន គឺ​រៀន​អោយ​ចប់ ទោះ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថានភាព​ធ្មត់​ក៏​ដោយ ។

គួរ​បញ្ជាក់​ដែរ​ថា រូបភាព​២​សន្លឹក ដែល​ចែក​ក្នុង​គណនី Tik Tok ឈ្មោះ Lysinger2 ធ្វើ​អោយ​មហាជន​សរសើរ​ពី​ទឹកចិត្ត​ការ​តស៊ូ អត់ធ្មត់​ប្អូន ក្រោយ​ប្អូន​ភ្ជាប់​ជាមួយ​រូបភាព​ថា « តស៊ូ​ដើម្បី​ក្តី​ស្រ​ម៉ៃ ព្រឹក​សិស្ស យប់​អ្នកចម្រៀង​» ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ប្អូនប្រុស​ដែល​រៀន​ផង ធ្វើការ​ជា​អ្នកចម្រៀង​ផង​រូប​នេះ មានឈ្មោះ តាំង គី​ម​លី ។ សព្វថ្ងៃ ប្អូន គី​ម​លី កំពុង​រៀន​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ហ៊ុន​សែន​អូរ​រាំង​ឪ ដែល​ស្ថិត​ក្នុងស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

ប្អូន​តាំង គី​ម​លី បន្ត​ថា ពេល​ថ្ងៃ​ប្អូន​រៀន​ពេល​យប់ ដូច្នេះ​ជួប​ការ​លំបាក​ច្រើន​ពិបាក​គណនា ពោល​ច្រៀង​ពេល​យប់ អត់ងងុយ ពេល​ខ្លះ​ចេញពី​ច្រៀង​បែក​កង់​ម៉ូតូ អូរ​បណ្តើរ​កាត់​ព្រៃ​ទាំង​យប់​ក៏​មាន​លើស​ពី​នេះ ការ​ដែល​ជួប​គ្រោះថ្នាក់​ក៏​ច្រើន ពោល គឺ​លំបាក​ចំពោះ​ប្អូន ។

បើ​ងាក​មក​ការ​ច្រៀង​នេះ​ទៀត​សោត ច្រៀង​យប់ ជួនកាល​ទៅ​រៀន​យឺត ឬ​មិន​ទាន់​ជាដើម តែ​ប្អូន​ថា មិន​ឈប់​រៀន​ទេ ព្រោះ​ប្អូន​ចង់​រៀន​អោយ​ចប់ ព្រោះ​ក្តី​ស្រ​ម៉ៃ​ប្អូន គឺជា​ប៉ូលិស ដោយ​ចង់​ជួយ កិច្ចការ​សង្គម បម្រើ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រុក​ប្អូន ។ កើត​ចេញពី​កូន​អ្នកលក់​អីវ៉ាន់​តិចតួច ប្អូន គី​ម​លី បន្ត​ថា ក្នុង​ជីវិត​ប្អូន​មាន​ជីវភាព​សម​ល្មម តែ​ដោយសារ​ប្អូន​ជា​កូន​បង ដូច្នេះ​ប្អូន​ត្រូវ​ខិតខំ​ច្រៀង ច្រៀង​មួយ​យប់​បាន​កំរៃ ៣០​ទៅ​៣៥​ដុល្លារ ហើយ​ប្រាក់​ដែល​រកបាន​យក​ទៅ​ផ្គត់ផ្គង់​ការ​សិក្សា និង​ជួយ​ដល់​គ្រួសារ​មួយ​ចំណែក ។

គួរ​បញ្ជាក់​ដែរ​ថា នេះ​ជា​ជីវិត​ពិត​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​មានការ​តស៊ូ ច្រៀង​យប់ ខិតខំ​រៀន​ថ្ងៃ ដើម្បី​បាយ​បី​ពេល និង​សម្រេច​ក្តី​ស្រមៃ​ជា​ប៉ូលិស បន្ត​ការ​សិក្សា​អោយ​ចប់​ចុង​ចប់​ដើម ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ