ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​ឆ្នាំ​នេះ ក្រ​៣​ឆ្នាំ បើ​មាន​វិញ គឺ​៣០​ឆ្នាំ

9 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ប្តី​ប្រពន្ធ​ឆ្នាំ​ខាងលើ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំច និង​មមីប្តី​ប្រពន្ធ​ឆ្នាំ​២​នេះ គឺ​អាច​រង​ទុក្ខ​គ្រប់​បែប​យ៉ាង ថែម​ទាំង​អាច​ទ្រាំ​នឹង​ភាព​លំបាក​។ ជា​ពិសេស ក៏​ជា​បុគ្គល​ដែល​ពូកែ​រក​លុយ​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកក្រ​មិនយូរ​ទេ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ប្តី​ប្រពន្ធ​ឆ្នាំ​ខាងលើ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំច និង​មមី
ប្តី​ប្រពន្ធ​ឆ្នាំ​២​នេះ គឺ​អាច​រង​ទុក្ខ​គ្រប់​បែប​យ៉ាង ថែម​ទាំង​អាច​ទ្រាំ​នឹង​ភាព​លំបាក​។ ជា​ពិសេស ក៏​ជា​បុគ្គល​ដែល​ពូកែ​រក​លុយ​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកក្រ​មិនយូរ​ទេ នឹង​អាច​ទទួល​បានទ្រព្យ​ធំ​ចូល​មក ឲ្យ​អ្នក​ទាំង​ពីរ​អាច​រស់នៅ​សោយសុខ​បាន​យូរ​។

ឆ្នាំថោះ និង​កុរ
បុគ្គល​ឆ្នាំ​ពីរ​នេះ បើ​បាន​រៀប​ការ​ជាមួយ​គ្នា នឹង​មានចិត្ត​ម៉ត់ចត់​ដូច​គ្នា​។ អ្នក​ទាំង​ពីរ​នេះ អាច​ខ្វះ​លុយ​មួយ​រយៈ ប៉ុន្តែ​រៀប​ការ​ជាមួយ​គ្នា​មិនយូរ​ទេ នឹង​អាចរ​កមក​វិញ​បាន​យ៉ាងច្រើន ព្រោះ​លាភ​ល្អ​តែង​នៅ​ជិត​ខ្លួន​អ្នក​។ ដូចនេះ ពេល​ដែល​អ្នកមាន​វិញ នឹង​អាច​យូរ​តែ​ម្តង​។

ឆ្នាំរោង និង​ម្សាញ់
ឆ្នាំ​ទាំង​ពីរ​នេះ​បើ​បាន​រៀប​ការ​ជាមួយ​គ្នា ក្រ​ត្រឹម​៣​ឆ្នាំ ប៉ុន្តែ​បើសិនជា​ក្លាយជា​អ្នកមាន​វិញ នឹង​អាច​រក្សា​បាន​រហូត​ដល់​៣០​ឆ្នាំ​។ ដូចនេះ អ្នក​គួរតែ​ព្យាយាម និង​ពុះពារ​ឲ្យ​បាន​ប៉ុន្មាន​ឆ្នាំ​ដំបូង ទើប​អ្នក​អាច​ទទួល​បានទ្រព្យ​ធំ​ក្នុង​ពេល​ក្រោយ ដែល​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ប្រសើរ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ