ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បំភ្លឺ​វី​ដេ​អូ​យក​ដំបង​ឆក់​ស្ត្រី​ម្នាក់​ក្នុង​រថយន្ត គឺ​មាន​ប្រភព​នៅ​បរទេស មិនមែន​កើត​នៅ​កម្ពុជា​ទេ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឃើញ​មានការ​បង្ហោះ​ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​តាម​បណ្តាញ​ទំនាក់​ទ​ន​ង​សង្គម នូវ​វី​ដេ​អូ ដែល​មាន​សកម្មភាព ប្រើ​អំពី​ហិ​.​ង្សា ដោយ​មាន​បុរស​ម្នាក់​ធ្វើ​ទារុណកម្ម​ទៅ​លើ​ស្ត្រី​ម្នាក់​ក្នុង​រថយន្ត…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឃើញ​មានការ​បង្ហោះ​ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​តាម​បណ្តាញ​ទំនាក់​ទ​ន​ង​សង្គម នូវ​វី​ដេ​អូ ដែល​មាន​សកម្មភាព ប្រើ​អំពី​ហិ​.​ង្សា ដោយ​មាន​បុរស​ម្នាក់​ធ្វើ​ទារុណកម្ម​ទៅ​លើ​ស្ត្រី​ម្នាក់​ក្នុង​រថយន្ត និង​បាន​យក​ដំបង​ឆក់ ឆក់​ទៅ​លើ​ស្ត្រី​រូប​នោះ​។ តាម​ការ​ស្រាវជ្រាវ ជំនាញ​កំណត់​បាន​ថា វី​ដេ​អូ ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​នោះ គឺ​មាន​ប្រភព​នៅ​ឯ​បរទេស មិនមែន​កើតឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ រីឯ​ស្ត្រី ដែល​រង​អំពី​ហិ​.​ង្សា និង​ការ​ធ្វើ​ទារុណកម្ម​នោះ​ក៏​មិនមែន​ជនជាតិ​ខ្មែរ​ផង​ដែរ ចំពោះ​ការ​បង្ហោះ​ផ្សព្វផ្សាយ និង​ចែករំលែក​នូវ​វី​ដេ​អូ​នេះ អ្នក​ប្រើប្រាស់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម គ្រាន់តែ​ចង់​ចែករំលែក​ព័ត៌មាន អំពី​អំពើ​ហិ​.​ង្សា​និង​ការ​ធ្វើ​ទារុណកម្ម​លើ​ស្ត្រី ដើម្បី​អោយ​អ្នក​ប្រើប្រាស់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​បានដឹង និង​ថ្កោលទោស​ចំពោះ​បុរស​ដែល​ប្រព្រឹត្តិ​នោះ​តែ​ប៉ុណ្ណោះ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​សំណូមពរ​ដល់​អ្នក​ប្រើប្រាស់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ និង​បាន​ចែករំលែក​នូវ​វី​ដេ​អូ​ខាងលើ សូម​លុប និង​ប​ញ្ឍ​ប់ នូវ​ការ​បង្ហោះ​ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​ទៀត ជៀសវាង​ការ​ភាន់​ច្រ​លំ​ដល់​សារ​ធារ​ណ​ជន​ថា វី​ដេ​អូ​នេះ បាន​កើតឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា រាល់​ការ​បង្ហោះ​ខ្លឹមសារ រូបភាព ឬ​វី​ដេ​អូ​ណាមួយ សូម​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ប្រភព និង​កន្លែង​កើតហេតុ ជៀសវាង​ធ្វើ​អោយ​មានការ​ភាន់ច្រឡំ​ពី​សាធារណជន ។
បន្ថែម​ពី​នោះ ក៏​សូម​ពិនិត្យ និង​ពិចារណា​ឱ្យ​បាន​ច្បាស់ នូវ​គោលបំណង​ក្នុង​ការ​បង្ហោះ​ខ្លឹមសារ រូបភាព ឬ​វី​ដេ​អូ​ណាមួយ ដែល​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់ផ្អើល ក្នុង​ន័យ​ទាញ​យក​ការ​ចាប់អារម្មណ៍ ឬ​ប្រជាប្រិយភាព ឬ​កេង​ចំនេញ​ផលប្រយោជន៍​មក​បុគ្គល ដែល​រាល់​ការ​បង្ហោះ​ផ្សព្វផ្សាយ នូវ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុលសង្គម ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គឺជា​អំពី​ខុសច្បាប់ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ