ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ឆ្នាំថោះ ច ម្សាញ់ និង​មមី ទ្រាំ​ការ​លំបាក​ជាមួយ​ប្តី​បាន ជីវភាពដូចសេដ្ឋី

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំថោះប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំថោះ មានគំនិត​ដែល​ល្អិតល្អន់​ខ្លាំង ថែម​ទាំង​ស្រឡាញ់​គ្រួសារ​ខ្លាំង​ណាស់​។ ជា​ពិសេស គេ​អាច​ការពារ​គ្រួសារ​គេ​បាន​យ៉ាង​ល្អ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មិន​ថា​ជីវភាព​លំបាក​បែប​ណា​ទេ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំថោះ
ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំថោះ មានគំនិត​ដែល​ល្អិតល្អន់​ខ្លាំង ថែម​ទាំង​ស្រឡាញ់​គ្រួសារ​ខ្លាំង​ណាស់​។ ជា​ពិសេស គេ​អាច​ការពារ​គ្រួសារ​គេ​បាន​យ៉ាង​ល្អ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មិន​ថា​ជីវភាព​លំបាក​បែប​ណា​ទេ គឺ​គេ​អាច​កំដរ​ជិត​ខ្លួន​ស្វាមី​គេ​ជា​និច្ច ដោយ​មិន​មានការ​ត្អូញត្អែរ​អ្វី​នោះ​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អនាគត គ្រួសារ​របស់​គេ​នឹង​អាច​រីក​ចម្រើន​ខ្លាំង​។ ដូចនេះ ជីវភាព​នឹង​អាច​កែប្រែ​បាន​ទាំងស្រុង​ជា​មិន​ខាន​ឡើយ​។

ឆ្នាំច
ភរិយា​ដែល​កើត​ក្នុង​ឆ្នាំច មានចិត្ត​ដែល​ល្អ ដោយ​មាន​ទេវតា​តាម​ថែរក្សា​ជា​និច្ច​។ ជា​ពិសេស ក៏​មាន​លាភ​ធំ​ៗ​ហូរ​ចូល​មក​ក្នុងផ្ទះ​បាន​ច្រើន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទោះបីជា​ប្តី​ជួបនឹង​បញ្ហា​ធំ ក៏​គេ​មិន​រត់​ចោល​ដែរ ដោយនៅ​កំដរ​ក្បែរ​ខ្លួន និង​ដោះស្រាយ​រាល់​បញ្ហា​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ចាស់​ទៅ គេ​អាច​រស់​ក្នុង​ជីវភាព​ដែល​ប្រៀប​ដូច​ជា​សេដ្ឋី​អ​ញ្ចឹ​ង​។

ឆ្នាំម្សាញ់
ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំម្សាញ់ ពូកែ​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ខ្លាំង​ណាស់​។ ជា​ពិសេស គេ​មាន​ប្រាជ្ញា​ខ្ពស់​ដោយ​អាច​ជួយ​ស្វាមី​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​អាច​ទ្រាំ​នឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង​ជាមួយនឹង​ប្តី​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ចាស់​ទៅ​នឹង​អាច​រស់​ក្នុង​ជីវភាព​ដែល​សុខ​ស្រួល​ខ្លាំង​ណាស់​។

ឆ្នាំមមី
ភរិយា​ដែល​កើត​ក្នុង​ឆ្នាំមមី មាន​ខួរក្បាល​ដែល​រស​រវើក ដោយ​អាច​ជួយ​ស្វាមី​បាន​ខ្លាំង​។ ជា​ពិសេស ទ្រព្យ​នឹង​ហូរ​ចូល​មក​ជា​បន្តបន្ទាប់​គ្នា​ក្រោយ​រៀប​ការ​រួច​។ ទោះបីជា​មាន​ពេល​ខ្លះ ស្វាមី​គេ​អាច​ជួបនឹង​បញ្ហា​ខ្លះ តែ​គេ​នៅ​តែ​នៅ​ក្បែរ ហើយ​ជួយ​ដោះស្រាយ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពេល​ដែល​ចាស់​ទៅ​មិន​ខ្លាច​ថា​គ្មាន​ប្រាក់​សម្រាប់​ចាយ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ