ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន OceanGate ប្រកាស​ផ្អាក​ប្រតិបត្តិការ​ ​ ក្រោយ​សោ.កនា​.ដកម្ម​ផ្ទុះ​នាវាមុជទឹក Titan

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ OCEANGATE ជាសហគ្រាស​អា​មេ​រិ​ក​ធ្វើ​អាជីវកម្ម​នាវាមុជទឹក​ធុនតូច TITAN

សហរដ្ឋអាមេរិក ៖ OCEANGATE ជាសហគ្រាស​អា​មេ​រិ​ក​ធ្វើ​អាជីវកម្ម​នាវាមុជទឹក​ធុនតូច TITAN ដែល​ផ្ទុះ​ បណ្តាល​​​ឱ្យ​ស្លា.ប់​​មនុស្ស​៥​នាក់​ជិះក្នុង​នោះ នៅ​ជិត​ខ្មោ.ច​នាវា​ទី​តា​និក​ ​ត្រូវ​បាន​ប្រកាស​នា​ថ្ងៃទី​៦ កក្កដា តាម​រយៈ​សារ​មួយ​ក្នុង​វ៉េប​សាយ​របស់ខ្លួន​ពី​ការ​ផ្អាក​ការ​រុករក ​និង​ប្រតិបត្តិ​ការពា​ណិ​ជ្ជ​កម្ម​ហើយ ។

TITAN ជា​នាវាមុជទឹក​ធុន​តូច​មាន​ប្រវែង​ប្រមាណ​ជា​៦,៥​ម៉ែត្រ​បាន​មុជ​ចូល​ក្នុង​ទឹក​នា​ថ្ងៃ
ទី​១៨ មិថុនា ដើម្បី​នាំ​​ភ្ញៀវ​ទេសចរ​​ទៅ​មើល​ខ្មោ.ច​នាវាទី​តា​និក ហើយ​ត្រូវ​ងើប​មក​វិញ​ក្រោយ​រយៈពេល៧​ម៉ោង ​តែ​ការ​ទាក់ទង​ត្រូវ​ដាច់​មិន​ដល់​២​ម៉ោង​ផង​ក្រោយ​ការ​ចេញដំណើរ ។ ប្រតិបត្តិការ​ជួយ
សង្គ្រោះ​ធំ​មួយ​បាន​ធ្វើ​ប៉ុនប៉ង​ស្វែងរក​នាវា​នោះ​និង​ជួយ​សង្គ្រោះ​អ្នកដំណើរ​ទាំង​៥​នាក់ ។

ទីបំផុត​បណ្ដា​ក្រុម​អ្នករុករក​រក​ឃើញ​ថា នាវា​នោះ​បាន​ផ្ទុះ​​ ហើយ​មនុស្ស​ទាំង​៥​នាក់​ជិះ​ក្នុង​នោះ ដែល​មាន​ទាំង​ថៅកែ​ក្រុមហ៊ុន​នេះ​ផង​បាន​ត្រូវ​ស្លា.ប់​អស់ហើយ ។ បណ្ដា​បំណែក​ដែល​រក​ឃើញ​នៅ​បាតសមុទ្រ​ជម្រៅ​ជិត​៤០០០​ម៉ែត្រ​ត្រូវ​បានស្រង់​នាំ​មក​កាន់​ដែនដី​ដើម្បី​ធ្វើការ​វិភាគ ។ ការស៊ើ​ប​អង្កេត​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ដោយ​កា​ណា​ដា​និង​សហរដ្ឋអាមេរិក ដើម្បី​កំណត់​ពី​មូលហេតុ​នៃការ​ផ្ទុះ​នាវា​នោះ ។ គេ​សង្ស័យ​ថា​រឿង​បែប​នេះ​កើតមាន​មក​ពី​ការ​ធ្វេសប្រហែស ៕

អត្ថបទពាក់ព័ន្ធ ៖

អតីត​បុគ្គលិក OceanGate ទម្លាយ​រឿងរ៉ាវ​អវិជ្ជមាន​នៅ​ពីក្រោយ​ក្រុមហ៊ុន​មួយ​នេះ

ក្រុមហ៊ុន OceanGate ប្រកាស​ដំណើរ​ផ្សងព្រេង​ថ្មី ចុះ​មើល​ខ្មោ​.​ច​នាវា Titanic ក្រោយ​សោ​.​ក​នា​.​ដ​កម្ម​ផ្ទុះ​នាវាមុជទឹក Titan ស្លា​.​ប់​៥​នាក់

រក​ឃើញ​ហើយ​! បំណែក​នាវាមុជទឹក Titan បា​.​ត់​ដាន និង​បំណែក​សាកស​.​ព​មនុស្ស​ជិះ​ក្នុង​នាវា

បា​.​ត់​ដាន​នាវាមុជទឹក​១​គ្រឿង ពេល​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​មើល​ខ្មោ​.​ច​នាវា​ទី​តា​និក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ