ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ឋិតរដ្ឋា បន្តចែកចាយរូបភាពដួ.លនៅលើឆាកកន្លងមករបស់ខ្លួន ដោយចាត់ទុកជាការចងចាំដ៏ល្អ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ទៀត​តារាចម្រៀង​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​បន្ត​ចែកចាយ​នូវ​រូបភាព​របស់​នាង ដែល​ធ្លាប់​រអិល​ដួល​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​មួយ កាលពី​អំឡុង​ឆ្នាំ​២០១៣ ។ តាម​ពិត​ទៅ​រូបភាព​វី​ដេ​អូ​មួយ​នេះ​យក់…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ទៀត​តារាចម្រៀង​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​បន្ត​ចែកចាយ​នូវ​រូបភាព​របស់​នាង ដែល​ធ្លាប់​រអិល​ដួល​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​មួយ កាលពី​អំឡុង​ឆ្នាំ​២០១៣ ។

តាម​ពិត​ទៅ​រូបភាព​វី​ដេ​អូ​មួយ​នេះ​យក់ ឋិតរ​ដ្ឋា ក៏​ធ្លាប់​បាន​ចែកចាយ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ម្តង​រួច​មក​ហើយ កាលពី​អំឡុង​ឆ្នាំ​២០២១ កន្លង​ទៅ ។

ដោយឡែក នៅ​ក្នុង​ឆ្នាំ​ថ្មី តារា​ស្រី​រូប​នេះ​ក៏​ដោយ​តែ​បន្ត​ចែកចាយ ដោយ​មិន​ខ្លាច​ការ​សើចចំអក​ពី​មហាជន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​បាន​ចាត់​ទុក​រឿង​មួយ​នេះ គឺជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត​ជា​តារាចម្រៀង​របស់​នាង ។

តាម​រយៈ​វី​ដេ​អូ​នោះ​គេ​ឃើញ​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​ឡើង​បកស្រាយ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា ឈឺចាប់​មួយ​លាន​ដង​នៅ​លើ​ឆាក​កម្មវិធី Best Of the Best 2013 ដោយ​រៀបចំ​ដោយ​ផលិតកម្ម​ហង្ស​មាស​ដែល​ពេល​នោះ​នាង​ក៏​ជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​មួយ​នេះ​ផង​ដែរ ។

អ្វី​ជា​ការ​កត់សម្គាល់​នោះ​អំឡុង​ពេល​នាង​កំពុង​បកស្រាយ​បទ​ចម្រៀង​នាង​ក៏​បាន​ឈាន​ជើង​សន្សឹម​ចុះ​កម្ម​ជណ្តើរ​នៅ​លើ​ឆាក ដោយពេល​នោះ​ក៏​បាន​រអិល​ដួល​តែ​ម្តង ។

យ៉ាងណា អំឡុង​ពេល​រអិល​នោះ អ្នក​នាង យក់ ឋិតរ​ដ្ឋា មិន​បាន​បញ្ចប់​ការ​ច្រៀង និង​របស់​នាង​ត្រឹម​ពាក់កណ្តាល​នោះ​ឡើយ ពោល​នាង​នៅ​តែ​ខំ​ពង្រឹង​ខ្លួន​ច្រៀង​សម្តែង​រហូត​ដល់​ចប់ បើ​ទោះបីជា​នាង​មាន​របួស​ឈាម​ជង្គង់​ក៏​ដោយ ។

ទោះជា​យ៉ាងណា​រូប​មួយ​នេះ​ក៏​នៅ​ត្រូវ​បាន​អ្នក​នាង យក់ ឋិតរ​ដ្ឋា បន្ត​ចែកចាយ ដោយ​នាង​ហាក់​មិន​ការ​ខ្លាច​ពី​សើចចំអក​ពី​មហាជន​មួយ​ចំនួន​នោះ​ឡើយ ។ ជាមួយនឹង​ការ​ចែកចាយ​វី​ដេ​អូ​មួយ​នេះ​លើ​បណ្តាញ​សង្គម យក់ ឋិតរ​ដ្ឋា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា Share ម្តងទៀត ទុកជា ការ​ចង​ចាំ​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត​ជា​តារាចំរៀង​មួយ​រូប ទោះជា​ក្នុង​កាលៈទេសៈ​អ្វី​ក៏​ត្រូវ​តែ​តាំងស្មារតី​ដោះស្រាយ ! ។

នាង​បញ្ជាក់​ថា ( ឈឺចាប់​មួយ​លាន​ដង ) សម្រាប់​ខ្ញុំ​ពេល​កំពុង​បំពេញភារៈកិច្ច​អត់​ឈឺ​អី​តិច​សោះ ត្រឹម​ឈាម​ជង្គុង​ប៉ុ​ណ្នឹ​ង​អី ! ព្រោះ​បាន​កម្លាំងចិត្ត​ពីរ​បងប្អូន​អ្នកគាំទ្រ​ត្រូវ​តែ​បន្ត​ទៀត​អោយ​បាន​ចប់​ដើម​ចប់​ចុង តែ​នៅ​ក្រោយ​ឆាក​វិញ​យំ​ផង ឈឺ​ផង ញ័រ​ជើង​ផង ហាស​ហា​ឡូយ​តែ​នៅ​មុខ​គេ​ទេ ។

ទោះជា​យ៉ាងណា ក្រោយ​ការ​ចែកចាយ​នូវ​រូបភាព​វី​ដេ​អូ​មួយ​នេះ គេ​ឃើញ​មាន​ទស្ស​និក ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​អ្នក​នាង យក់ ឋិតរ​ដ្ឋា ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើការ​ខំ​មិន​ដោយ​ម្នាក់​ៗ​បាន​លើក​កា​រស​សើរ​នូវ​ខិតខំ​ប្រឹងប្រែង​របស់​នាង ខណៈ​ពេល​ដែល​ពួក​គេ​ក៏​នៅ​តែ​សម្តែង​ការ​គាំទ្រ​នូវ​រាល់​បទ​ចម្រៀង​របស់​នាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ