ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ផ្ទុះ​កំ.ហឹ.ង​នឹង​ភាព​ក្រឡិច​ក្រឡុច​របស់​ត្រាំ​លើ​ការ​កំណត់​ពន្ធ​គយ

1 នាទី មុន

ទី​ក្រុង​ហាណូយ៖ ​​វៀតណាម​មុន​ដំបូង​ខំ​​អរ​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មុន​គេ​មុន​ឯង​នៅ​ក្នុង​ក្រប​ខណ្ឌ​អា​ស៊ាន​។ ចុង​ក្រោយ​នេះ​​សភាព​ការណ៍​ប្រែ​ប្រួល​ ត្រាំ​ក្រឡាស់​សម្ដី​ភ្លាម​១​​រំពេច​។ ទី​ក្រុង​ហា​ណូយ​​មាន​ចិត្ត​​​​ខឹង​សម្បារ​ និង​​លែង​ទុក​ចិត្ត​អា​មេរិក​ហើយ​​ព្រោះ​លោក​ត្រាំ​ប្រកាស​យក​ពន្ធ​គយ​ទៅ​លើ​ទំនិញ​​​វៀតណាម​លើស​ពី​កម្រិត​ដែល​មាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​។ ​ប្រភព​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​វៀតណាម​​​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​អំពី​បញ្ហា​នេះ​​​ ហើយ​ត្រូវ​ទស្សនាវដ្ដី​ប៉ូលី​ទី​កូ (Politico) ចុះ​ផ្សាយ​មុន​គេ​។…

ទី​ក្រុង​ហាណូយ៖ ​​វៀតណាម​មុន​ដំបូង​ខំ​​អរ​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មុន​គេ​មុន​ឯង​នៅ​ក្នុង​ក្រប​ខណ្ឌ​អា​ស៊ាន​។ ចុង​ក្រោយ​នេះ​​សភាព​ការណ៍​ប្រែ​ប្រួល​ ត្រាំ​ក្រឡាស់​សម្ដី​ភ្លាម​១​​រំពេច​។ ទី​ក្រុង​ហា​ណូយ​​មាន​ចិត្ត​​​​ខឹង​សម្បារ​ និង​​លែង​ទុក​ចិត្ត​អា​មេរិក​ហើយ​​ព្រោះ​លោក​ត្រាំ​ប្រកាស​យក​ពន្ធ​គយ​ទៅ​លើ​ទំនិញ​​​វៀតណាម​លើស​ពី​កម្រិត​ដែល​មាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​។

​ប្រភព​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​វៀតណាម​​​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​អំពី​បញ្ហា​នេះ​​​ ហើយ​ត្រូវ​ទស្សនាវដ្ដី​ប៉ូលី​ទី​កូ (Politico) ចុះ​ផ្សាយ​មុន​គេ​។ នៅ​ក្នុង​ស្ថាន​ភាព​នេះ​ គេ​មាន​ចំណុច​សង្ស័យ​ថា​តើ​អាមេរិក និង​វៀតណាម​ពិត​ជា​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ និង​​​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មែន​ ឬ​យ៉ាង​ណា​? បើ​តាម​លោក​ត្រាំ លោក​ប្រកាស​ថា​ប្រទេស​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​​ហើយ​។

ថ្មី​ៗ​នេះ វៀតណាម​​​​ជឿ​ជាក់​ថា​ខ្លួន​​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ​ជាមួយ​អាមេរិក​អំពី​អត្រា​ពន្ធ​។ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​ចុង​ក្រោយ​នេះ​ លោក​ត្រាំ​ប្រកាស​ពន្ធ​ទៅ​លើ​ទំនិញ​វៀត​ណាម​ខ្ពស់​ដដែល​។ ហេតុ​នេះ ​​​ទី​ក្រុង​ហាណូយ​​​មិន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ទេ​នូវ​កិច្ច​ព្រម​​​ព្រៀង​ដែល​លោក​ត្រាំ​បាន​ប្រកាស​កាល​ពី​សប្ដាហ៍មុន​។ កាល​នោះ ត្រាំ​ថា​លោក​តូឡាម​ ប្រធានា​ធិបតី​វៀតណាម បាន​អនុម័ត​យល់​ព្រម​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នោះ​ហើយ​។

ដោយ​សារ​ភាគី​ទាំង​២​និយាយ​តែ​មាត់​ទទេ​ និង​មិន​បាន​បង្ហាញ​ឯកសារ​ជា​ផ្លូវ​ការ​ ដូច្នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​ពិត​ជា​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​មែន​ ឬ​​យ៉ាង​ណា​? កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​វៀតណាម​ជា​ប្រទេស​ទី​២​ (បន្ទាប់​ពី​អង់គ្លេស​) ដែល​បាន​ចរ​ចា​បញ្ហា​ពន្ធ​រហូត​ដល់​​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​។ លោក​សរ​សេរ​បន្ត​ទៀត​ថា​​ទំនិញ​វៀតណាម​នាំ​ចូល​អាមេរិកឯក​ភាព​គ្នា​យក​ពន្ធ​គយ​​​២០%​។

ជា​ការ​ឆ្លើយ​តប​ ​លោក​ត្រាំ​ថា​វៀតណាម​យល់​ព្រម​បើក​ចំហ​ទី​ផ្សារ​​សម្រាប់​ទំនិញ​នាំ​ចូល​ពី​​អាមេរិក​។ ពោល​គឺ​ទំនិញ​អាមេរិក​នាំ​ចូល​វៀតណាម​ឯក​ភាព​គ្នា​យក​ពន្ធ​គយ​សូន​ភាគ​រយ​។ ប៉ុន្តែ​​ការ​ប្រកាស​​របស់​លោក​ត្រាំ​នៅ​លើ​បណ្ដាញ​សង្គម​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​សម្រាប់​វៀតណាម​។ ​​ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ប្រាប់​ថា​​មុន​ដំបូង ​​វៀត​ណាម​ស្មាន​ថា​ត្រាំ​​យក​ពន្ធ​ត្រឹម​ក្បែរ​១១%​ប៉ុណ្ណោះ​។ ក្រោយ​ពេល​លោក​ត្រាំ​​​បង្ហោះ​សារ​នោះ ​វៀតណាម​​​រក្សា​​ភាព​ស្ងប់​ស្ងាត់​​ មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វីទេ​។​​

អ្នក​ជំនាញ​ខ្លះ​បារម្ភ​ថា​វៀតណាម​ និង​អាមេរិក​ស្រួល​មិន​ស្រួល​​​អាច​នឹង​មាន​បញ្ហា​ជា​មួយ​គ្នា​​ដោយ​សារ​ការ​និយាយ​ក្រឡិច​ក្រឡុច​។​​ ​កាល​ពី​ឆ្នាំ​២០០២​ ទំហំ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​​រវាង​ប្រទេស​ទាំង​២​គឺ​២,៩​ពាន់​លាន​ដុល្លារ​។ ឆ្នាំ​២០២២​កើន​ឡើង​ដល់​ជាង​១៣៩​ពាន់​លាន​ដុល្លារ​។ ប៉ុណ្ណឹង​នៅ​មិន​ដល់​ចិន​ទេ​។ ប្រទេស​ចិន​នៅ​តែ​ជា​ដៃ​គូពាណិជ្ជ​កម្ម​ធំ​ជាង​គេ​របស់​វៀតណាម​​ជា​មួយ​នឹង​ទំហំ​ពាណិជ្ជ​កម្ម​ជាង​២​រយ​ពាន់​លាន​ដុល្លារ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​សារ​ព័ត៌​មាន​ដឹ​ណេ​សិន​ (The Nation)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ